បឹងយក្សម៉ាយ

បឹងយក្សម៉ាយ មានទីតាំងស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីរួមខេត្ត។

បឹងយក្សម៉ាយ គឺជាបឹងធំមួយក្នុងចំណោមបឹងជាច្រើនដ៏ទៃទៀតក្នុងខេត្តរតនគិរីដែលមានជាអាទិ៍ បឹងយក្សលោម បឹងកន្សែង បឹងលំកុដ.. ដែលសុទ្ធសឹងជាបឹងធម្មជាតិដ៏ស្រស់ស្អាតនៅក្នុងខេត្តរតនគិរី។ មនុស្សភាគច្រើនពុំទាន់ដែលបានទៅទស្សនាកម្សាន្ដបឹងយក្សម៉ាយច្រើននៅឡើយ ដ្បិតស្ថានភាពផ្លូវវែងឆ្ងាយ លំបាក បត់បែនច្រើន ម្យ៉ាងពុំទាន់មានការអភិវឌ្ឍផង ជារមណីយដ្ឋានធម្មជាតិ ឬទីតាំងកម្សាន្ដមានរៀបចំសេវាទទួលភ្ញៀវ ម្ហូបអាហារ កន្លែងស្នាក់អ្វីនៅឡើយ។ បើយើងប្រៀបធៀបបឹងនេះទៅបឹងឯទៀត តាមការសង្កេតរបស់ក្រុមយើងផ្ទាល់យល់ថា បឹងនេះស្រស់ស្អាតខ្លាំង នៅលក្ខណៈដើមស្ទើរទាំងស្រុង ស្ងប់ស្ងាត់ ជាពិសេសយើងអាចទៅឃើញផ្ទាល់ពីជីវភាពរស់នៅ ការនេសាទរបៀបប្រពៃណី ការប្រើប្រាស់ទឹកក្នុងបឹងដ៏សាមញ្ញគួរអោយចង់ទស្សនា ម្យ៉ាងបរិវេណជុំវិញបឹងអំណោយផលសំបូរដោយរុក្ខជាតិតូចធំ ទីធ្លាធំទូលាយ ខ្យល់អាកាសបរិសុទ្ធ អាចអោយយើងបោះជំរំស្នាក់អាស្រ័យបានយ៉ាងមានសុវត្ថិភាព។ 

ទីតាំង

បឹងយក្សម៉ាយ មានទីតាំងស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ចម្ងាយប្រហែល១០០គីឡូម៉ែត្រពីទីរួមខេត្ត។

ប្រភពៈcambodia.gov.kh

 


Ding Ding

62 Travel Tips posts

Comments