ប្រទេសស្អាតៗ ដែលគួរអោយចង់រស់នៅ ក៏មានកម្ពុជាមួយដែរ

Comments · 35 Views

មានប្រទេសជាច្រើនដែលខំប្រឹងប្រែងធ្វើការកែលម្អ និងរៀបចំអោយបានស្អាតដើម្បីទាក់ទាញចំណាប់អារម្មណ៏របស់ភ្

ថ្មីៗនេះបើតាមគេហទំព័របរទេសមួយបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសមួយដែលគួរអោយចង់រស់នៅ ហើយមិនចង់ឃ្លាត ដោយផ្អែកលើទេសភាព ការចំណាយប្រចាំថ្ងៃ ម្ហូបអាហារ និងភាពរសរាយរាក់ទាក់របស់ប្រជាជន។ ខាងក្រោមនេះជាប្រទេសមួយចំនួននៅទ្វីបអាសីុ ដែលភ្ញៀវទេសចរ ចង់ទៅរស់នៅ៖

១. ប្រទេសកម្ពុជា

កម្ពុជាជាប្រទេសមួយដែលគួរអោយចង់ទស្សនា ទោះជាមានថវិកាតិចតួចក៏ដោយក៏អាចរស់នៅបាន។ គ្រាន់តែចំណាយ ៥$ អ្នកក៏អាចញ៉ាំអាហារសមុទ្រស្រស់ៗទើបលើកពីទឹកមួយចាន ដែលចំអិនភា្លមៗបានដែរ។

២. វៀតណាម

ឆ្នេភាគអាគ្នេយ៏នៃប្រទេសវៀតណាមមានភាពល្បីល្បាញ ដោយសារតែព្រៃឈើដ៏ធំរហូតដល់ទៅ ១១.០០០ ហិចតា។ វាក៏ជាកន្លែងសម្រាប់មុជទឹកសមុទ្រមួយដ៏ស្អាតផងដែរនៅអាស៊ី។ អ្នកទេសចរអាចចូលលេងដោយឥតគិតថ្លៃ ហើយការចំណាយសម្រាប់ការស្នាក់នៅទីនោះ ប្រហាក់ប្រហែលជា ១៥០$ ទៅ ២០០$ ប៉ុណ្ណោះ ក្នុងមួយខែ។

៣. ឡាវ

ប្រទេសឡាវ ល្បីល្បាញដោយសារតែមានភ្នំដ៏ស្រស់ស្អាត រូបពុទ្ធដិមាដ៏ធំ វត្តព្រះពុទ្ធសាសនា និងហាងកាហ្វេ និង បា បណ្តែតទឹក។ អ្នកអាចរស់នៅទីនេះដោយចំណាយត្រឹមតែ ៩ ទៅ ២០$ ក្នុងមួយថ្ងៃ។ អាហារពេលល្ងាចមួយពេល ត្រឹមតែ ១ ទៅ ៥$ និង ការជួលកង់ប្រហែលជា ១០$។

៤. ថៃ

ទោះបីជាប្រទេសថៃ ពេញនិយមសម្រាប់អ្នកទេសចរជាច្រើន និងការរស់នៅត្រូវចំណាយច្រើនបន្តិច បើធៀបនឹង ប្រទេសផ្សេងៗទៀត នៅក្បែរខាង តែវានៅតែទាបនៅឡើយបើប្រៀបធៀបនឹងប្រទេសផ្សេងទៀតនៅភាគខាងជើង ។ នៅទីនេះ អ្នកអាចជួលអាគាស្នាក់នៅត្រឹមតម្លៃ ១៦០$ ទៅ ៣២០$ ក្នុងមួយខែ ញ៉ាំអាហារពី ១ទៅ៣ដុល្លាមួយពេល។ អ្នកអាចនឹងរស់នៅក្នុងទីជនបទ រសនៅជាមួយនឹងធម្មជាតិ និង ព្រៃព្រឹក្សា ដែលការចំណាយប្រហែលជា ៤$ មួយថ្ងៃ។

៥. ឥណ្ឌា

ប្រទេសដែលមានប្រជាជនកកកុញមួយនេះ ល្បីខ្លាំងខាងស្ថាបត្យកម្ម ការប្រតិបត្តិសាសនា និងការរស់នៅដែលចំណាច តិច។ អ្នកអាចជួលអគាស្នាក់នៅទីនេះសម្រាប់មនុស្សពីរនាក់ត្រឹមតែ ១០០ទៅ១១០$ ក្នុងមួយខែ។ បាយដ៏ឆ្ងាញ់មួយ ចាន ត្រឹមតែ ៦០ សេន ហើយម្ហូបច្រើនមុខត្រឹមតែ ១ទៅ ២ដុល្លាប៉ុណ្ណោះ។

៦. នេប៉ាល់

ប្រទេសដ៏អាថ៌កំបាំងដូចជានេប៉ាល់ ត្រូវបានគេស្គាល់ច្រើនថាជា មជ្ឈមណ្ឌលព្រលឹងស្មារតីនៃអាស៊ី ហើយវាក៏ជាទីឋាន សួគ៌សម្រាប់អ្នកដែលមិនសូវមានប្រាក់ច្រើន។ អ្នកអាចញ៉ាំអាហារដ៏ឆ្ងាញ់ត្រឹមតែតម្លៃ១ដុល្លាក្នុងមួយថ្ងៃ។ ការស្នាក់នៅ អាចចំណាយត្រឹមតែ ១ទៅ២ដុល្លាក្នុងមួយថ្ងៃនៅក្នុងទីក្រុងកាតាម៉ាន់ឌូ ហើយការធ្វើដំណើរសាធារណៈត្រឹមតែ ២០សេន។

៧. ចិន

ចិនជាប្រទេសដែលមានរឿងរ៉ាវប្លែកៗច្រើន រាប់ពីភូមិស្រុកស្ងាត់ និង ស្រស់ស្អាត រហូតដល់ទីក្រុងដែលមានមនុស្ស រស់នៅណែនណាន់តាន់តាប់ តែវាក៏មិនចំណាយច្រើនដែរសម្រាប់ការរស់នៅ និងធ្វើដំណើរក្នុងប្រទេសចិន។ អ្នកអាចធ្វើដំណើរតាមតាក់ស៊ីចំណាយត្រឹម១ដុល្លា និង ការហូបអាហារប្រហែលជា ២ដុល្លាក្នុង១ពេល។