Galangal and Health

This is a natural spicy and remedy food for human being quite long time.

រំដេងគឺជាគ្រឿងទេស ដែលមានដើមកំណើតនៅអាស៊ីខាងត្បូង។ វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងខ្ញីនិងរមៀត  និងត្រូវបានគេប្រើនៅក្នុងនាសម័យអាយុវេដេច (Ayurvedic) និងថ្នាំបុរាណចិនរាប់រយឆ្នាំកន្លងមកហើយ។ ពាក្យថារំដេង គឺសំដៅទៅលើឫសនៃរុក្ខជាតិជាច្រើន នៃគ្រួសារហ្សីងហ្ស៊ីបែរ៉ាស៊ី (Zingiberaceae)។ ស្រដៀងគ្នានឹងខ្ញីនិងរមៀតដែរ រំដេងអាចត្រូវបានគេបរិភោគស្រស់ ឬចម្អិន ហើយជាគ្រឿងទេសបន្ថែមដ៏ពេញនិយម នៃមុខម្ហូបចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។ រំដេង មានបរិមាណ ឋាមពលតិចតួច និងអាហារូបត្ថម្ភផ្សេងៗទៀត។ ក្នុង ១០០ ក្រាម នៃឫសរំដេង វា មានប្រមាណ ៧១ កាល់ឡូរី ១៥​ ក្រាម កាបូហាយដ្រាត ១ ក្រាម ប្រូតេអ៊ីន ១ ក្រាម ខ្លាញ់ ២ ក្រាម សែលលុយឡូស និង ៥.៤ ក្រាម វិតាមីនសេ។

គ្រឿងទេសហិរនេះក៏ត្រូវបានគេប្រើ ដើម្បីកែលំអនូវជម្ងឺមួយចំនួន ព្រោះគេជឿជាក់ថា វាអាចជួយព្យាបាលជម្ងឺឆ្លង កាត់បន្ថយការរលាក បង្កើនមេជីវិតបុរស និងអាចរួមចំណែកប្រយុទ្ធប្រឆាំងនឹងប្រភេទជំងឺមហារីកផ្សេងៗគ្នាទៀតផង។ អត្ថបទនេះបានណែនាំពីអត្ថប្រយោជន៍និងសុវត្ថិភាពនៃឫសរំដេង ហើយប្រៀបធៀបវាជាមួយខ្ញីនិងរមៀត សម្រាប់ការប្រើប្រាស់ និងការព្យាបាលជម្ងឺនានា។

ឫសរំដេង គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាសមាសធាតុរុក្ខជាតិមានប្រយោជន៍ ជួយប្រឆាំងនឹងជម្ងឺ និងជួយការពារកោសិការបស់អ្នក ពីការបំផ្លាញរ៉ាឌីកាល់សេរី។ ជាពិសេស វាសំបូរទៅដោយប៉ូលីហ្វេណុល (Polyphenols) ដែលជាក្រុមនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្សាភ្ជាប់ទៅនឹងគុណប្រយោជន៍សុខភាព ដូចជារក្សាការចងចាំប្រសើរ និងកម្រិតជាតិស្ករ ក្នុងឈាមទាប និងកម្រិតកូឡេស្តេរ៉ុលអាក្រក់ LDL ទាប។ ប៉ូលីហ្វេណុលក៏ត្រូវបានគេគិតថា អាចការពារប្រឆាំងនឹងការធ្លាក់ថយចុះស្មារតី ជំងឺទឹកនោមផ្អែមប្រភេទ ២ និងជំងឺបេះដូងផងដែរ។ ទាំងខ្ញីនិងរមៀត  ដែលជាសាច់ញាតិជិតដិតពីរក្រុម នៃឫសរំដេង ក៏សំបូរទៅដោយសារធាតុប៉ូលីហ្វេណុល ហើយត្រូវបានភ្ជាប់ជាមួយនឹងអត្ថប្រយោជន៍ទាំងនេះផងដែរ។

