គុណសម្បត្តិ និងគុណវិបត្តិប្រទាលកន្ទុយក្រពើសម្រាប់សុខភាព

ការប្រើប្រាស់ប្រទាលកន្ទុយក្រពើ សម្រាប់សុខភាព អាចមានគុណសម្បត្តិ និងគុណវិបត្តិ

ប្រទាលកន្ទុយក្រពើ (aloe vera) គឺជាចាហួយពីស្លឹករបស់រុក្ខជាតិបៃតង aloe ។ មនុស្សយើងបានប្រើវា រាប់ពាន់ឆ្នាំមកហើយ ដើម្បីបម្រើការព្យាបាល និងបន្ទន់ស្បែកខាងក្រៅ។ ប្រទាលកន្ទុយក្រពើ ធ្លាប់យកព្យាបាលដ៏មានប្រជាប្រិយ សម្រាប់ជម្ងឺគ្រុនចាញ់ជាច្រើន រួមមានជម្ងឺទល់លាមក និងជម្ងឺស្បែក។ ការស្រាវជ្រាវបែបទំនើប លើអត្ថប្រយោជន៍ របស់ប្រទាលកន្ទុយក្រពើ (aloe vera) ត្រូវបានអនុវត្តយ៉ាងជាក់លាក់។ មានភស្តុតាងមួយចំនួនបានបង្ហាញថា វាអាចមូលហេតុបង្កជម្ងឺមហារីក នៅក្នុងមន្ទីរពិសោធន៍សត្វ។ ទម្រង់ខ្លះៗ នៃប្រទាលកន្ទុយក្រពើ (aloe vera) គឺមានសុវត្ថិភាព ជាងប្រទាលកន្ទុយក្រពើផ្សេងទៀត។

ការស្រាវជ្រាវ ដែលគាំទ្រប្រើប្រាស់បែបបុរាណ នៃថ្នាំប្រទាលកន្ទុយក្រពើ បានព្យាបាលស្បែកយ៉ាងហោចណាស់ក៏ក្នុងលក្ខខណ្ឌមួយណាជាក់លាក់ដែរ។ ការសិក្សាបានបង្ហាញថា ចាហួយនៃថ្នាំប្រទាលកន្ទុយក្រពើ អាចមានប្រសិទ្ធភាពក្នុងការព្យាបាលជម្ងឺស្បែករួមមាន៖ ជម្ងឺស្បែករបកក្រហម ជម្ងឺ Seborrhea ជម្ងឺអង្គែស្បែកក្បាល ជម្ងឺរលាកតិចតួច ការលុបបំបាត់សម្លាកស្បែក ជម្ងឺស្បែករងរបួសដោយសារវិទ្យុសកម្ម ជម្ងឺរលាកហ៊បផេស (Herpes sores) កើតមុន ការប្រេះរន្ធគូថ (Anal fissures)។

មានភស្តុតាងរឹងមាំថា ទឹកប្រទាលកន្ទុយក្រពើ ដែលផ្ទុកសាធាតុជ័រ រអិលដូចទឹកមាត់ គឺជាឧសថបញ្ចុះលាមកដ៏ខ្លាំងក្លា។  ក៏ប៉ុន្តែដោយសារសុវត្ថិភាពរបស់វា រដ្ឋបាលម្ហូបអាហារនិងឧសថសហរដ្ឋអាមេរិក (US Food and Drug Administration) បានបញ្ជានៅឆ្នាំ ២០០២ ថា ថ្នាំបញ្ចុះលាមក ដែលមានផ្ទុកសារធាតុប្រទាលកន្ទុយក្រពើ (aloe vera) ត្រូវតែកែលំអបន្ថែម និង/ឬដកយកចេញហាងទាំងអស់។

ចាហួយប្រទាលកន្ទុយក្រពើ ដែលប្រើតាមមាត់ អាចជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម ចំពោះអ្នកដែលមានជម្ងឺទឹកនោមផ្អែម។ វាក៏អាចជួយបញ្ចុះកូឡេស្តេរ៉ុលបានផងដែរ។ ក៏ប៉ុន្តែ លទ្ធផលនៃការសិក្សាអំពីប្រទាលកន្ទុយក្រពើ (aloe vera) សម្រាប់ស្ថានភាពសុខភាពដទៃទៀត គឺមិនសូវបង្ហាញស្ថានភាពណាមួយច្បាស់លាស់។

ក្រែមនិងចាហួយ ដែលមានជាតិអាល់កុលប្រទាលកន្ទុយក្រពើ មានភាពខុសគ្នាក្នុងកម្រិតប្រើប្រាស់។ ក្រែមខ្លះសម្រាប់ការរលាកតូចតាចៗ មានជាតិប្រទាលកន្ទុយក្រពើ តែ ០.៥ ភាគរយប៉ុណ្ណោះ។ ឧសថដទៃទៀត ដែលត្រូវបានប្រើសម្រាប់ជម្ងឺស្បែករបកក្រហម អាចមានច្រើន ដូចជា ៧០% នៃជាតិថ្នាំប្រទាលកន្ទុយក្រពើ។ ក្នុងប្រើប្រាស់ជាអាហារបំប៉នផ្ទាល់មាត់ ប្រទាលកន្ទុយក្រពើ មិនមានកម្រិតកំណត់ទេ។

