ពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ដែលទៅកម្សាន្តនៅស្រុកបាណន់ តែងតែឈានចូលជិះឡូរី មើលទេសភាពជើងភ្នំ វាលស្រែ សួនផ្កា និងបន្លែច្រើនមុខ។ មណ្ឌលកម្សាន្តឡូរី គឺជាតំបន់ទេសចរណ៍កែច្នៃមួយ ស្ថិតក្នុងភូមិអន្លក់កោង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
មិនតែប៉ុណ្ណោះ ក្នុងមណ្ឌលកម្សាន្តឡូរីនេះ ក៏មានភោជនីយដ្ឋាន ហាងកាហ្វេ កន្លែងលក់ផលិតផល និងវត្ថុអនុស្សាវរីយ៍ ផងដែរ។ ក្រៅពីនោះ ភ្ញៀវទេសចរ ក៏អាចធ្វើដំណើរទៅកម្សាន្តនៅចម្ការដំណាំរបស់កសិករជាច្រើនទៀត មានដូចជា ចម្ការទំពាំងបាយជូរ ក្រូច ល្មុត ល្ហុង ស្វាយ និងចេកជាដើម។