ក៏ប៉ុន្តែ ពុំមានការសិក្សាណាមួយបានភ្ជាប់ដោយផ្ទាល់នូវឫសរំដេង ទៅនឹងផលប៉ះពាល់ទាំងអស់នេះ នោះឡើយ។  យើងទំនងជាត្រូវការស្រាវជ្រាវបន្ថែមទៀត មុននឹងធ្វើការសន្និដ្ឋានរឹងមាំណានីមួយ នៃឫសរំដេង។ ឫសរំដេង អាចជួយការពារខ្លួនយើង ពីប្រភេទមហារីកមួយចំនួន។ ការសិក្សាអំពីបំពង់ពិសោធន៍សាកល្បងបង្ហាញថា សមាសធាតុសកម្មនៅក្នុងឫសរំដេង ដែលត្រូវបានគេស្គាល់ថា ទឹកដមរំដេង (Galangin) អាចសម្លាប់កោសិកាមហារីក ឬរារាំងកោសិកានេះមិនឱ្យរាលដាល។

ពិសេសជាងនេះទៅទៀត ការសិក្សាមួយបានបង្ហាញ ពីសមត្ថភាពរបស់គ្រឿងទេសហិរនេះ ក្នុងការសម្លាប់កោសិកាមហារីកពោះវៀនធំ នៃមនុស្សមួយចំនួន។ ការសិក្សាផ្សេងទៀតបានបង្ហាញថា វាអាចប្រឆាំងនឹងជំងឺមហារីកសុដន់ បំពង់ទឹកប្រមាត់ ស្បែក និងកោសិកាមហារីកថ្លើម។ ភស្តុតាងដែលលេចចេញមកបង្ហាញថា ឫសរំដេង អាចជម្រុញឲ្យមានកំណើនមេជីវិតបុរស សម្រាប់កំណកំណើតកូន។ នៅក្នុងការសិក្សាសត្វមួយចំនួន មេជីវិតឈ្មោលនិងចលនាបានកើនឡើងនូវបរិមាណ នៅក្នុងសត្វកណ្តុរ ដែលបានចម្រាញ់ចេញមកពីឫសរំដេង (Galangal​ root) ។

លើសពីនេះទៀត នៅក្នុងការសិក្សារយៈពេល ៣ ខែ លើបុរសចំនួន ៦៦ នាក់ ដែលមានគុណភាពមេជីវិតឈ្មោលទាប ការលេបថ្នាំបំប៉នប្រចាំថ្ងៃ ដែលផ្ទុកទៅដោយឫសរំដេង និងផ្លែទទឹមទទួលបានការកើនឡើង ៦២% នៃចលនាមេជីវិតឈ្មោល បើប្រៀបធៀបទៅនឹងការកើនឡើង ២០% ចំពោះក្រុមដែលប្រើ placebo ។ ទោះបីជាមានការរកឃើញ គួរឱ្យចាប់អារម្មណ៍យ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់ដឹងច្បាស់ថា ថាតើ ប្រសិទ្ធនេះ​ វាបណ្តាលមកពីឬសរំដេង ឬផ្លែទទឹមនោះដែរ។ ការស្រាវជ្រាវរបស់មនុស្សគឺត្រូវការជាចាំបាច់បន្ថែមទៀត ដើម្បីកំណត់ប្រសិទ្ធរបស់ឫសរំដេង លើការបង្កើនគុណភាពមេជីវិតឈ្មោលរបស់បុរស។