ចំពោះការទល់លាមក គួរប្រើទឹកប្រទាលកន្ទុយក្រពើ ១០០-២០០ មីលីក្រាម ឬ ៥០ មីលីក្រាម នៃសារធាតុចម្រាញ់ ត្រូវប្រើ ជារៀងរាល់ថ្ងៃតាមតម្រូវការ។ ចំពោះជម្ងឺទឹកនោមផ្អែម ១ ស្លាបព្រានៃចាហួយ ត្រូវបានគេប្រើប្រាស់ប្រចាំថ្ងៃ។ គួរសំគាល់ថា ការប្រើកម្រិតខ្ពស់នៃប្រទាលកន្ទុយក្រពើ ឬជ័ររបស់វា គឺអាចមានស្ថានភាពគ្រោះថ្នាក់ណាមួយ។

អ្នកស្រាវជ្រាវ ព្រមានមិនឲ្យប្រើថ្នាំប្រទាលកន្ទុយក្រពើយូរអង្វែង។ ប៉ុន្តែប្រសិនបើផលិតផល ប្រទាលកន្ទុយក្រពើ មិនមានជាតិ aloin ចម្រាញ់ចេញពីរុក្ខជាតិ ដែលនាំបង្កហេតុឲ្យមានជម្ងឺមហារីកពោះវៀនធំនៅក្នុងសត្វកណ្តុរ នោះវាទំនងជាឱសថអាចព្យាបាលជំងឺរលាកស្បែក ដោយសារពន្លឺព្រះអាទិត្យ។ អាឡូអ៊ីន (Aloin) ត្រូវបានគេរកឃើញនៅចន្លោះស្លឹកខាងក្រៅរបស់រុក្ខជាតិប្រទាលកន្ទុយក្រពើ និងសារធាតុនៅខាងក្នុងដ៏ទៀត។

ប្រតិកម្មបន្ទាប់ ឬ side effect របស់ប្រទាលកន្ទុយក្រពើ អាចធ្វើឲ្យក្រហាយស្បែករបស់យើង។ ប្រើ អាឡូអ៊ីនតាមមាត់ ដែលបញ្ចុះលាមក  អាចបណ្តាលឱ្យរមួលក្រពើ និងរាគ។ វាកកើតមានឡើង គឺដោយសារអតុល្យភាពអេឡិចត្រូលីត្រនៅក្នុងឈាមរបស់មនុស្ស ដែលប្រើប្រទាលកន្ទុយក្រពើ អស់រយៈពេលលើសពីរបីថ្ងៃឡើងទៅ។ វាអាចប្រឡាក់ពោះវៀនធំ ដែលធ្វើឱ្យពិបាកឆ្លុះមើលពោះវៀនធំ នាអំឡុងពេលឆ្លុះវា។ ដូច្នេះចៀសវាងវា រយៈពេលមួយខែ មុនពេលធ្វើការឆ្លុះពោះវៀនធំ។

ក្នុងហានិភ័យ គេមិនត្រូវលាបថ្នាំប្រទាលកន្ទុយក្រពើ  ឲ្យចូលជ្រៅ ឬទីតាំងរលាកខ្លាំងនោះឡើយ។ ក្រុមមនុស្សមានអាឡែស៊ី ជាមួយខ្ទឹមស ខ្ទឹមបារាំង និងធូបមូស ទំនងជាងាយអាឡែស៊ីជាងមនុស្សមនុម្នាផ្សេងៗ។ ការប្រើប្រទាលកន្ទុយក្រពើ កម្រិតខ្ពស់តាមមាត់ គឺមានគ្រោះថ្នាក់ជាងគេ។ គួរកុំប្រើវាតាមមាត់ ប្រសិនបើលោកអ្នកមានបញ្ហាពោះវៀន ជម្ងឺបេះដូង ឬសដូងបាត បញ្ហាតម្រងនោម ទឹកនោមផ្អែម ឬអតុល្យភាពអេឡិចត្រូលីត។

ក្នុងទំនាក់ទំនងអន្តរកម្ម ឬប្រតិកម្មជាមួយឧសថ ប្រសិនបើលោកអ្នកប្រើថ្នាំណាមួយជាទៀងទាត់ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ មុនពេលលោកអ្នកចាប់ផ្តើមប្រើអាហារបំប៉នប្រទាលកន្ទុយក្រពើ។ ពួកវាអាចធ្វើអន្តរកម្ម ឬប្រតិកម្មជាមួយថ្នាំនិងជាមួយអាហារបំប៉ននេះ ដូចជាថ្នាំទឹកនោមផ្អែម ថ្នាំបេះដូង ថ្នាំបញ្ចុះលាមក ថ្នាំស្តេរ៉ូអ៊ីត និងឫស licorice ។ ការប្រើប្រាស់ចាហួយប្រទាលកន្ទុយក្រពើ ក៏អាចរារាំងដល់ការស្រូបយកថ្នាំ បើកាលណាប្រើវាក្នុងពេលតែមួយ។

https://www.webmd.com/diet/supplement-guide-aloe-vera#1


Chamroeun Keo

35 គន្លឹះធ្វើដំណើរ ផុស

មតិយោបល