លោកស្រី ឆាយ សៀវលីន៖ អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ គួរជំរុញភ្ញៀវជាតិទៅតំបន់វប្បធម៌

តំបន់ទេសចរណ៍ផ្សងព្រេង កសិ-ទេសចរណ៍ រមណីយដ្ឋានកែច្នៃ នៅតែមានទេសចរជាតិគាំទ្រច្រើន ខណៈតំបន់វប្បធម៌ហាក់ថម

តំបន់ទេសចរណ៍ផ្សងព្រេង កសិ-ទេសចរណ៍ រមណីយដ្ឋានកែច្នៃ នៅតែមានទេសចរជាតិគាំទ្រច្រើន ខណៈតំបន់វប្បធម៌ហាក់ថមថយភ្ញៀវខ្លាំងក្នុងបរិបទកូវីដ-១៩។ បើតាមឆ្មាំការពារនៅតាមប្រាសាទមួយចំនួន ការបាត់ភ្ញៀវនៅតំបន់ទេសចរណ៍វប្បធម៌ ដោយសារទេសចរបរទេស មិនអាចមកកម្ពុជាបាន ព្រោះជំងឺកូវីដ-១៩។ 

ជុំវិញបញ្ហានេះ លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញការយល់ឃើញថា អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ហាក់ខ្វះចន្លោះក្នុងការជំរុញទេសចរជាតិទៅលេងតំបន់វប្បធម៌។ ប្រធានសមាគមរូបនេះ បន្ថែមថា ភ្ញៀវទេសចរជាតិមួយចំនួន ក៏មិនសូវបានសិក្សាស៊ីជម្រៅពីចម្លាក់លើថ្មប្រាសាទផងដែរ។
 
Source: Thmey thmey

Mengsok

30 Travel Tips posts

Comments