«សហគមន៍តាតោកអូរក្រូច» តំបន់ទេសចរណ៍ផ្សងព្រងថ្មីមួយ នៅបាត់ដំបង

បាត់ដំបង់៖ សហគមន៍ទេសចរណ៍តាតោកអូរក្រូច ស្ថិតនៅភូមិតាតោក និងភូមិអូរក្រូច នៃឃុំតាតោក ស្រុកសំឡូត ខេត្តបា

បាត់ដំបង់៖ សហគមន៍ទេសចរណ៍តាតោកអូរក្រូច ស្ថិតនៅភូមិតាតោក និងភូមិអូរក្រូច នៃឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ មានចម្ងាយ៩០គីឡូម៉ែត្រពីទីរួមខេត្ត សហគមន៍នេះ ជាតំបន់ទេសចរណ៍បែបផ្សងព្រេងថ្មីមួយក្នុងខេត្តបាត់ដំបង ដោយទីនេះមានទេសភាពព្រៃព្រឹក្សាស្រស់បំព្រង និងទឹកធ្លាក់គួរជាទីគយគន់។

សហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច ទើបតែបង្កើតឡើងនៅ ឆ្នាំ២០២១នេះ ដោយដើមតំបន់នេះគឺជាសហគមន៍ការពារព្រៃឈើប៉ុណ្ណោះ។ ប៉ុន្តែដោយសារតំបន់នេះ មានទេសភាពធម្មជាតិ ព្រៃភ្នំ អូរ ទឹកជ្រោះដ៏អំណោយផល ទើបប្រជាសហគមន៍ សម្រេចបង្កើតជាតំបន់ទេសចរណ៍។
 
លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថាតំបន់អេកូទេសចរណ៍តាតោកអូរក្រូច ពិតជាលក្ខណៈពិសេស និងមានភាពទាក់ទាញខ្លាំង ដែលសមបំផុតសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តធម្មជាតិបែបដំណើរផ្សងព្រេង  និងស្រលាញ់បរិស្ថាន។ លោក ហម អរុណ  រៀបរាប់ដូច្នេះ៖ «នៅពេលយើងទៅដល់ យើងត្រូវចតនៅសហគមន៍របស់គេ បន្ទាប់មកដើម្បីធ្វើដំណើរទៅដល់កន្លែងលេងទឹក គឺត្រូវចំណាយពេលប្រហែល១ម៉ោង ដោយជិះគោយន្ត។ អ៊ីចឹងតាមផ្លូវជិះគោយន្តយើងអាច យើងអាចមើលឃើញទេសភាពព្រៃភ្នំ វាលស្មៅ ដូចជាដំណាំចម្ការ របស់បងប្អូនប្រជាពលរដ្ឋ។ ពេលយើងទៅដល់មានទេសភាពស្អាតណាស់ មានទឹកធ្លាក់បែបធម្មជាតិ មានព្រៃ មានដើមឈើផ្សេងៗ ដុះអមក្នុងតំបន់គោលដៅ»។


 
បើតាម ហម អរុណ នៅឆ្នាំ២០២២ មន្ទីរអភិវឌ្ឍន៍ជនបទ មានគម្រោងជួសជុលផ្លូវសហគមន៍នេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ។  ជាមួយគ្នានេះ មន្ទីរទេសចរណ៍ ក៏បានចុះបណ្តុះបណ្តាលដល់ប្រជាសហគមន៍  ពីរបៀបផ្ដល់សេវា និងថែរក្សាអនាម័យ ដើម្បីទាក់ទាងទេសចរមកកម្សាន្តកាន់តែច្រើនទៀតនៅអនាគតផងដែរ៕ 
 





source: thmey thmey

Mengsok

30 Travel Tips posts

Comments