តំបន់បឹងស្នេហ៍ ស្ថិតនៅក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានក្លាយជាជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាបណ្តើៗ នៅពេលបច្ចុប្បន្ន ក្រោយពីអង្គការសង្គមស៊ីវិល និងអាជ្ញាធរចាប់ដៃគ្នា អភិរក្សព្រៃលិចទឹកនៅតំបន់នោះ។ ប្រជាសហគមន៍នៅតំបន់បឹងស្នេហ៍ លើកឡើងថា ពួកគាត់ត្រូវការអ្នកជំនាញផ្នែកទេសចរណ៍ ដើម្បីណែនាំពីការត្រៀមខ្លួនបម្រើវិស័យទេសចរដែលអាចរីកចម្រើននៅពេលខាងមុខ។
រូបភាពរបស់ ក្រសួងបរិស្ថាន
Mengsok Pech 10 months ago
ចង់បបួលគ្នាទៅលេងម្តង