Garlic Benefits

Garlic provides several incredible benefits for health of human being.

សារៈប្រយោជន៍ខ្ទឹមស

ខ្ទឹមសត្រូវបានគេប្រើជាទូទៅច្រើន សម្រាប់លក្ខខណ្ឌទាក់ទងនឹងប្រព័ន្ធបេះដូងនិងឈាម។ លក្ខខណ្ឌទាំងនេះ រួមមានបញ្ចុះសម្ពាធឈាមខ្ពស់ បន្ថយកម្រិតកូលេស្តេរ៉ុលខ្ពស់ឬខ្លាញ់ផ្សេងៗទៀត (ជាតិខ្លាញ់ក្នុងឈាម) និងការឡើងរឹងនៃសរសៃឈាម (ជំងឺក្រិនសរសៃឈាម) ។ នៅក្នុងអាហារនិងភេសជ្ជៈខ្ទឹមស្រស់ ម្សៅខ្ទឹមនិងប្រេងខ្ទឹម ត្រូវបានប្រើដើម្បីបន្ថែមរសជាតិ និងបម្រើប្រយោជន៍ដូចអ្វីដែលបានព៌ណនាខាងលើ។

ការប្រើប្រាស់ខ្ទឹមស ក្នុងទម្រង់ជាឧសថបែបបុរាណ ខ្ទឹមស អាចត្រូវបានគេ ប្រើប្រាស់វាក្នុងទម្រង់ងាយៗ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។​ វាអាចប្រើប្រាស់បាន សម្រាប់មនុស្ស គ្រប់វ័យ ទាំងស្រី​ និងទាំងប្រុស។  វាអាចមានសមត្ថភាពបន្ថយ ឬក៏ប្រឆាំងការឡើងមុន (acne) សម្រាប់វ័យយុវជន និងយុវនារី នាពេលកំពុងប្រែប្រួលអ៉ូម័ន។ វាអាចបង្កើនសមត្ថភាព និងកែលំអ ចំពោះអ្នកប្រឈមមុខបាត់បង់សមត្ថភាពផ្លូវភេទ (sexual intercourse) ជាពិសេសក្រុមបុរស។ វា​អាចជួយការពារ ដុះលូតលាស់ និងថែសក់មិនឲ្យប្រែព៌ណ (hair protection and improvement)។ វាអាចជួយពង្រឹងសមត្ថភាពកំហើញ (eye protection) និងការពារភ្នែកពីជម្ងឺភ្នែកនានាមួយចំនួន។ វាអាចជួយសម្អាត និងបន្ថយកំហាប់ខ្លាញ់ក្នុងបេះដូង (cholesterol) និងសរសៃឈាមបេះដូង (triglyceride)។

នៅក្នុងជំហានសិក្សាតំបូងៗ គេអាចសង្កេតឃើញថា វាអាចរារាំង​និងទប់ស្កាត់បានខ្លះដែរ នូវជម្ងឺមហារីកនានា​ ជាពិសេសមហារីកពោះវៀនធំ (colon cancer)។ ក្រៅតែសមត្ថភាពទាំងអស់នោះ វាអាចជួយពង្រឹងសមត្ថភាពប្រព័ន្ធការពាររបស់សរិរាង្គកាយយើង ប្រឆាំងនឹងជម្ងឺនានា (immune system) ដូចជា ផ្តាសាយធម្មតា និងផ្តាសាយធំ ជាដើម ។ ល។ ជាងនេះទៅទៀត វា អាចជួយកាត់បន្ថយការលើសទម្ងន់ (weight loss) និងជម្ងឺហឺត (asthma) ទាំងបុរស និងស្ត្រី ដែលកំពុងជួបប្រទះបញ្ហាទាំងនេះ។ ចំពោះបុរស និងស្ត្រីដែល​ធ្លាប់ឈឺចាប់សាច់ដុំដោយសារការហាត់ប្រាណ ខ្ទឹមសអាចជួយបន្ធូបន្ថយការឈឺចាប់សាច់ (athletic muscle pain) ក្នុងកម្រិតមួយគួរឲ្យពេញចិត្ត។  មានការសិក្សាជំហានតំបូងៗ ត្រូវបានអះអាងថា ខ្ទឹមសអាចធានាការពារ និងឬបន្ថយបានមួយចំនួន នូវជម្ងឺភ្លេចភ្លាំងស្មារតី និងជម្ងឺអាល់ហ្សាម៉ឺ សម្រាប់ក្រុមមនុស្សវ័យចំណាស់ៗ (Dementia and Alzheimer) ។

យើងអាចបរិភោគ ខ្ទឹមស តាមបែបងាយៗ និងងាយអនុវត្តប្រើវា ប្រចាំថ្ងៃ។ ឧទាហរណ៍ យកខ្ទឹមស ចន្លោះពី ២ ទៅ ៣ ក្រាម និង កិន ឬដំវាឲ្យទក់ រួចឆុងទឹកក្តៅ ពី ២០០ មល ទៅ ៣០០ មល ទុករយៈពេល ៥ ឬ ១០ នាទី រួចមកផឹកវាតែម្តងជាការស្រេច។  ទីពី យកខ្ទឹមស ចន្លោះពី ២ ទៅ ៣ ក្រាម ដដែល និងដំវាឲ្យទក់បន្តិច រួចឆុងទឹកក្តៅ ពី ២០០ មល ទៅ ៣០០ មល ទុករយៈពេល ៥ ឬ ១០ នាទី រួចប្របាច់ក្រូចឆ្មារ មួយចំហៀង​ និងលាយអំបិលគ្រួស ១ ឬ ២ គ្រាប់ តាមក្រោយ ហើយផឹកវា ជាការស្រេច។ វិធីទាំងពីរនេះ អាចប្រើប្រាស់វាបាន ចំពោះអ្នកពុំមានជីវភាពសម្បូរធនធាន។

