បើទៅលេងចិនប្រយ័ត្នធ្វើអោយខូចខាតដល់តាក់ស៊ីគេ

Comments · 172 Views

មានល្បិចជាច្រើនដែលគេបង្កើតឡើងដើម្បីបោកប្រាស់យកលុយពីអ្នកទេសចរតាមបែបផែនផ្សេងៗគ្នា នៅតាមតំបន់ និង ប្រ

មានល្បិចជាច្រើនដែលគេបង្កើតឡើងដើម្បីបោកប្រាស់យកលុយពីអ្នកទេសចរតាមបែបផែនផ្សេងៗគ្នា នៅតាមតំបន់ និង ប្រទេសផ្សេងៗនៅក្នុងពិភពលោក។ នៅក្នុងប្រទេសចិន អ្នកអាចនឹងត្រូវចោទប្រកាន់ពីបទ ធ្វើអោយខូចខាតដល់ តាក់ស៊ី។ ដំណើររឿងកើតឡើងដូច្នេះ៖ គេបានយកកាវមកបិតលើដៃទ្វារឡានយ៉ាងស្តើងៗ ហើយនៅពេលដែលអ្នក ព្យាយាមទាញដៃទ្វារនោះដើម្បីបើកទ្វារចេញ ទ្វារនោះនឹងបាក់។ ពេលនោះអ្នកនឹងត្រូវគេទាអោយសងលើការខូចខាត នោះ។ ដូច្នេះអ្នកត្រូវទាក់ទងទៅប៉ូលីស ដើម្បីដោយជួយអន្តរាគមន៏។ ដូច្នេះអ្នកត្រូវដឹងពីរបៀបទាក់ទងរកតាក់ស៊ី ស្របច្បាប់ ដែលទៀងត្រង់។ ឧទាហរណ៏ នៅទីក្រុងប៉េកាំងរថយន្តតាក់ស៊ីស្របច្បាប់តែងតែមានស្លាកលេខ ផ្តើមឡើង ដោយអក្សរ 京 B។

Comments