វិសេសវិសាលពេកហើយ! ទិដ្ឋភាពប្រាសាទខ្មែរ ៣ ក្រោមតំណក់ទឹកភ្លៀង ប្រៀបបីដូចទីស្ថានទេវលោក

រដូវវស្សាចូលមកដល់ហើយ រូបភាព ៣សន្លឹកបង្ហាញទិដ្ឋភាពរបស់ខ្មែរដ៏អស្ចារ្យ រួមមាន ប្រាសាទបាយ័ន ប្រាសាទអង្គ

រដូវវស្សាចូលមកដល់ហើយ រូបភាព ៣សន្លឹកបង្ហាញទិដ្ឋភាពរបស់ខ្មែរដ៏អស្ចារ្យ រួមមាន ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត និងប្រាសាទបាគង នៅក្រោមតំណក់ទឹកភ្លៀង ដែលមើលមួយភ្លែតហាក់បីដូចជាស្ថានសួគ៌ ​លំនៅដ្ឋានរបស់អាទិទេព នឹកឃើញស្ញើចសរសើរដល់ស្នាដៃដូនតាខ្មែរដ៏អង់អាចប៉ិនប្រសប់បន្យល់ទុកឲ្យកូនចៅជំនាន់ក្រោយ។

បុព្វបុរសខ្មែរ បានបន្សល់ទុកនូវកេរដំណែលដ៏អស្ចារ្យជាច្រើនដល់កូនខ្មែរ ពិសេសដែនដីអង្គរដ៏រុងរឿង មានកិត្តិស័ព្ទល្បីល្បាញខ្ទរខ្ទារទូទាំងសកលលោក ។ ប្រាសាទទាំង ៣ នេះបានបង្ហាញពីសម័យកាលដ៏រុងរឿងផ្សេងៗដាច់ពីគ្នា ពោលគឺប្រាសាទបាគងត្រូវបានសាងសង់នៅសតវត្សទី៩ ដើមសម័យអង្គរ ប្រាសាទអង្គរវត្តសង់នៅពាក់កណ្ដាលសម័យអង្គរសតវត្សទី១២ ហើយប្រាសាទបាយ័នសង់នៅសតវត្សទី១៣ ជាសម័យកាលនគរខ្មែររុងរឿងដល់កម្រិតកំពូល។

រដូវវស្សារចាប់ពីខែឧសភាដល់ខែតុលា ឯរដូវប្រាំងវិញគឺចាប់ពីខែវិច្ឆិការដល់ខែមេសា។ ​រដូវដែលពិសេសនៅប្រទេសកម្ពុជានោះគឺជារដូវវស្សានេះហើយ ពីព្រោះប្រទេស​កម្ពុជា គឺជាប្រទេសដែលសំបូរទៅដោយដំណាំកសិកម្មនិង ស្រែចំការ។​​ តាំងពីសម័យបុរាណមក រដូវវស្សារបាននាំមកនូវទឹកភ្លៀងមកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើអោយការប្រកបរបរធ្វើស្រែចំការរបស់ពូកគេអាចធ្វើទៅបានយ៉ាងល្អប្រសើរ៕

រូបភាព៖ មរតកកម្ពុជា, Sanith Prohm


Mengsok

30 គន្លឹះធ្វើដំណើរ ផុស

មតិយោបល