ទំនប់ប្រទាក់ក្រឡា

ជារមណីយដ្ឋានដែលស្ថិតនៅចន្លោះភ្នំមានទេសភាពល្អប្រណិត

ទំនប់ប្រទាក់ក្រឡា ជារមណីយដ្ឋានដែលស្ថិតនៅចន្លោះភ្នំមានទេសភាពល្អប្រណិត ហើយជាទំនប់ចាស់កសាងឡើងក្នុងសម័យខែ្មរក្រហមសម្រាប់ទប់ទឹកដែលជាប្រយោជន៍ដល់ការធ្វើកសិកម្ម ដោយយកជួរភ្នំជាទំនប់ មានទឹកខៀវស្រងាត់។ សព្វថ្ងៃមានទេសភាពចម្ការដំណាំដែលមានពណ៌ខៀវស្រស់បំព្រង ទំនប់ប្រទាក់ក្រឡាមានវិសាលភាព អាចផ្ទុកទឹកកម្រិតអតិបរមា ប្រហែលដប់លានម៉ែត្រត្រីគុណ។ ទីតាំងស្ថិតនៅចន្លោះភ្នំ ប្រកបដោយទេសភាពល្អស្រស់ស្អាត ទីនេះក៏មានអំណោយផលសម្រាប់វិស័យទេសចរណ៍ផងដែរ។ មុជទឹកលេង គយគន់ចម្ការអ្នកស្រុក ស្រូបយកខ្យល់អាកាសបរិសុទ្ធ ទស្សនាសម្រស់ព្រៃភ្នំ និងថតរូបទុកជាអនុស្សាវរីយ៍។ ទំនប់ប្រទាក់ក្រឡា មានចម្ងាយប្រមាណ 22គីឡូម៉ែត្រពីទីរួមខេត្តកំពត តាមរយៈផ្លូវលេខ33 រួចធ្វើដំណើរតាមផ្លូវលំបន្តចម្ងាយ 6គីឡូម៉ែត្រ ដោយចុះពីផ្លូវជាតិទៅត្រង់តាមផ្លូវនៅខាងឆ្វេងដៃ ហើយកាត់តាមវត្តកំពង់នួង និងវត្តគីរីសុភា រឺបើធ្វើដំណើរមកពីភ្នំពេញតាមផ្លូវជាតិលេខ 3 ភ្ញៀវទេសចរក៏អាចទៅតំបន់នេះតាមរយៈផ្លូវលេខ139 (13គីឡូម៉ែត្រ)បានដែរ។


Ding Ding

65 Travel Tips posts

Comments