ឆ្នេរខ្សាច់សក្បុស១កន្លែង នៅកោះរ៉ុង ប្រវែងរាប់គីឡូម៉ែត្រ ស្អាតខ្លាំងណាស់

ឆ្នេរសុខសាន្ត ដែលមានឈ្មោះមួយទៀត ហៅថា ឆ្នេរ Long Beach គឺជាផ្នែកមួយនៃឧទ្យាន្តសមុទ្រកោះរ៉ុង មានទីតាំងស្ថិតក្ន

ឆ្នេរសុខសាន្ត ដែលមានឈ្មោះមួយទៀត ហៅថា ឆ្នេរ Long Beach គឺជាផ្នែកមួយនៃឧទ្យាន្តសមុទ្រកោះរ៉ុង មានទីតាំងស្ថិតក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។ មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីក្រុងព្រះសីហនុ ដែលជាខេត្តមានសក្តានុពលខាងផ្នែកទេសចរមាត់សមុទ្រដ៏ល្បីល្បាញរបស់កម្ពុជា ប្រិយមិត្តចំណាយពេលត្រឹមតែជាង ១ម៉ោងប៉ុណ្ណោះ នឹងមកដល់ឆ្នេរខ្សាច់ដែលវែងជាងគេបង្អស់ ក្នុងចំណោមប្រជុំឆ្នេរប្រមាណ ៣០ នៃកោះរ៉ុងទាំងមូល។

ឆ្នេរខ្សាច់ដ៏សម៉ត់ខៃប្រៀបដូចឋានសួគ៌ ប្រវែងជិត ៦០០០ម៉ែត្រ គឺជាចំណុចដែលលេចធ្លោបំផុតនៃឆ្នេរសុខសាន្ត ហើយក៏ជាចំណុចសំខាន់ដែលទាក់ទាញភ្ញៀវទេសចរមកលំហែកាយ និងគយគន់សម្រស់ដ៏ស្រស់ស្អាតគ្មានផ្ទឹមនៃឆ្នេរសមុទ្រកម្ពុជា។ ជំនោរសមុទ្រដ៏បរិសុទ្ធ លាយឡំជាមួយនឹងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន ធ្វើឲ្យសោភ័ណ្ឌភាពនៅទីនេះ ស្រស់ស្អាតគ្រប់រដូវកាល ជាពិសេសចាប់ពីខែធ្នូ រហូតដល់ខែមេសា ទឹកសមុទ្រនៅទីនេះនឹងប្រែជាពណ៌ខៀវស្រងាត់ ធ្វើឲ្យបរិយាកាសនៃឆ្នេរសុខសាន្តកាន់តែទាក់ទាញបំផុត។

 
 

នៅមិនឆ្ងាយប៉ុន្មានពីឆ្នេរខ្សាច់ដ៏វែងនេះ មានភូមិនេសាទ​តូចមួយ​ដែលត្រូវបានគេឲ្យឈ្មោះថាភូមិសុខសាន្ត ហើយបច្ចុប្បន្នភូមិនេះ​បានប្រែក្លាយជាទីតាំងទេសចរណ៍ដ៏មានប្រជាប្រិយភាព៕

រូបភាព៖ Koh Rong Sihanoukville


Mengsok

30 Travel Tips posts

Comments