ទឹកធ្លាក់ឆាយរកា

រមណីដ្ឋានសម្ងាត់!!! ទឹកធ្លាក់ឆាយរកា – Chhay Roka Waterfall

ទឹកធ្លាក់ឆាយរកា – Chhay Roka Waterfall
ខេមរភាសា – English
ស្ថិតនៅចំកណ្តាលជួរភ្នំក្រវ៉ាញ មិនឆ្ងាយប៉ុន្មានពីទីប្រជុំជនឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ យើងមានមោទនភាពបន្តិចដែរ ដែលយើងបានមកដល់ទឹកធ្លាក់ នៅក្នុងព្រៃជ្រៅមួយនេះ ដោយហេតុថាអ្នកនាំផ្លូវរបស់យើង បានប្រាប់ថាទឹកធ្លាក់មួយនេះ ប្រជាជនក្នុងតំបន់មិនច្រើនទេដែលបានស្គាល់តំបន់មួយនេះ។ យើងបានធ្វើដំណើរដោយម៉ូតូ ចេញពីអូរសោម ឆ្ពោះទៅទិសខាងត្បូង រហូតដល់ផ្លូវលំតូចមួយ ដែលនាំយើងចូលទៅក្នុងចំការចេក ហើយមិនយូរប៉ុន្មានផុតពីចំការចេក យើងត្រូវឆ្លងកាត់ឧបសគ្គជាអន្លើរៗ មានទាំង ផ្លូវចង្អៀត ផ្លូវចោតខ្លាំង ផ្លូវចុះចម្រាក់ ផ្លូវរអិល មានថ្មរដិបរដុប និងជាពិសេសគឺ សត្វទៀកតែម្តង។ ចំណាយពេលប្រហែលជាងមួយម៉ោងទើបយើងបានមកដល់ ទឹកធ្លាក់នេះ ដែលជាទីស្ងប់ស្ងាត់ នៅកណ្តាលព្រៃ។
ទឹកធ្លាក់នេះមានកម្ពស់ប្រមាណជាង ២០ម៉ែត្រ (តាមការសង្កេត មិនប្រាកដនោះទេ) មានពីរដំណាក់។ ជាន់ខាងលើ កម្ពស់ប្រមាណ ៤ម៉ែត្រ មានទឹកធ្លាក់តិចៗ (រដូវប្រាំង) ហូរចាក់តាមថ្មរហូតដល់ជ្រោះជ្រៅ។ ផ្នែកខាងក្រោមទឹកធ្លាក់ មានអាងធំ ជម្រៅប្រហែល២ម៉ែត្រ ដែលយើងអាចចុះមុជទឹកបាន បើសិនយើងមិនប្រកាន់ក្នុងការហែលទឹកជាមួយសត្វទៀកទេ។ និយាយលេងទេ សត្វទៀកមិននៅក្នុងទឹកទេ គឺមាននៅតែលើគោក ដែលមានសំណើម និងលើស្លឹកឈើជាដើម។
Located in the heart of Cardamom Mountain, not far from O’som community in Veal Veng Commune, Pursat Province, Cambodia. We feel proud that we made it to the waterfall, the guide once told us there’re not many people including the local people who know this waterfall. We’d arrived at the place by Motor after spending more than an hour from O’som through the local farms, a very difficult jungle trails and especially the army of Leeches.
The upper falls is about 4 meters high with little stream in the dry season and the main falls is about 20 meters high (estimated) with about 2 meters deep pond under the waterfall where you can cold down after a long journey here. Leeches are all around the place, so better bring along some protection.

ប្រភព : khmerpostasi

ផែនទីៈ 


Ding Ding

65 Travel Tips posts

Comments