តើអ្នកធ្លាប់ដឹងពី ប្រទេសអាហ្វ្រិកខាងត្បូង ទេ?

Comments · 179 Views

អ្នកប្រហែលជាធ្លាប់ឮពីប្រទេសអាហ្វិ្រក តែយើងតែងតែគិតថាប្រទេសនៅអាហ្វ្រិកក្រីក្រ មិនមានអ្វីដែលគួរអោយចង

អ្នកប្រហែលជាធ្លាប់ឮពីប្រទេសអាហ្វិ្រក តែយើងតែងតែគិតថាប្រទេសនៅអាហ្វ្រិកក្រីក្រ មិនមានអ្វីដែលគួរអោយចង់ទៅទស្សនានោះទេ។ នៅពេលនេះអ្នកអាចនឹងប្លែកអារម្មណ៏ជាមួយនឹងទិដ្ឋភាពនៃប្រទេសមួយនៅអាហ្វ្រិក នោះគឺប្រទេសអាហ្វ្រិកខាងត្បូង។

នៅអហ្វ្រិកខាងត្បូង គឺជាមជ្ឍមណ្ឌលនៃគ្រាប់ពេជ្រ។ អ្នកអាចទស្សនាឆ្នេរសមុទ្រ និង មើលសត្វផេនខ្វីន និងទស្សនា ទឹកធ្លាក់ វីកតូរីយ៉ា។ តែអ្នកត្រូវប្រយ័ត្នរឿងរ៉ាវខាក្រោម៖

            ត្រូវប្រុងប្រយ័ត្ននៅពេលល្ងាច។ មានអត្រាឧក្រិដ្ឋកម្មខ្ពស់នៅទីនេះ។ កុំដើរនៅតំបន់ចាក់សម្រាមតែម្នាក់ឯង។ អ្នកគួរតែនៅក្នុងឡាននៅពេលយប់ និង បិទកញ្ចក់រថយន្តអោយជិត ព្រោះមានចោរច្រើននៅតាមផ្លូវ។

            ការជក់បារីត្រូវបានហាមឃាត់នៅតំបន់ជាច្រើនក្នុងទីសាធារណៈ។ អ្នកអាចនឹងត្រូវគេពិន័យ ប្រសិនបើល្មើសច្បាប់។

            អាហ្រ្វិកខាងត្បូងជាទីជម្រកនៃសត្វសាហាវផ្សេងៗ ដូច្នេះចូរប្រយ័ត្ននៅពេលធ្វើដំណើរទៅកាន់ទីណាមួយដែល មានសត្វច្រើនរស់នៅទីនោះ។

            មានជំងឺឆ្លងជាច្រើននៅទីនោះដូច្នេះត្រូវចាក់ថ្នាំបង្ការជាមុនសិន មុននឹងទៅកាន់ទីនោះ។

Comments