វិស័យទេសចរណ៍កម្ពុជា នឹងងើបឡើងវិញ ខណៈទីប្រឹក្សាសម្ដេចតេជោ ស្នើភាគីថៃ នូវ៧ចំណុចនេះ

នារសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេ

នារសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ ដើម្បីពង្រឹងទំនាក់ទំនងវិស័យទេសចរណ៍កម្ពុជា-ថៃឡើងវិញទាំងក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានជម្រាបជូន ឯកឧត្តម Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស និងទេសចរអន្តរជាតិ ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៨៥% ចំពោះមនុស្សដែលមានអាយុពី ១៨ឆ្នាំឡើងទៅ និង ៣២% ចំពោះយុវវ័យ និងកុមារដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ។ ព្រមជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបភាគីថៃអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យទេសចរណ៍ ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេស ជនជាតិថៃ ដែលនឹង អញ្ជើញមកទស្សនាកម្ពុជានាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ស្រាកស្រាន្ត។ 

ក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើសុំភាគីថៃលើចំណុចមួយចំនួនរួមមាន៖

- បង្កើនការផ្តល់អាហារូបករណ៍ទេសចរណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជា

- ជំរុញផ្នែកឯកជនថៃចូលរួម ATF 2022 នៅខេត្តព្រះសីហនុឲ្យបានច្រើន

- បង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាសម្រាប់ទេសចរបរទេស

- ជំរុញចលនាទេសចរណ៍បើកបរឆ្លងដែន (Selfdrive Tourism)

- ជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMEC លើការប្រើប្រាស់ទិដ្ឋាការទោល (Single Visa) សម្រាប់ទេសចរបរទេសនៃប្រទេសទី៣ មកទស្សនាកម្ពុជា និងថៃ

- បង្កើនការផ្សព្វផ្សាយគោលដៅដៅទេសចរណ៍ ព្រះរាជាណាចក្រពីរ គោលដៅតែមួយ (Two Kingdoms; One Destination) ។

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ថៃចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF 2022) នៅខេត្តព្រះសីហនុ។ ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ ទទួលយកការអញ្ជើញនេះ ព្រមទាំងបានសន្យានឹងបង្កើនការផ្តល់អាហារូបករណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជាបន្ថែមទៀត និងនាំយកសំណើដ៏ទៃទៀតទៅពិនិត្យ និងបន្តផ្តល់កិច្ចសហការឲ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយជាមួយកម្ពុជា។

បន្ទាប់ពីបញ្ចប់ជំនួបជាមួយ ឯកឧត្តម Phiphat Ratchakitprakarn ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានផ្តល់កិច្ចសម្ភាសន៍ ជាមួយអ្នកសាព័ត៌មានថៃ និងបរទេសអំពីសុខសន្តិភាព ស្ថិរភាពនយោបាយ-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស កម្ពុជាមានច្បាប់វិនិយោគថ្មីដ៏ល្អបំផុតនៅក្នុងតំបន់ដែលបានមកពីការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើសុំឱ្យអ្នកសារពត៌មានខាងលើ ជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន (ATF 2022) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២២ ទៅកាន់ព្រះរាជាណាចក្រថៃ និងបណ្តាប្រទេសជាមិត្តទាំងក្នុង និងក្រៅតំបន់។ ជាការឆ្លើយ ក្រុមអ្នកសារព័ត៌មានខាងលើ បានសន្យាជួយកម្ពុជាក្នុងការបន្តផ្សព្វផ្សាយពី សម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជាឱ្យកាន់តែទូលំទូលាយថែមទៀត៕

 

source: business-cambodia


Mengsok

30 គន្លឹះធ្វើដំណើរ ផុស

មតិយោបល