ទៅលេងអុីតាលី ប្រយ័ត្នប៉ូលីសក្លែងក្លាយនៅតាមផ្លូវ

Comments · 136 Views

ការធ្វើដំណើរទៅលេងនៅប្រទេសណាមួយគឺ យើងប្រាថ្នាភាពរីករាយ តែក្នុងនោះក៏យើងត្រូវតែប្រយ័ត្នប្រយែងនូវអ្វីដ

ការធ្វើដំណើរទៅលេងនៅប្រទេសណាមួយគឺ យើងប្រាថ្នាភាពរីករាយ តែក្នុងនោះក៏យើងត្រូវតែប្រយ័ត្នប្រយែងនូវអ្វីដែលអាចកើតមានជាយថាហេតុនៅក្នុងប្រទេសដែលយើងទៅលេង។ វាអាចជាការបោកប្រាស់ ឬល្បិចណាមួយដើម្បីកេងចំណេញពីយើងជាដើម។

អ្នកអាចនឹងជួបប៉ូលីសក្លែងក្លាយនៅប្រទេសអ៊ីតាលី។ ពួកគេមកបន្លំឆែកខ្លួនអ្នកទេសចរ ហើយលួចរបស់របរផ្សេងៗ។ ពួកគេស្លៀកពាក់ជាជនស៊ីវិលហើយបង្ហាញកាតក្លែងក្លាយ។ ប៉ូលីសពិតប្រាកដមិនមកឆែកឆេ អ្នកទេសចរទេ ដោយសារពួកគេមានភារកិច្ចផ្សេងពីនេះ។ ប្រសិនបើអ្នកជួបហេតុការណ៏នេះ អ្នកមិនត្រូវបង្ហាញឯកសារ និង កាបូប លុយ អោយទៅគេឡើយ អ្នកត្រូវអោយពួកគេហៅប៉ូលីស ដែលមានឯកសណ្ឋានពិតប្រាដកមក។ ពេលនោះពួកគេ នឹងគេចខ្លួនបាត់ស្រមោលជាមិនខាន។

Comments