សួនកេសរកូល ដ៏ស្រស់ស្អាត និងរំលេចឡើង នៅទឹកដីភ្នំគូលេន ខេត្តសៀមរាប

Comments · 53 Views

លោកអ្នក ប្រហែលជាចូលចិត្តធ្វើដំណើរកម្សាន្តជាមួយគ្រួសារទៅកាន់ទីរមណីដ្ឋាននានា នៅក្នុងប្រទេស ឬក្រៅប្រទ

លោកអ្នក ប្រហែលជាចូលចិត្តធ្វើដំណើរកម្សាន្តជាមួយគ្រួសារទៅកាន់ទីរមណីដ្ឋាននានា នៅក្នុងប្រទេស ឬក្រៅប្រទេស។ នៅពេលខាងមុខលោកអ្នក នឹងបានឃើញសួនកេសកូលដ៏ស្រស់ស្អាតមួយនៅទឹកដីភ្នំគូលេន ខេត្តសៀមរាប។

ជា​មជ្ឈមណ្ឌល​សម្រាប់​ការស្រាវជ្រាវ និង​អភិរក្ស​ពូជ​កេសរ​កូ​ល​ព្រៃ​កម្ពុជា​ បច្ចុប្បន្ន មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​នេះ​មានពូជ​កេសរ​កូ​ល​សរុប​ជាង ១៥០​ប្រភេទ ដែល​ប្រមូលបាន​ពី​ ទីកន្លែងនានា ជុំវិញ​ប្រទេស​។ ក្រសួងបរិស្ថាន ដែលជា​សេនាធិការ​រៀបចំ​ទីតាំង​នេះ​មានបំណង​ធ្វើឱ្យ​សួន​កេសរ​កូ​ល​ភ្នំ​គូលែន ក្លាយជា​គោលដៅ​ទេសចរណ៍​ថ្មី​សម្រាប់​ខេត្តសៀមរាប​។

មនុស្ស​មួយចំនួនធំ ​ស្គាល់​អ័​រ​គី​ដេ ច្រើនជាង​ពាក្យ​កេសរ​កូ​ល​។ សួន​កេសរ​កូ​ល​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៨ មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ឬ​ជើងភ្នំ​គូលែន​តែម្ដង​។

\

មកដល់​បច្ចុប្បន្ន ពូជ​កេសរ​កូ​ល​ព្រៃ ត្រូវបាន​ប្រមូល​ពី​តំបន់​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា ដែល​សរុប​ជាង ១៥០​ប្រភេទ និង​មាន​ជាង​២​ពាន់​ដើម ឬ​សំណាក​។ លោក ស៊ុន គង់ បន្ថែមថា​៖«​បំណង​ទី​១ ស្រាវជ្រាវ និង​កំណត់​អត្ដ​សញ្ញាណ​នៃ​កេសរ​កូ​ល​ថា​នៅ​កម្ពុ​ជាមាន​ប្រភេទ​អ្វីខ្លះ និង​ដាក់ឈ្មោះ​ឱ្យ​វា តាម​ការប៉ាន់ប្រមាណ​កេសរ​កូ​ល​នៅ​ខ្មែរ​មាន​ជាង ៥០០​ប្រភេទ​។ ការអភិរក្ស គឺមាន​សារសំខាន់ ព្រោះ​យល់ថា កេសរ​កូ​ល​មួយចំនួន​អាច​ចេញទៅ​ប្រទេសជិតខាង ឬ​លក់​ក្នុងស្រុក ទៅ​ថ្ងៃ​អនាគត​យើង​គ្រោង​ប​ន្សុំ​ា​ពូជ​វា និង​រក្សាទុក ដើម្បី​រក្សា​កូ​ល​ដែល​ជិត​ផុត​ពូជ រួម​នឹង​ការអប់រំ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ​....»​។​

ប្រភព៖ ថ្មីថ្មី