អាកាសចរណ៏តម្លៃទាប នៅអាស៊ី

Comments · 339 Views

ក្នុងការធ្វើដំណើរទៅកម្សាន្តកន្លែងណាមួយ អ្នកត្រូវស្វែងរកព័ត៌មានផ្សេងៗពីកន្លែងដែលអ្នកត្រូវទៅ បន្ថែមល

ក្នុងការធ្វើដំណើរទៅកម្សាន្តកន្លែងណាមួយ អ្នកត្រូវស្វែងរកព័ត៌មានផ្សេងៗពីកន្លែងដែលអ្នកត្រូវទៅ បន្ថែមលើនេះ អ្នកក៏ត្រូវតែធ្វើការសន្សំសំចៃលើការចំណាយរបស់អ្នកខ្លះៗផងដែរ ដើម្បីអោយអ្នកអាចធ្វើដំណើរបានច្រើន ហើយការចំណាយអស់តិច។ ការធ្វើដំណើរតាមយន្តហោះជារឿងជៀសមិនរួចនៅពេលដែលអ្នកធ្វើដំណើរទៅលេងកន្លែងឆ្ងាយៗ។ ខាងក្រោមនេះជាបញ្ជីនៃក្រុមហ៊ុនអាកាសចរ មួយចំនួននៅអាសុី ដែលមានតម្លៃយន្តហោះថោក ដែលអាចអោយអ្នកសន្សំសំចៃ បានច្រើនក្នុងការធ្វើដំណើរ។

Air Asia: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសម៉ាឡេស៊ី ដែលត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុន អាកាសចរណ៏តម្លៃទាបល្អបំផុត នៅក្នុងពិភពលោក និងជាក្រុមហ៊ុនដ៏ធំបំផុតនៅអាស៊ី។

Tiger Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប ដែលមានមូលដ្ឋាននៅសឹង្ហបុរី និងអូស្ត្រាលី។ ជាជម្រើសល្អបំផុត ប្រសិន បើអ្នកចង់ទៅអូស្រ្តាលី ហើយផ្ទេរយន្តហោះនៅអាស៊ី។

Nok Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសថៃ ដែលមានមូលដ្ឋាននៅក្រុងបាងកក។ ឈ្មោះរបស់ ក្រុមហ៊ុនគឺយកតាមពាក្យថៃ ដែលមានន័យថា បក្សី។

Jet Airways: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប លំដាប់ទី២ របស់ប្រទេសឥណ្ឌា។ វាហោះហើរប្រហែលជា ៤០០ជើង ក្នុង១ថ្ងៃ ទៅកាន់ ៦៤ អាកាសយានដ្ឋាន។

IndiGo: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបហោះហើរ នៅក្នុងស្រុករបស់ប្រទេសឥណ្ឌា ហើយក្រុមហ៊ុននេះ ទទួលបាន នូវពានរង្វាន់ជាក្រុមហ៊ុនហោះហើរក្នុងស្រុកតម្លៃទាប ដ៏ល្អបំផុត។

SpiceJet: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបដ៏ធំមួយរបស់ប្រទេសឥណ្ឌា ដែលហោះហើរទាំងក្នុងស្រុក និង អន្តរជាតិ ទៅកាន់ប្រទេស អាហ្វហ្កានីស្ថាន ថៃ ស្រីលង្កា អូម៉ង់ និង ម៉ាល់ឌីវ។

Air India Express: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបមួយទៀតរបស់ឥណ្ឌា ដែលមានមូលដ្ឋាននៅក្រុង ម៉ុមបៃ។ វាធ្វើការដឹកជញ្ជូនភ្ញៀវពីប្រទេសឥណ្ឌា ទៅកាន់មជ្ឈិមបូព៌ា និង អាស៊ីអាគ្នេយ៏។

Go Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបរបស់ឥណ្ឌាដែលមានទីស្នាក់ការនៅទិករុង ម៉ុមបៃ។ វាធ្វើការហោហើរ ប្រហែលជា ១០០ជើងជារៀងរាល់ថ្ងៃ។

Vanilla Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបរបស់ប្រទេសជប៉ុនដែលធ្វើការហោះហើរនៅក្នុងប្រទេសជប៉ុន និង ទៅកាន់តៃវ៉ាន់ និង ហុងកុង។

