តើគួរធ្វើបែបណា ដើម្បីឱ្យការដើរកម្សាន្តព្រៃមានសារប្រយោជន៍ទាំងខ្លួនឯង និងសង្គម?

សៀមរាប៖ បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរជាច្រើន ពិសេសក្រុមយុវជន ហាក់មានការពេញនិយមជាមួយដំណើរកម្សាន្តបែបផ្ស

សៀមរាប៖ បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរជាច្រើន ពិសេសក្រុមយុវជន ហាក់មានការពេញនិយមជាមួយដំណើរកម្សាន្តបែបផ្សងព្រេង ឬការដើរកម្សាន្តតាមព្រៃភ្នំជាដើម។ បរិបទនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុក ក៏ដូចជាចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍បានច្រើន។ ជារួមការដើរនេះបានប្រយោជន៍ទាំងខ្លួនឯង និងសង្គម។ យ៉ាងណា ដើម្បីឱ្យបានប្រយោជន៍ទាំងនេះ គេក៏ត្រូវដឹងពីរបៀបនៃការដើរផងដែរ គួរដើរបែបណាដើម្បីកុំឱ្យប៉ះពាល់ដល់ធម្មជាតិ។

ក្នុងបទពិសោធដើរព្រៃជាច្រើនឆ្នាំ លោក ឆាយ សុភាព បានមើលឃើញថា ការដើរព្រៃជួយឱ្យយើងទទួលផាសុកភាពល្អ ភាពអត់ធ្មត់ ជម្នះនូវផលលំបាកផ្សេងៗ ធ្វើឱ្យអារម្មណ៍ស្ងប់ស្ងាត់ និងរៀនពីអ្វីថ្មីៗ ដែលមាននៅក្នុងព្រៃ។ នេះជាអ្វីដែល សុភាព ថាមានប្រយោជន៍សម្រាប់ខ្លួនឯង។ 
 
រីឯប្រយោជន៍សម្រាប់សង្គមជាតិវិញ ការដើរកម្សាន្តនេះ រួមចំណែកសម្រាប់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជួលសេវាកម្មអ្នកនាំផ្លូវ មគ្គុទ្ទេសក៍ប្រចាំតំបន់ និងម្ហូបអាហារជាដើម។ ក្រៅពីនេះ ការដើរកម្សាន្តបែបនេះ ក៏រួមចំណែកក្នុងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីប្រជាជនមូលដ្ឋានផងដែរ។ល។ 
 
ជាអ្នកស្រឡាញ់បរិស្ថានមួយរូប លោក សុភាព រៀបរាប់ថា បេសកកម្មរបស់ក្រោមតង់ មានបំណងបង្ហាញរាល់សម្បត្តិធម្មជាតិដែលមាននៅប្រទេសកម្ពុជា ទៅកាន់សាធារណជន។ ក្រៅពីនេះ ក្រោមតង់ ក៏កំពុងបង្រៀនយុវជនឱ្យស្រឡាញ់ធនធានធម្មជាតិ តាមរយៈការមិនចោលសំរាមក្នុងព្រៃ  បង្ហាញពីអនុផលដែលមានក្នុងព្រៃ ហើយការស្រឡាញ់ ត្រឹមតែការនិយាយមិនគ្រប់ទេ គឺគេត្រូវទៅរស់នៅជាមួយធម្មជាតិតែម្ដង។ល។ 
 



រូបភាពផ្តល់ឲ្យ ដោយលោក ឆាយ សុភាព 

អ្វីដែលអ្នកស្រឡាញ់បរិស្ថានរូបនេះ ចង់សង្កត់ធ្ងន់នោះ គឺចង់ដាស់ស្មារតីដល់យុវជនមួយចំនួន ដែលកំពុងប្រព្រឹត្តដោយមិនដឹងខ្លួន នោះគឺចាក់សំឡេងបំពងខ្លាំងនៅពេលដើរព្រៃ។ លោក សុភាព ពន្យល់ថា៖«សូមឱ្យគិតពីធម្មជាតិ យើងមិនចាំបាច់ទៅកាប់ព្រៃ ថាបំផ្លាញធម្មជាតិទេ យើងទៅដើរកម្សាន្តព្រៃ យើងដឹកបាស ដាក់សំឡេងខ្លាំងៗ រំពងពេញព្រៃ យើងបានបង្កើតការបំពុលសំឡេងបាត់ទៅហើយ រំខានសត្វ ធម្មជាតិ ដែលត្រូវការសម្រាកដែរ»។
 
លោក សុភាព បន្ថែមថា៖« សូមលើកទឹកចិត្តយុវជន ពេលយើងដើរ ដើរឱ្យបានផលដើរ ដើរឱ្យមានប្រយោជន៍ ត្រូវមានចំណេះដឹងអំពីធម្មជាតិ មិនមែនគ្រាន់តែនឹកឃើញទៅៗទេ»៕
 



រូបភាពផ្តល់ឲ្យ ដោយលោក ឆាយ សុភាព

រូបភាពផ្តល់ឲ្យ ដោយលោក ឆាយ សុភាព
 
Source: thmeythmey

Mengsok

30 Travel Tips posts

Comments