ទេសភាព«សមុទ្រពពក»នាវស្សានរដូវ នៅតំបន់កន្ទុយនាគ ក្នុងឧទ្យានជាតិវីរៈជ័យ

«សមុទ្រពពក» ដែលស្ថិតក្នុងតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ មានរូបរាងតែនៅរដូវវស្សាប៉ុណ្ណោះ។ សម្រស់ «ស

«សមុទ្រពពក» ដែលស្ថិតក្នុងតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ មានរូបរាងតែនៅរដូវវស្សាប៉ុណ្ណោះ។ សម្រស់ «សមុទ្រពពក» សក្បុសដូចសំឡី អមដោយអាកាសធាតុត្រជាក់ គួបផ្សំនឹងសំឡេងសត្វយំ ជាទីទេសចរណ៍ធម្មជាតិដ៏មនោរម្យមួយសម្រាប់អ្នកទេសចរ។

យ៉ាងណាក៏ដោយ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី បានអះអាងថាទីតាំងដែលអាចគយគន់ សមុទ្រពពក ដ៏ល្វឹងល្វើយនេះ មិនសូវមានទេសចរទៅដល់ឡើយ ព្រោះចម្ងាយឆ្ងាយ និងលំបាកក្នុងការធ្វើដំណើរ។ លោក ថុន ស៊ូខុន លើកទឹកចិត្តឱ្យទេសចរដែលចង់ទៅទស្សនា «សមុទ្រពពក» ទាក់ទងទៅមន្ត្រីបរិស្ថានខេត្ត ដើម្បីសម្រួលក្នុងការធ្វើដំណើរ។
 
សូមទស្សនារូបភាព ដែលថតដោយក្រុមការងារប្រចាំការនៅតំបន់កន្ទុយនាគ និងបានផ្ដល់ឱ្យសារព័ត៌មានThmeyThmey25 ដោយលោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគីរី៖
 










source: thmey thmey

Mengsok

17 គន្លឹះធ្វើដំណើរ ផុស

មតិយោបល