Solasead Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបរបស់ជប៉ុន ដែលនៅបានប្រកាសផ្តល់ជូនការបញ្ចុះតម្លៃ ៦៥% ដល់ ភ្ញៀវទេសចរបរទេស ធ្វើអោយវាក្លាយជាក្រុមហ៊ុនអាកាសចរណ៏ទី ១ ដែលផ្តល់ការបញ្ចុះតម្លៃដល់អ្នកទេសចរ បរទេស។

Flypeach: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបរបស់ប្រទេសជប៉ុនដែលធ្វើការហោះហើរនៅក្នុងប្រទេសជប៉ុន និង ទៅកាន់តៃវ៉ាន់ ហុងកុង និង កូរ៉េខាងត្បូង។

Air Do: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបរបស់ប្រទេសជប៉ុនដែលធ្វើការហោះហើរនៅក្នុងស្រុក។

Sky Mark: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបមួយទៀតរបស់ប្រទេសជប៉ុន។

Star Flyer: ជាក្រុមហ៊ុនអាកាសចរណ៏កូនកាត់ របស់ប្រទេសជប៉ុន តម្លៃរបស់វានៅចន្លោះតម្លៃទាប និង តម្លៃធម្មតា។

Fire Fly: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបរបស់ប្រទេសម៉ាឡេស៊ី ហោះហើរទៅកាន់ប្រទេសថៃ និង ឥណ្ឌូនេស៊ី ហើយក៏មានហោះហើរទៅកាន់ប្រទេសអង់គ្លេស និងញូវហ្សេលែន ផងដែរ។

JetStar: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបហោះហើរទៅកាន់អាស៊ី និង អូស្ត្រាលី

Cebu Pacific: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបដ៏ធំបំផុត របស់ប្រទេសហ្វីលីពីន ។

Air Swift: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបដ៏តូចមួយរបស់ប្រទេសហ្វីលីពីន និងហោះហើរទៅកាន់ទីក្រុង ចំនួន៣ គឺ ម៉ានីល សេប៊ូ និង អែលនីឌូ

Citi Link: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប ដែលភ្ជាប់ទំនាក់ទំនងរវាង២៣ទីក្រុង នៅក្នុងប្រទេសឥណ្ឌូនេស៊ី

Lion Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបធំបំផុត របស់ឥណ្ឌូនេស៊ី ហោះហើរទៅកាន់ ១២៦ គោលដៅ ក្នុងប្រទេសឥណ្ឌូនេស៊ី សឹង្ហបុរី វៀតណាម ម៉ាឡេស៊ី និង អារ៉ាប៊ី សាអូឌីត

Jeju Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់កូរ៉េខាងត្បូង

Jin Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបមួយទៀតរបស់កូរ៉េខាងត្បូង

Dragon Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ហុងកុងដែលធ្វើការហោះហើរជាទៀងទាត់ ទៅកាន់ ៤៤ គោលដៅ ក្នុង៣៣ ប្រទេសក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។

Mihin Lanka: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសស្រីលង្កា ហោះហើរទៅកាន់ប្រទេស ដែលកាន់ សាសនា ហិណ្ឌូ ប្រទេសនៅឈូងសមុទ្រប៉េស៊ាន អាស៊ីអាគ្នេយ៏ និង អាហ្វ្រិកខាងកើត។

CH.com: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសចិន

China United: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសចិន ធ្វើការហោះហើរនៅក្នុងប្រទេសចិន។

Juneyao Airlines: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបមួយទៀត របស់ប្រទេសចិន ធ្វើការហោះហើរនៅក្នុងស្រុក

Lucky Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបហោះហើរនៅក្នុងស្រុកមួយទៀត របស់ប្រទេសចិន

Scoot: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសសឹង្ហបុរី ធ្វើការហោះហើរទូទាំងពិភពលោក។

Air Blue: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសប៉ាគីស្ថាន

Shaheen Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប ដែលធ្វើការហោះហើរនៅក្នុងទីក្រុងនៃប្រទេសក្នុងតំបន់ឈូងសមុទ្រ ប៉េស៊ាន

VietJet Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសវៀតណាម ធ្វើការហោះហើរជាអន្តរជាតិ

Bahrain Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសបារ៉េន ធ្វើការហោះហើរទៅកាន់ ទួគី អេហ្ស៊ីប ឥណ្ឌា និង មជ្ឈិម បូព៌ា

Jazeera Airways: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសគុយវ៉េត

NAS Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសអារ៉ាប៊ី សាអូឌីត

Comments