ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសអ្នកចូលរៀនវគ្គបណ្តុះបណ្តាលលើជំនាញ២នេះ តាមអនឡាញ

នេះគឺជាដំណឹងល្អមួយសម្រាប់បងប្អូនដែល ចង់ចេះចង់ដឹងលើវិស័យម្ហូបអាហារ និងភេសជ្ជៈ ពេលនេះក្រសួងទេសចរណ៍កំ

នេះគឺជាដំណឹងល្អមួយសម្រាប់បងប្អូនដែល ចង់ចេះចង់ដឹងលើវិស័យម្ហូបអាហារ និងភេសជ្ជៈ ពេលនេះក្រសួងទេសចរណ៍កំពុងតែបើវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញសេវាកម្មប្រណិតសម្រាប់វិស័យម្ហូបអាហារ និងភេសជ្ជៈ។

ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មគុណភាព ជាពិសេសលើវិស័យ ម្ហូបអាហារ និងភេសជ្ជៈ និងចូលរួមជម្រុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហ៍ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណៈជន ជាពិសេសអ្នកដែលប្រកបអាជីវកម្ម និងបម្រើការក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈទាំងអស់ ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ និងបើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញលើជំនាញសេវាកម្មប្រណិតសម្រាប់វិស័យម្ហូបអាហារ និងភេសជ្ជៈ

វគ្គបណ្ដុះបណ្ដាលនេះ នឹងបង្រៀនដោយសាស្ត្រាចារ្យបរទេស ដែលជាអ្នកជំនាញកម្រិតអន្តរជាតិ និងចាប់ផ្ដើមសិក្សា ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១តទៅ។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងភេសជ្ជៈទាំងអស់ អាចធ្វើការចុះឈ្មោះសិក្សា តាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយៈស្កេន QR Code។

No description available.

ដូច្នេះហើយសម្រាប់បងប្អូន ដែលមានបំណងចង់សិក្សាទៅលើជំនាញម្ហូបអាហារ និង ភេសជ្ជៈនេះ អាចធ្វើការដាក់ពាក្យតាមអនឡាញបាន ដោយរៀនជាមួយនឹងគ្រូសាស្ត្រាចារ្យមកពីក្រៅប្រទេស៕


Mengsok

30 Travel Tips posts

Comments