ច្បាប់ផ្សេងៗទៀតរបស់សឹង្ហបុរី ដែលអ្នកគួរដឹងមុនពេលទៅទស្សនាទីនោះ


សឹង្ហបុរីជាប្រទេសមួយដែលមានការអនុវត្តច្បាប់តឹងតែង។ ការល្មើសច្បាប់អាចនឹងត្រូវពិន័យយ៉ាងធ្ងន់ធ្ង។ ខាងក

១. នោមដាក់ជណ្តើរយន្តសាធារណៈ

នៅសឹង្ហបុរី ជណ្តើរយន្តខ្លះមានប្រព័ន្ធចាប់ក្លិនទឹកនោម ដែលវាអាចរោទ៏ឡើងនៅពេលមានក្លិនទឹកនោម ហើយបិទទ្វារជាប់រហូតដល់ប៉ូលីសមកដល់។

២. ការចោលសម្រាម

 អ្នកមិនត្រូវចោលសម្រាមផ្តេសផ្តាសទេ ទោះនៅក្នុងប្រទេសណាក៏ដោយ ព្រោះវាខុសនឹងច្បាប់ តែនៅសឹង្ហបុរី វាកាន់តែធ្ងន់ ព្រោះអ្នកនឹងត្រូវពិន័យ ១.០០០ដុល្លា បើចោលសម្រាមនៅទីសាធារណៈ។

៣. ការគូររូបភាពផ្តេសផ្តាសផ្សេងៗ

នៅសឹង្ហបុរី ការបំផ្លិចបំផ្លាញ ទ្រព្យសម្បតិ្តសាធារណៈនឹងត្រូវទទួលពិន័យ និងទណ្ឌកម្ម។ ច្បាប់នេះបានធ្វើអោយកក្រើក បណ្តាញផ្សព្វផ្សាយនៅពេលដែលក្មេងជនជាតិអាមេរិចកាំងម្នាក់ត្រូវបានគេដាក់ពិន័យ ពីបទបំផ្លាញរថយន្ត និង ទ្រព្យសម្បត្តិ សាធារណៈ ហើយនៅដើមឆ្នាំនេះ បុរសពីរនាក់ត្រូវបានចាប់ខ្លួននិងជាប់ពន្ធនាគារបន្ទាប់ពីពួកគេ បានគូររូប លេងនៅលើរថភ្លើង។

៤. ប្រើប្រាស់គ្រឿងញៀន

ការប្រើប្រាស់គ្រឿងញៀន មុនពេលចូលទៅក្នុងប្រទេសនេះ អាចនឹងត្រូវពិន័យរហូតដល់ ២០.០០០ ដុល្លា និង ជាប់គុគ ១០ឆ្នាំ។ ប្រសិនបើគ្រឿងញៀនមានចំនួយច្រើនគេអាចនឹងត្រូវកាត់ទោសប្រហាជីវិត។

៥. ទំនាក់ទំនងភេទដូចគ្នា

ធ្លាប់មានការទាមទាអោយផ្លាស់ប្តូរច្បាប់នេះដែរ តែមិនទទួលបានជោគជ័យ។ អ្នកស្រលាញ់ភេទដូចគ្នា នឹងត្រូវជាប់គុកពីរឆ្នាំ នៅប្រទេសសឹង្ហបុរី។

៦. ការដើរឆ្លងថ្នល់

ការដើរឆ្លងថ្នល់ឆ្ងាយពីកន្លែងឆ្លងថ្នល់ ៥០ម៉ែត្រអាចនឹងត្រូវពិន័យ។ អ្នកអាចនឹងត្រូវពិន័យ ២០ដុល្លា នៅនឹងកន្លែង ឬ អាចឡើងដល់ ១.០០០ ដុល្លា ឬអាចនឹងជាប់ពន្ធនាគារ ៣ខែផងដែរ។ ប្រសិនបើចាប់បានជាលើកទីពីរ អ្នកអាចនឹងត្រូវពិន័យទ្វេរដង។