រឿងរ៉ាវផ្សេងទៀតដែលហាមឃាត់នៅសឹង្ហបុរី

Comments · 108 Views

មានរឿងរ៉ាវជាច្រើនដែលអ្នកគួរស្វែងយល់មុននឹងទៅទស្សនាប្រទេសណាមួយ ជៀសវាងបញ្ហាណាមួយកើតឡើងជាយថាហេតុ...

មានរឿងរ៉ាវជាច្រើនដែលអ្នកគួរស្វែងយល់មុននឹងទៅទស្សនាប្រទេសណាមួយ ជៀសវាងបញ្ហាណាមួយកើតឡើងជាយថាហេតុ។ ខាងក្រោមនេះជាការហាមឃាត់មួយចំនួនដែលអ្នកគួរតែដឹងពីប្រទេសសឹង្ហបុរី៖

១. ភ្លេចកាច់ទឹក ឬ ចាក់ទឹកបង្គន់

ស្តាប់ទៅដូចជាអស់សំណើច តែវាជាការពិត។ ប្រសិនបើអ្នកភេ្លចចាក់ទឹក ឬ កាច់ទឹកបង្គន់នៅទីសាធារណៈ អ្នកអាចនឹងត្រូវពិន័យ១៥០ដុល្លា ប្រសិនបើគេចាប់បាន។

២. ដើរស្រាតនៅផ្ទះ

ដើរស្រាតនៅជុំវិញផ្ទះ ដោយមិនមានអ្វីបិទបាំង អ្នកអាចនឹងត្រូវពិន័យជាប្រាក់ ២.០០០ ដុល្លា ជាប់គុគ៣ខែ ឬ ទាំងពីរ។

៣. អោយចំណីព្រាប

អ្នកប្រហែលជាគិតថាធម្មតា ប្រសិនបើអ្នកអោយចំណីដែលអ្នកញ៉ាំសល់ទៅដល់សត្វព្រាបនៅតាមផ្លូវ ឬកន្លែងសាធារណៈ តែត្រូវគិតឡើងវិញ ប្រសិនបើអ្នកនៅក្នុងប្រទេសសឹង្ហបុរី ព្រោះថាការអោយចំណីព្រាប ត្រូវទទួលពិន័យ ៥០០ដុល្លា។

៤. នោមដាក់ជណ្តើរយន្តសាធារណៈ

នៅសឹង្ហបុរី ជណ្តើរយន្តខ្លះមានប្រព័ន្ធចាប់ក្លិនទឹកនោម ដែលវាអាចរោទ៏ឡើងនៅពេលមានក្លិនទឹកនោម ហើយបិទទ្វារ ជាប់រហូតដល់ប៉ូលីសមកដល់។

៥. ការចោលសម្រាម

 អ្នកមិនត្រូវចោលសម្រាមផ្តេសផ្តាសទេ ទោះនៅក្នុងប្រទេសណាក៏ដោយ ព្រោះវាខុសនឹងច្បាប់ តែនៅសឹង្ហបុរី វាកាន់តែធ្ងន់ ព្រោះអ្នកនឹងត្រូវពិន័យ ១.០០០ដុល្លា បើចោលសម្រាមនៅទីសាធារណៈ។

៦. ការគូររូបភាពផ្តេសផ្តាសផ្សេងៗ

នៅសឹង្ហបុរី ការបំផ្លិចបំផ្លាញ ទ្រព្យសម្បតិ្តសាធារណៈនឹងត្រូវទទួលពិន័យ និងទណ្ឌកម្ម។ ច្បាប់នេះបានធ្វើអោយកក្រើក បណ្តាញផ្សព្វផ្សាយនៅពេលដែលក្មេងជនជាតិអាមេរិចកាំងម្នាក់ត្រូវបានគេដាក់ពិន័យ ពីបទបំផ្លាញរថយន្ត និង ទ្រព្យសម្បត្តិ សាធារណៈ ហើយនៅដើមឆ្នាំនេះ បុរសពីរនាក់ត្រូវបានចាប់ខ្លួននិងជាប់ពន្ធនាគារបន្ទាប់ពីពួកគេ បានគូររូប លេងនៅលើរថភ្លើង។

៧. ប្រើប្រាស់គ្រឿងញៀន

ការប្រើប្រាស់គ្រឿងញៀន មុនពេលចូលទៅក្នុងប្រទេសនេះ អាចនឹងត្រូវពិន័យរហូតដល់ ២០.០០០ ដុល្លា និង ជាប់គុគ១០ឆ្នាំ។ ប្រសិនបើគ្រឿងញៀនមានចំនួយច្រើនគេអាចនឹងត្រូវកាត់ទោសប្រហាជីវិត។

៨. ទំនាក់ទំនងភេទដូចគ្នា

ធ្លាប់មានការទាមទាអោយផ្លាស់ប្តូរច្បាប់នេះដែរ តែមិនទទួលបានជោគជ័យ។ អ្នកស្រលាញ់ភេទដូចគ្នា នឹងត្រូវជាប់គុកពីរឆ្នាំ នៅប្រទេសសឹង្ហបុរី។

៩. ការដើរឆ្លងថ្នល់

ការដើរឆ្លងថ្នល់ឆ្ងាយពីកន្លែងឆ្លងថ្នល់ ៥០ម៉ែត្រអាចនឹងត្រូវពិន័យ។ អ្នកអាចនឹងត្រូវពិន័យ ២០ដុល្លា នៅនឹងកន្លែង ឬ អាចឡើងដល់ ១.០០០ ដុល្លា ឬអាចនឹងជាប់ពន្ធនាគារ ៣ខែផងដែរ។ ប្រសិនបើចាប់បានជាលើកទីពីរ អ្នកអាចនឹងត្រូវពិន័យទ្វេរដង។