ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ផាកកាហ្វេនៅតែនាំយករសជាតិថ្មី! ឆ្ងាញ់! ប្លែក! មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់

ចំណីអាហារ គឺជារឿងសំខាន់មួយ ក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ ការពិសាអាហារដែលឆ្ងាញ់ និងល្អចំពោ

អត្ថបទពាណិជ្ជកម្ម
ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ផាកកាហ្វេនៅតែនាំយករសជាតិថ្មី! ឆ្ងាញ់! ប្លែក! មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី
 រូបភាព
 
ចំណីអាហារ គឺជារឿងសំខាន់មួយ ក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ ការពិសាអាហារដែលឆ្ងាញ់ និងល្អចំពោះសុខភាព គឺជារឿងដែលរឹតតែសំខា ន់ពិសេសក្នុងកាលៈទេសៈ ដែលសកលលោក កំពុងជួបវិបត្តិនៃជំងឺផ្លូវដង្ហើមថ្មីនេះ។ ទោះបីយ៉ាងណាក៏ដោយភោជនីយដ្ឋានផាកកាហ្វេ នៅតែបន្តនាំយកនូវអាហារថ្មី រសជាតិថ្មី សម្រាប់អតិថិជនថែមទៀតផង។ ​សម្រាប់ខែថ្មីនេះ នៅគ្រប់សាខាភោជនីយដ្ឋានផាកកាហ្វេ បានដាក់លក់មុខអាហារថ្មីៗផងដែរ នោះគឺ មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី។ ម្ហូបថ្មីទាំង២មុខនេះ ត្រូវបានសម្រិតសម្រាំងចម្អិន ដោយយកចិត្តទុកដាក់ ដោយចុងភៅដែលមានជំនាញ និងបទពិសោធច្រើនឆ្នាំ របស់ផាកកាហ្វេផ្ទាល់។ គួរបញ្ជាក់ថា មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី ជាអាហារថ្មីប្រចាំខែរបស់ផាកកាហ្វេមួយ ដែលមានទទួលបានការគាំទ្រពី​អតិថិជនជាច្រើន។ 
 
មីគោកសាច់មាន់បំពងរសជាតិតឺរីយ៉ាគី និងបាយសាច់មាន់បំពងរសជាតិតឺរីយ៉ាគី ត្រូវបានដាក់លក់ នៅគ្រប់សាខាផាកកាហ្វេ លើកលែងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អតិថិជន នឹងកាន់តែចំណេញថែមទៀត សម្រាប់ទទួលទានជាឈុតតែម្តង ដោយក្នុងឈុតនីមួយៗរួមមាន៖ ឈុតមីគោកសាច់មាន់បំពងតឺរីយ៉ាគី មាន៖ មីគោកសាច់មាន់បំពងតឺរីយ៉ាគី ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ ១ចាន,  កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង  តម្លៃត្រឹមតែ $ 6.70 និង ឈុតបាយសាច់មាន់បំពងតឺរីយ៉ាគី មាន៖ បាយសាច់មាន់បំពងតឺរីយ៉ាគី ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ, ១ចាន កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ ពែង តម្លៃត្រឹមតែ $ 6.70 ។
 
គួរបញ្ជាក់ផងដែរថា សម្រាប់មុខអាហាថ្មីទាំងពីររួមទាំងឈុតនីមួយៗ ដូចមានខាងលើនេះគឺអតិថិជនអាចកុ​ម្ម៉ង់ តាមរយៈលេខទូរសព្ទ 023 990 990 ឬ Park Café Mobile App សម្រាប់ការកុម្ម៉ង់វេចខ្ចប់ នឹងដឹកជូនដល់ទីកន្លែង របស់ផាកកាហ្វេ ជាមួយសេវាដឹកជូនដល់ទីកន្លែងតាមបែបគន្លងថ្មី (Contactless Delivery Service) ដោយមានភ្ជាប់នូវបណ្ណ័ធានាសុវត្ថិភាព ដើម្បីឱ្យប្រាកដ និងធានាថា៖ អាហារ ភេសជ្ជៈ ជាមួយបុគ្គលិក ដែលរាប់ចាប់ពីអ្នកចម្អិន រហូតដល់អ្នកដឹកជញ្ជូនអាហារជូនលោកអ្នក គឺមានសុខភាពល្អ សុវត្ថិភាព។ 
 
សម្រាប់តំណភ្ជាប់អាចទាញយកកម្មវិធី PARK CAFÉ MOBILE APP លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi ឥឡូវនេះ ជាមួយការផ្តល់ជូនជាពិសេស សម្រាប់អ្នក Installed Registration Profile សម្រាប់ប្រើប្រាស់រួចរាល់ ហើយនឹងទទួលបានជាពិសេស នូវ Promo Code $9 ($3.00 x 3times = $9.00 សុពលភាព ៣០ថ្ងៃ)៕
 
(អត្ថបទពាណិជ្ជកម្ម)

Mengsok

30 Travel Tips posts

Comments