ប្រធានសមាគមសណ្ឋាគារ ស្នើអ្នកពាក់ព័ន្ធគិតពីបញ្ហាអនាម័យក្នុងផែនការអភិវឌ្ឍមណ្ឌលគិរី

រដ្ឋាភិបាលរៀបចំផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរី ដើម្បីជំរុញទេសចរ ជិត៣លាននាក់ ក្នុងឆ្នាំ២០៣៥។ លោកស្រី ខៃ

រដ្ឋាភិបាលរៀបចំផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរី ដើម្បីជំរុញទេសចរ ជិត៣លាននាក់ ក្នុងឆ្នាំ២០៣៥។ លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋគារកម្ពុជា សាទរចំពោះផែនការនេះ ។ ប៉ុន្តែលោកស្រី ស្នើឱ្យក្រសួងពាក់ព័ន្ធ និងវិស័យឯកជន គិតគូរពី បញ្ហាបរិស្ថានបន្ថែមទៀត ដើម្បីឱ្យទេសចរ ដក់ចិត្តនៅតាមតំបន់ទេសចរណ៍នានា ក្នុងខេត្តមណ្ឌលគិរី។

លោកស្រី ខៃ ចិន្តា យល់ថា ផែនការអភិវឌ្ឍន៍នេះនឹងជំរុញទេសចរក្នុងខេត្តមណ្ឌលគិរី រួមទាំងខេត្តផ្សេងទៀត នៅតំបន់ឦសាន្ត ឱ្យមានកំណើនភ្ញៀវទេសចរ។ ទន្ទឹមនឹងការមើលឃើញផលវិជ្ជមាន ប្រធានសមាគមសណ្ឋាគារកម្ពុជារូបនេះ ក៏បារម្ភពីបញ្ហាបរិស្ថានដែរ។ លោកស្រី ចិន្តា ស្នើឱ្យក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ពង្រឹងវិធានអនាម័យ
និងថែរក្សាបរិស្ថាន ដើម្បីទប់ស្កាត់ការបំពុលដល់ធនធានធម្មជាតិ។
 
លោកស្រី ខៃ ចិន្តា ពន្យល់យ៉ាងដូច្នេះថា៖ « ជាការពិតការអភិវឌ្ឍ តែងតែមានការប៉ះពាល់ដល់ ការអភិរក្ស។ តាមយោបល់ខ្ញុំក្រសួងពាក់ព័ន្ធទាំងអស់ដូចជា ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងសុខាភិបាល ត្រូវចូលរួមដោយប្រទាក់ក្រឡាគ្នា ទប់ស្កាត់ការប៉ះពាល់ »។ 
 
លោកស្រី ចិន្តា ក៏ជំរុញវិស័យឯកជនឱ្យរក្សាអនាម័យតាមសណ្ឋាគារ ផ្ទះសំណាក់ និងអាហារដ្ឋានរបស់ខ្លួន កុំឱ្យមានសំរាមរាត់រាយ ដែលនាំឱ្យភ្ញៀវឈប់ប្រើសេវាកម្មទេសចរណ៍នេះ។
 
ក្រសួងទេសចរណ៍ បានកំណត់ទិសដៅអាទិភាពចំនួន៦ ក្នុងការអភិវឌ្ឍមណ្ឌលគិរី ដើម្បីឱ្យក្លាយទៅជាខេត្តអេកូទេសចរណ៍លំដាប់ថ្នាក់អន្តរជាតិ ជាពិសេសទាក់ទាញទេសចរជាតិចំនួន ២លាននាក់ និងអន្តរជាតិ៩០ម៉ឺននាក់ ទៅកាន់ខេត្តមណ្ឌលគិរី នៅឆ្នាំ២០៣៥។ សូមជម្រាបផងដែរថា ផែនការអភិវឌ្ឍមណ្ឌលគិរីរយៈពេល១៥ឆ្មាំ (២០២១-២០៣៥) នឹងអាចរកចំណូលពីភ្ញៀវទេសចរប្រមាណ ៥០០លានដុល្លារ និងអាចផ្ដល់ការងារដល់ ប្រជាជនបានរហូតដល់៨ម៉ឺនកន្លែង៕

Mengsok

17 គន្លឹះធ្វើដំណើរ ផុស

មតិយោបល