ក្រុមហ៊ុនអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិមួយ នឹងបោះពួយចូលខេត្តព្រះសីហនុ ខណៈរដ្ឋកំពុងសិក្សាលម្អិត

បើតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញថា មានក្រុមហ៊ុនមួយឈ្មោះថា ECO BEACH DEVELOPMENT CO., LTD បានស្នើសុំអភិវឌ

បើតាមការឱ្យដឹងពីរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញថា មានក្រុមហ៊ុនមួយឈ្មោះថា ECO BEACH DEVELOPMENT CO., LTD បានស្នើសុំអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិមួយកន្លែង ដែលស្ថិតនៅក្នុងភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដោយនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយ:ប្រព័ន្ធវីដេអូ Zoom Meeting ស្តាប់បទបង្ហាញរបស់ក្រុមហ៊ុននោះមានឈ្មោះថា ECO BEACH DEVELOPMENT CO., LTD ដោយបានស្នើសុំអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ។

ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំនោះបានបង្ហាញប្លង់មេឱ្យដឹងថា នៅក្នុងគម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិនោះរួមមាន៖ 
- បឹងហ្គាឡូ
- ខ្ចុសអង្គុយលេង
- ផែទេសចរណ៍
- កន្លែងចិញ្ចឹមក្តាមបែបធម្មជាតិ 
- កន្លែងជិះទូកកម្សាន្ត
- ផ្សារទេសចរណ៍

គួរបញ្ជាក់បន្ថែមថា នៅក្នុងកិច្ចប្រជុំរបស់គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិរបស់ក្រុមហ៊ុន ECO BEACH DEVELOPMENT CO., LTD ខាងលើនេះ មិនបានបញ្ជាក់ពីទំហំផ្ទៃដី និងទុនវិនិយោគ នោះទេ។

អត្ថបទដោយ៖ business cambodia


Mengsok

30 គន្លឹះធ្វើដំណើរ ផុស

មតិយោបល