ឫសរំដេង អាចជួយកាត់បន្ថយមូលហេតុនៃការរលាក ដោយសារវាមានផ្ទុកសារធាតុ HMP ដែលជាសារធាតុគីមីមានកើតឡើងដោយធម្មជាតិ។ ការសិក្សាអំពីបំពង់ពិសោធន៍សាកល្បងនិងសត្វបានបង្ហាញថា វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកបានដ៏ខ្លាំងក្លា។ ជាការពិត រុក្ខជាតិនៃក្រុមគ្រួសារហ្សីងហ្ស៊ីប៊ីរ៉ាស៊ី រួមទាំងឫសរំដេងផង ហាក់ដូចជាកាត់បន្ថយការឈឺចាប់បានតិចតួច ដែលជារោគសញ្ញាទូទៅនៃការរលាក។ ឧទាហរណ៍ ក្នុងការសិក្សារយៈពេល ៦ សប្តាហ៍ លើមនុស្ស ២៦១ នាក់ ដែលមានជំងឺរលាកសន្លាក់ជង្គង់ (osteoarthritis), ៦៣% នៃអ្នកដែលទទួលទានខ្ញីនិងសារធាតុរំដេងចម្រាញ់ ជារៀងរាល់ថ្ងៃ បានរាយការណ៍ ពីការថយចុះការឈឺជង្គង់នៅពេលឈរ បើធៀបនឹង ៥០% នៃអ្នកដែលប្រើ placebo ។ ក៏ប៉ុន្តែ ត្រូវធ្វើការសិក្សាបន្ថែមជាពិសេសជាបន្តទៀត អំពីប្រសិទ្ធភាពបំបាត់ការឈឺចាប់ នៃឫសរំដេង មុនពេលធ្វើការសន្និដ្ឋានរឹងមាំ ចំពោះលទ្ធផលអស់ទាំងនោះ។

ប្រេងសំខាន់ៗ ចម្រាញ់ចេញពីឫសរំដេង អាចប្រឆាំងនឹងមីក្រូសរីរាង្គជាច្រើន។ ដូចជាឫសផ្សេងៗទៀត វាអាចពន្យារការពារអាយុជីវិត ពីការបរិភោគចំណីអាហារមួយចំនួន។ ជាមួយគ្នាផងដែរ ការបន្ថែមឬសរំដេងស្រស់ ចូលក្នុងរូបមន្តផ្សំអាហារ យើងអាចកាត់បន្ថយហានិភ័យនៃជំងឺរើម (Risk of Vibriosis) ដែលឆ្លង​មកពីការបរិភោគក្រុមខ្យងចំអិនមិនឆ្អិនល្អ។ លើសពីនេះទៅទៀត ការសិក្សាអំពីបំពង់ពិសោធន៍សាកល្បងបង្ហាញថា ឬសរដេង អាចសម្លាប់បាក់តេរីបង្កគ្រោះថ្នាក់ រួមមាន E. coli, Staphyloccocus aureus, and Salmonella Typhi។ នៅចុងបញ្ចប់ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ឬសរំដេង អាចការពារពីពពួកផ្សិត និងប៉ារ៉ាស៊ីតបាន ប៉ុន្តែ ពុំមានការសិក្សាទាំងអស់ស្របជាមួយការរឃើញនេះឡើយ។

រំដេង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខ្ញីនិងរមៀត និងឫសទាំងបីនេះ អាចត្រូវបានប្រើស្រស់ ឬស្ងួត ដើម្បីបន្ថែមរសជាតិនៅក្នុងមុខម្ហូបអាហាររបស់យើង។ ខ្ញីស្រស់ ផ្តល់នូវរសជាតិផ្អែម និងរសជាតិឈ្ងុយឆ្ងាញ់ ខណៈពេលរសជាតិរំដេង មានរសជាតិឈ្ងុយឆ្ងាញ់និងរាងហិរបន្តិច។ រមៀតមានរសជាតិឈ្ងុយឆ្ងាញ់ និងរសជាតិចត់បំផុតក្នុងចំណោមឫសទាំងបី។ ការស្រាវជ្រាវ ភ្ជាប់នឹងគ្រឿងទេសទាំងបី ទៅនឹងអត្ថប្រយោជន៍សុខភាព គឺមានស្ថានភាពស្រដៀងគ្នា។ ដូចជាឫសរំដេងដែរ ខ្ញីនិងរមៀត គឺសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានលក្ខណៈប្រឆាំងនឹងការរលាក ដែលអាចកាត់បន្ថយការឡើងរឹងនិងការឈឺចាប់តាមសរសៃ។ លើសពីនេះទៅទៀត គ្រឿងទេសទាំងបី មានផ្ទុកសមាសធាតុ ដែលអាចការពារ ឬប្រឆាំងនឹងជំងឺមហារីកក្នុងទម្រង់ផ្សេងៗគ្នា។

