ដោយសារតែរឿងទាំងនេះហើយ ដែលអាចធ្វើអោយអ្នកចង់ហោះទៅកាន់ប្រទេសថៃម្តងទៀត

ថៃជាប្រទេសមួយដែលនៅជាប់នឹងប្រទេសកម្ពុជា។ ប្រទេសនេះបានទទួលភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។

ថៃជាប្រទេសមួយដែលនៅជាប់នឹងប្រទេសកម្ពុជា។ ប្រទេសនេះបានទទួលភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ ដាក់ឈ្មោះជាទឹកដីនៃភាពញញឹម ប្រទេសនេះសំបូរដោយរឿងរ៉ាវ និងទេសភាពស្អាតៗដែលអាចទាក់ទាញអ្នកទេសចរ អោយត្រឡប់មកកាន់ប្រទេសនេះជាច្រើនដង។

ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលអាចធ្វើអោយអ្នកចង់ទៅលេងប្រទេសថៃម្តងទៀតបន្ទាប់ពីបានទៅទស្សនាម្តង រួចហើយ។

១. រូងភ្នំ ប្រាយ៉ា ណាខន

អ្នកគួរតែទៅទស្សនារូងភ្នំប្រាយ៉ា ណាខន អោយបានម្តងក្នុងមួយជីវិត។ អ្នកនឹងត្រូវឡើងភ្នំកំពស់ ១៤០០ ហ្វីត។ វាមិនមែនជាការងាយស្រួល តែវាមានតម្លៃ ដោយសារមានទេសភាពដ៏អស្ចារ្យនៅទីនោះ។

២. ស្វារាប់រយក្បាល

គេអាចរកឃើញស្វានៅគ្រប់ទីកន្លែងនៃប្រទេសថៃ ជាពិសេសនៅតាមឆ្នេរសមុទ្រ តាមឧទ្យាន និងតាមវិហារ។ សម្រាប់អ្នកស្រុកនៅទីនោះ សត្វស្វាបានក្លាយជាផ្នែកមួយនៃជីវិតរបស់គេ ប៉ុន្តែបើជាមួយអ្នកទេសចរវិញ វាអាចជាការ ខុសប្លែក ហើយមិនអាចទាយទុកបាន ជួនកាលវាអោយអ្នកលេងវាដោយស្រួល តែពេលខ្លះ វាមកចូលលួចឥវ៉ាន់ របស់ អ្នកក៏ថាបាន។

៣. ហាងកាហ្វេ C CUP

ហាងកាហ្វេ C CUP ជាទីកន្លែងដ៏គួរអោយស្រឡាញ់មួយដែលអ្នកចង់ទៅនៅទីក្រុងបាងកក ជាពិសេស បុរសៗ។ អ្នកបម្រើស្រីៗ នៅទីនោះគេអនុញ្ញាតអោយស្លៀកពាក់តាមចិត្តចង់ ព្រោះគេពុំមានកំណត់ឯកសណ្ឋានអោយស្លៀកពាក់ នោះទេ ដូច្នេះហើយពួកគេស្លៀកពាក់លេងម៉ូតស្របតាមឈ្មោះរបស់ហាង ហើយអាហារវិញក៏មានរសជាតិឆ្ងាញ់ផងដែរ។

៤. តែទឹកកក ដាក់ថង់

វាហាក់ដូចជាគួរអោយចង់សើចដែរ សម្រាប់ប្រទេសថៃ គឺថាពួកគេមិនចូលចិត្តដាក់តែ ឬ កាហ្វេក្នុងពែងទេ តែបែជាចូលចិត្តដាក់ក្នុងថង់ផ្លាស្ទីកទៅវិញ។ អ្នកទេសចរមានអារម្មណ៏ថាងាយស្រួលក្នុងការកាន់ដើរតាមខ្លួន ។

៥. ហាងកាហ្វេសេលហ្វី

ប្រសិនបើអ្នកចង់ផឹករូបខ្លួនឯង អ្នកអាចរកបាននៅជិតៗនោះ គឺ មានហាងកាហ្វេមួយឈ្មោះ KC Café អាចធ្វើតាមសំណូមពរ របស់អ្នកបាន។ នៅទីនោះអ្នកអាចអោយគេដាក់រូបរបស់អ្នកនៅលើពែងកាហ្វេទឹកដោះគោរបស់ អ្នកបាន ហើយអ្នកអាចរីករាយនឹងភាពប្លែកអស្ចារ្យនេះ។

៦. ដើរព្រៃជាមួយដំរី

នៅក្នុងប្រទេសថៃអ្នកអាចទទួលបានបទពិសោធន៏ដើរព្រៃជាមួយសត្វដំរី។ អ្នកអាចងូតទឹកអោយវា ផ្តល់អាហារ លេងជាមួយវា និង ជិះវាបាន ប្រសិនបើអ្នកក្លាហាន ។


Mengsok Pech

19 Trip Knowledge posts

Comments