រមណីយដ្ឋាននគរភ្នំ ឬរមណីយដ្ឋានភ្នំឈើកាច់

ជារមណីយដ្ឋានបែបប្រវត្ដិសាស្រ្ដដែលស្ថិតនៅលើភ្នំឈើកាច់ដោយមានកាំជណ្តើរឡើងដល់កំពូលភ្នំ។

រមណីយដ្ឋាននគរភ្នំ ឬរមណីយដ្ឋានភ្នំឈើកាច់ ជារមណីយដ្ឋានបែបប្រវត្ដិសាស្រ្ដដែលស្ថិតនៅលើភ្នំឈើកាច់ដោយមានកាំជណ្តើរឡើងដល់កំពូលភ្នំ។ រមណីយដ្ឋាននេះជាកន្លែងស័ក្កសិទ្ធិមួយក្នុងខេត្ដព្រៃវែង ដែលមានអ្នកមកគោរពបូជាជាច្រើន និងជាកន្លែងសម្រាប់ប្រារព្ធពិធីសាសនាផ្សេងៗ។ ជារៀងរាល់ឆ្នាំរមណីយដ្ឋាននេះតែងតែប្រារព្ធពិធីឡើងអ្នកតា(អ្នកតាមេសរ) ដែលប្រព្រឹត្ដរយៈពេលបីថ្ងៃ ដើម្បីរំលឹកគុណដល់បុព្វបុរស សុំសេចក្តីសុខ សុំទឹកភ្លៀង និងការពារប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិឱ្យមានសេចក្តីសុខ។ ភ្ញៀវទេសចរអាចទៅកម្សាន្ដ ទស្សនាទេសភាពពីលើកំពូលភ្នំ ទស្សនាវាលស្រែខៀវស្រងាត់ដាច់កន្ទុយភ្នែកផងដែរ។ រមណីយដ្ឋាននគរភ្នំ ឬរមណីយដ្ឋានភ្នំឈើកាច់ មានទីតាំងស្ថិតនៅ ភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្ដព្រៃវែង មានចម្ងាយប្រមាណ32គីឡូម៉ែត្រពីទីរួមខេត្ដព្រៃវែង ដោយធ្វើដំណើរតាមផ្លូវជាតិលេខ11 ដល់កែងស្នេហ៍ដែលមានរង្វង់មូលនាងទេពមច្ឆា បត់ឆ្វេងតាមផ្លូវលេខ317 ហួសផ្សារឈើកាច់បន្តិចមានផ្លូវបត់ស្តាំតាមភូមិរហូតដល់រមណីយដ្ឋានតែម្ដង។


Ding Ding

65 Travel Tips posts

Comments