សម្បុកត្រយងយក្សចំនួន១០ ត្រូវបានរកឃើញនៅដែនជម្រកសត្វព្រៃលំផាត់ រយៈពេល៣ខែនេះ

ភ្នំពេញ៖ រយៈពេល៣ខែ ក្រុមអ្នកអភិរក្ស បានរកឃើញសម្បុកសត្វត្រយងយក្សចំនួន ១០ នៅក្នុងដែនជម្រកសត្វព្រៃលំផាត

ភ្នំពេញ៖ រយៈពេល៣ខែ ក្រុមអ្នកអភិរក្ស បានរកឃើញសម្បុកសត្វត្រយងយក្សចំនួន ១០ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ សត្វត្រយងយក្ស ជាបក្សីជិតផុតពូជនៅលើពិភពលោក និងជានិមិត្តរូបបក្សីជាតិរបស់កម្ពុជា។

ក្នុងរដូវកាលពងកូនឆ្នាំ២០២១នេះ ក្រោយការខិតខំអស់រយៈពេល៣ខែ  សម្បុកសត្វត្រយងយក្សចំនួន១០ សម្បុក ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ បើអង្គការ BirdLife សម្បុកមួយចំនួន ត្រូវបានញាស់ និងមួយចំនួនទៀត កំពុងក្រាបពង ក្រោមការតាមដានពីបុគ្គលិកទីវាលរបស់អង្គការ។
 
ក្រុមអ្នកអភិរក្សនៃអង្គការ BirdLife បានគាំទ្រដល់ការរស់នៅរបស់សត្វត្រយងយក្សក្នុងដែនជម្រកសត្វព្រៃលំផាត់ និងប្រឹងប្រែងក្នុងការស្វែងរក កំណត់ទីតាំងពងកូន ដើម្បីងាយស្រួលក្នុងការការពារ។ ការសិក្សារបស់ក្រុមអ្នកអភិរក្ស បានជួបផលលំបាក ដោយសារសត្វត្រយងយក្សពងកូននៅរដូវវស្សា ដែលទាមទារឱ្យមានការប្រឹងប្រែង និងតាមដានខ្ពស់។ 
 
ក្រុមអ្នកអភិរក្សនៃអង្គការ BirdLife អះអាងថា រដូវពងកូនសត្វត្រយងយក្សឆ្នាំនេះ នឹងបញ្ចប់នៅខែវិច្ឆិកា។ ជាមួយគ្នានេះ អង្គការ BirdLife សង្ឃឹមថាសម្បុកសត្វនេះ អាចរកឃើញច្រើនបន្ថែមទៀត និងទទួលបានការតាមដាន។ អង្គការ 
 
ទន្ទឹមនឹងការអភិរក្ស និងការស្រាវជ្រាវយ៉ាងលំបាក អង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានអំពាវនាវដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋានចូលរួមថែរក្សារការពារបក្សីជាតិ ដោយទប់ស្កាត់ និងមិនទន្រ្ទាដី ដែលធ្វើឱ្យបាត់បង់ទីជម្រក ពិសេសមិនយកពងកូន និងមិនបង្ករការរំខានដល់ត្រយងយក្ស៕ 
សម្បុកត្រយងយក្ស​ រូបភាព​ពី​អង្គការ​ BirdLife
 
source: thmeythmey

Mengsok

30 Travel Tips posts

Comments