ភ្នំ1005

ភ្នំ1005 ខេត្ដពោធិ៍សាត់

ភ្នំ1005 ជាតំបន់សក្តានុពលទេសចរណ៍ថ្មីមួយនៃខេត្តពោធិ៍សាត់ ដែលមានទេសភាពធម្មជាតិស្រស់ស្អាត ដែលសំបូរព្រៃភ្នំជាច្រើន ជាពិសេសកំណាត់ផ្លូវថ្មីនៅលើភ្នំដែលមានរាងដូចសត្វអន្ទង់អាំង(ផ្លូវអន្ទង់អាំង) ។ យ៉ាងណាមិញ ភ្នំ1005 គឺមានអាកាសធាតុត្រជាក់ ទេសភាពស្អាតៗនៅតាមដងផ្លូវ។ នារដូវវស្សាភ្ញៀវទេសចរអាចមើលឃើញអ័ព្ទយ៉ាងក្រាស់ពីលើកំពូលភ្នំផងដែរ។ ទេសចរអាចធ្វើដំណើរតាមផ្លូវអន្ទង់អាំង ចូលកម្សាន្តនៅទឹកធ្លាក់ក្នុងតំបន់ភ្នំ1005 ការទស្សនាទេសភាពពីលើកំពូលភ្នំ ស្រូបខ្យល់អាកាសបរិសុទ្ធ និងថតរូបអនុស្សាវរីយ៍។ ភ្នំ1005 មានចម្ងាយប្រហែល 153គីឡូម៉ែត្រ ពីទីរួមខត្ដពោធិ៍សាត់ដោយធ្វើដំណើរតាមផ្លូវជាតិលេខ55 ឆ្ពោះទៅកាន់ស្រុកវាលវែង។


Ding Ding

65 Travel Tips posts

Comments
Mengsok 1 y

very nice view.