ទោះយ៉ាងណាដោយ ឫសរំដេង គឺជាឫសគល់តែមួយគត់ ក្នុងចំណោមឫសទាំងបី ដែលត្រូវបានបង្ហាញថា វាអាចជម្រុញបង្កើនបរិមាណមេជីវិតច្រើនរបស់បុរស។ ផ្ទុយទៅវិញ សមត្ថភាពប្រឆាំងនឹងការចង្អោរ មិនទាន់មានឫសណា ផ្គូរផ្គងឬប្រកួតប្រជែងឈ្នះខ្ញីបានទេ ទាំងរំដេង ឬទាំងរមៀត។ ខ្ញីនិងរមៀត មានសមត្ថភាពបញ្ចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង ការពារបាត់បង់ការចងចាំ និងការពារប្រឆាំងនឹងវ័យចំណាស់ទាក់ទងនឹងមុខងារខួរក្បាល។

ដោយសារតែភាពស្រដៀងៗគ្នារបស់ពួកវា ឫសរំដេង អាចផ្តល់នូវអត្ថប្រយោជន៍ ដែលអាចប្រៀបធៀបបាន។ ឫសរំដេង ត្រូវបានគេយកទៅប្រើប្រាស់ក្នុងអាយុវេដេច​ (Ayurvedic) និង ក្នុងថ្នាំបុរាណចិន អស់រាប់សតវត្សរ៍ កន្លងមកហើយ។ វាទំនងជាមានសុវត្ថិភាពនៅពេលទទួលទាន ក្នុងបរិមាណធម្មតាៗនៃអាហារ។ និយាយទៅគឺថា ព័ត៌មានមានកំណត់ទាក់ទងនឹងកំរិតប្រើប្រកបដោយសុវត្ថិភាព ឬផលប៉ះពាល់ដែលអាចកើតមានក្នុងការទទួលទានវា ក្នុងបរិមាណច្រើន ដូចជាមាននៅក្នុងថ្នាំគ្រាប់ជាដើម។ ការសិក្សាលើសត្វបានសង្កេតឃើញថា កំរិតទំងន់ ៩០៩ មីលីក្រាមក្នុងមួយផោន (២,០០០ មីលីក្រាមក្នុង ១ គីឡូក្រាមនៃទម្ងន់សត្វ) បណ្តាលអោយមានផលប៉ះពាល់ធ្ងន់ធ្ងរ រួមមានការថយចុះកំរិតថាមពល កង្វះចំណង់ឃ្លានអាហារ បត់ជើងតូច រាគរូស សន្លប់និងឈានរហូតដល់ស្លាប់។

ប្រតិកម្មបន្ទាប់ (side effect) គឺនឹងពុំកើតមាន ក្នុងកំរិតប្រើ ១៣៦ មីលីក្រាមក្នុងមួយផោន (៣០០ មីលីក្រាមក្នុងមួយគីឡូក្រាម) នៃទម្ងន់ រាងកាយ។ ទោះយ៉ាងណាក៏ដោយ ព័ត៌មានអំពីសុវត្ថិភាព និងប្រតិកម្មបន្ទាប់ខ្លាំងក្លា នៃថ្នាំបំប៉នឫសរំដេង នៅក្នុងមនុស្សកំពុងខ្វះខាតព័ត៌មានអំពីសុវត្ថិភាពនេះ។ ឫសរំដេង គឺជាគ្រឿងទេសហិរ ទាក់ទងយ៉ាងជិតស្និទ្ធជាមួយខ្ញីនិងរមៀត។ វាគឺជាឱសថបុរាណដែលមានប្រជាប្រិយនៅក្នុងសម័យអាយុវេដេច​ (Ayurvedic) និង ក្នុងឱសថបុរាណចិន។ វាអាចបន្ថែមរសជាតិ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុប្រឆាំងនឹងការរលាក ទៅក្នុងមុខម្ហូបរបស់លោកលោកស្រី  និងអាចផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាព។ ទាំងនេះទាញការសន្និដ្ឋានថា រំដេងអាចការជំរុញកម្លាំងមេជីវិតរបស់បុរស និងការពារលោកលោកស្រី ពីជម្ងឺឆ្លង និងទម្រង់នៃមហារីកមួយចំនួនទៀតផង។

https://www.healthline.com/nutrition/galangal-root


Chamroeun Keo

7 Article posts

Comments