ស្វែងយល់ពីរឿងខ្លះៗ ដែលខុស ច្បាប់នៅក្នុងប្រទេសសឹង្ហបុរី

Comments · 77 Views

ការដឹងពីច្បាប់ និង ទំនៀមទំលាប់អ្នកស្រុក នៅក្នុងប្រទេសដែលអ្នកទៅលេង អាចអោយអ្នកជៀសវាងបានពីការជាប់ ពន្ធន

ការដឹងពីច្បាប់ និង ទំនៀមទំលាប់អ្នកស្រុក នៅក្នុងប្រទេសដែលអ្នកទៅលេង អាចអោយអ្នកជៀសវាងបានពីការជាប់ ពន្ធនាគារ ឬ ពិន័យផ្សេងៗ។

នៅក្នុងប្រទេសសឹង្ហបុរី ការអោយចំណីព្រាប អាចនឹងត្រូវពិន័យ៥០០$ ការដើរស្រាតនៅក្នុងផ្ទះគឺខុសច្បាប់ ហើយការលក់ស្ករកៅស៊ូអាចនឹងត្រូវជាប់គុគ២ឆ្នាំ។ ខាងក្រោមនេះគឺជាច្បាប់១៦យ៉ាងដែលអ្នកត្រូវដឹងពីប្រទេសនេះ៖

១. លក់ស្ករកៅស៊ូ

យោងទៅតាមច្បាប់របស់ប្រទេសសឹង្ហបុរី អ្នកលក់ស្ករកៅស៊ូនឹងត្រូវពិន័យជាប្រាក់ចំនួន ១០០ ០០០ដុល្លា ឬ ជាប់គុកពីរឆ្នាំ សម្រាប់លើកដំបូង ហើយការពិន័យនេះអាចនឹងកើនឡើងជាងនេះទៀតអាស្រ័យទៅតាម ស្ថានភាព ជាក់ស្តែង ប៉ុន្តែស្ករកៅស៊ូមួយចំនួនដែលជួយដល់សុខភាពក៏អាចអនុញ្ញាតអោយលក់បានផងដែរ។

២. លេងភ្លេងនៅទីសាធារណៈ

នៅក្នុងច្បាប់របស់ប្រទេសនេះ ការលេខឧបរណ៏ភ្លេងនៅតាមទីសាធារណៈដែលមានលក្ខណៈរំខានគេ នៅតាមទីសាធារណៈ តាមផ្លូវសាធារណៈ នឹងត្រូវពិន័យជាប្រាក់១០០០ ដុល្លា។

៣. បង្ហោះខ្លែងនៅតាមផ្លូវសាធារណៈ

 អ្នកអាចនឹងត្រូវទទួលពិន័យជាប្រាក់ចំនួន៥០០០ ដុល្លា ប្រសិនបើអ្នកបង្ហោះខ្លែង ឬលេខល្បែងណាមួយដែលអាច ធ្វើអោយរំខានដល់ចរាចរណ៏សាធារណៈ។

៤. ការច្រៀង

ប្រសិនបើអ្នកច្រៀងបទចម្រៀង ឬធ្វើត្រាប់តាមបទចម្រៀងដែលមានលក្ខណៈអាសអាភាស ឬ មិនសមរម្យណាមួយ អ្នកអាចនឹងត្រូវទទួលពិន័យជាប្រាក់ ជាប់ពន្ធនាគារបីខែ ឬ ក៏ទាំងពីរ។

៥. ស្តោះទឹកមាត់

ការស្តោះទឹកមាត់នៅតាមទីសាធារណៈនៅក្នុងប្រទេសសឹង្ហបុរី ដូចជា សាលារៀន ហាងកាហ្វេ ផ្សារ កន្លែងញ៉ាំអាហារ ជាដើម អ្នកអាចនឹងត្រូវទទួលពិន័យចំនួន ១០០០ ដុល្លា។

៦. ការចែកចាយសម្ភារៈអាសអាភាស

ការចែកចាយសម្ភារៈអាសអាភាស ទោះជាលក្ខណៈជា DVD រូបភាព សៀវភៅជាដើម ត្រូវបានហាមឃាត់។ អ្នកអាចនឹងត្រូវគេពិន័យជាប្រាក់ ជាប់គុគបីខែ ឬ ទំាងពីរ។

៧. លួចភ្ជាប់ Wifi របស់អ្នកដទៃ

ច្បាប់ស្តីពីការប្រើប្រាស់កុំព្យូទ័រ និង អ៊ិនធ័រណិតរបស់សឹង្ហបុរីបានចែងថា ការលួចប្រើប្រាស់ Wifi របស់អ្នកដទៃ ជាអំពើ ខុសច្បាប់។ ប្រសិនបើគេចាប់បាន អ្នកអាចនឹងត្រូវពិន័យ ១០០០០ ដុល្លា ជាប់គុគ ៣ខែ ឬ ទាំងពីរ។