ទីបី យកខ្ទឹមស ចន្លោះពី ២ ទៅ ៣ ក្រាម ដដែលនេះ តែកិនវាឲ្យម៉ត់បន្តិច ទៅឆុងទឹកក្តៅ ត្រឹមតែ ៤០ ឬ ៥០ មល ទុករយៈពេល ៥ ឬ ១០ នាទី លាយទឹកដោះគោឆៅ ២០០ មល និងកូរឲ្យសព្វ រួចហើយ ផឹកវា ជាការស្រេច។ ទីបួន យកខ្ទឹមស ចន្លោះពី ២ ទៅ ៣ ក្រាម និងកិនវាឲ្យម៉ត់បន្តិច​ និងលាយជាមួយ ម៉្សៅខ្ញី ឬម៉្សៅរមៀត ១ ឬ២ក្រាម ទៅឆុងទឹកក្តៅ ត្រឹមតែ ៤០ ឬ ៥០ មល ទុករយៈពេល ៥ ឬ ១០ នាទី លាយទឹកដោះគោឆៅ ២០០ មល រួចកូរ និងផឹកវា​ ជាការស្រេច។ វិធីទាំងពីរនេះ ទំនងជា អាចប្រើប្រាស់ សម្រាប់តែជនទាំងឡាយណា ដែលមានជីវភាពធូរធាប៉ុណ្ណោះ។

យើង អាចប្រើប្រាស់ខ្ទឹមស ក្នុងបីរយៈពេលជាក់លាក់ ជាការព្យាបាល ទៅតាមសភាពជម្ងឺ និមួយៗរបស់យើង។ ឧទាហរណ៍ សម្រាប់ជម្ងឺផ្តាសាយធម្មតា និងធំ យើង អាចប្រើប្រាស់ខ្ទឹមស រយៈពេល ពី ១ ទៅ ២ អាទិត្យ។ ក្នុងរយៈពេលមធ្យម ពី ៤ រហូតដល់ ៨ អាទិត្យ យើងអាចប្រើប្រាស់ សម្រាប់ជម្ងឺមុន ជម្ងឺសក់ ជម្ងឺរួមភេទ ជម្ងឺភ្នែក ។ល។ រីឯជម្ងឺ ខ្លាញ់រុំបេះដូង ខ្លាញ់ក្នុងសរសៃឈាម ពង្រឹងប្រព័ន្ធស៊ាំរបស់សរិរាង្គ បញ្ចុះទម្ងន់ និងជម្ងឺហឺត ទំនងជា ត្រូវរយៈពេលយូរ និងអាចត្រូវអនុវត្តរាប់អាទិត្យ និងរាប់ខែ។ ការព្យាបាល លោកអ្នក គួរស្វែងរកការធ្វើរោគវិនិច្ឆ័យបន្តបន្ទាប់ ដូចជាពិនិត្យឈាម និងការធ្វើរោគវិនិច្ឆ័យផ្សេងៗទៀត ដើម្បីផ្ទៀងផ្ទាត់លទ្ធផល នៃការប្រើប្រាស់ខ្ទឹមស។

នៅពេលបរិភោគខ្ទឹមស វាទំនងជាមានសុវត្ថិភាព សម្រាប់មនុស្សភាគច្រើន ពិសេសបរិភោគបែបតាមផ្លូវអាហារ។ ខ្ទឹមស ត្រូវបានគេសាកល្បងប្រើប្រាស់វា ប្រកបដោយសុវត្ថិភាព ក្នុងការស្រាវជ្រាវរហូតដល់ ៧ ឆ្នាំ។ នៅពេលបរិភោគ ខ្ទឹមស អាចបណ្តាលឱ្យមានក្លិនដង្ហើមមិនល្អ អារម្មណ៍ក្តៅក្រហាយនៅក្នុងមាត់ឬក្រពះ ក្រហាយដើមទ្រូង ក្លិនដង្ហើម ចង្អោរ ក្អួត ក្លិនខ្លួន និងរាគ។ ផលរំខាន​ ឬប្រតិកម្មបន្ទាប់ទាំងនេះ ភាគច្រើនបរិភោគជាមួយខ្ទឹមសឆៅ។ ខ្ទឹមស អាចបណ្តាលឲ្យ មានការហូរឈាម ជាពិសេសតាមរន្ធច្រមុះ។ មានរបាយការណ៍នៃការហូរឈាម បន្ទាប់ពីការវះកាត់ ចំពោះមនុស្សដែលបានបរិភោគខ្ទឹមស។ ជម្ងឺហឺតត្រូវបានគេរាយការណ៍ នៅក្នុងមនុស្សដែលធ្វើការ ដូចជា បក ចិត និងវេចខ្ចប់ ជាមួយខ្ទឹមស និងមានប្រតិកម្មអាឡែហ្ស៊ីផ្សេងៗទៀត។

https://www.webmd.com/vitamins/ai/ingredientmono-300/garlic


Chamroeun Keo

44 Travel Tips posts

Comments