កូនខ្មែរគួរដឹង! ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” បង្កើតឡើងនៅឆ្នាំណា ដោយក្សត្រអង្គណា?

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅឆ្នាំ១៩៩៣ ឡាយព្រ

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យនៅឆ្នាំ១៩៩៣ ឡាយព្រះហស្តលេខា ដោយព្រះករុណាព្រះបាទនរោត្ត សីហនុ ហើយបច្ចុប្បន្នត្រូវបានការពារនិងអភិរក្សដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

ភ្នំគូលែនមានវិសាលភាព៣៧៣៧៥ហិចតា ដោយគ្រប់ដណ្តប់លើស្រុកចំនួន៤ក្នុងខេត្តសៀមរាប គឺស្រុកបន្ទាយស្រី ស្រុកស្វាយលើ ស្រុកវ៉ារិន្ទ និងស្រុកសូត្រនិគម។ ឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន» មានប្រាសាទបុរាណនិងបុរាណដ្ឋានច្រើននិងធនធានធម្មជាតិដ៏មានតម្លៃសម្រាប់មនុស្សជាតិ។

ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ផ្តល់នូវ ប្រភពទឹកស្រោចស្រព ដែលហូរនាំទៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងការចញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ សំខាន់លើការងារកសិកម្មជាដើម។ ដូច្នេះយើងត្រូវតែការពារ និងអភិរក្សធនធានធម្មជាតិ ដើមី្បជីវភាព និងការរស់នៅរបស់យើងទាំងអស់គ្នា៕

ប្រភព៖ ក្រសួងបរិស្ថាន


Mengsok

32 Travel Tips posts

Comments