កម្ពុជាបង្កើតក្រុមការងារជួយសម្រួលប្រើកញ្ចប់ថវិកាជាតិនិងឯកជន ស្តារវិស័យទេសចរណ៍អំឡុងកូវីដ១៩

បើយោងតាមសេចក្ដីប្រកាស របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីនេះបានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេច បង្កើ

បើយោងតាមសេចក្ដីប្រកាស របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះបានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេច បង្កើតក្រុមការងាររដ្ឋាភិបាលនិងឯកជន​ដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាអំឡុងវិបត្តិកូវីដ១៩។

ក្រុមការងាររដ្ឋាភិបាលនិងឯកជន​ដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាអំឡុងវិបត្តិកូវីដ១៩ នេះ​ ត្រូវដឹកនាំដោយ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។ ​ចំពោះការបង្កើតក្រុមការងារនេះទៀតសោត ក្រុមការងារមានសិទ្ធិប្រើប្រាស់កញ្ចប់ថវិកាជាតិនិងជំនួយផ្សេងៗពីដៃគូអភិវឌ្ឍន៏ និងប្រភពទុនស្របច្បាប់ផ្សេងៗ ដើម្បីស្ដារក៏ដូចជាលើកស្ទួយវិស័យទេសចរណ៍អំឡុងកូវីដ១៩។ លើសពីនេះ ក្រុមការងារនេះ មានសិទ្ធិប្រើត្រាក្រសួងទេសចរណ៍ ដើម្បីដំណើការការងាររបស់ខ្លួន។

សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលើក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ស្តារនិងលើកស្ទួយវិស័យទេសចរណ៍អំឡុងជំងឺកូវីដ-១៩ នេះគឺជារឿងដ៏ល្អដើម្បី​ស្ដារវិស័យទេសចរណ៍ដែលកំពុងរងផលប៉ះពេលដោយសារតែបញ្ហាកូវីដ១៩។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់កញ្ចប់ថវិកាជាតិនិងជំនួយផ្សេងៗពីដៃគូអភិវឌ្ឍន៏និងឯកជន នឹងអាចស្ដារអាជីវកម្មរកស៊ីក្នុងវិស័យទេសចរណ៍បានមួយកម្រិតផងដែរ៕


Mengsok

30 គន្លឹះធ្វើដំណើរ ផុស

មតិយោបល