អំបិលហឹរហោះ ម្ជូរក្រឡុក ណាលីន

ហាងម្ជូរ​ក្រឡុក ណាលីន បាន​បើកសម្ពោធ​សា​ខា​ថ្មី​ទី​៨​ របស់​ខ្លួននៅ​រាជធានីភ្នំពេញ គឺ​សា​ខា​អូឡាំពិក ន

ហាងម្ជូរ​ក្រឡុក ណាលីន បាន​បើកសម្ពោធ​សា​ខា​ថ្មី​ទី​៨​ របស់​ខ្លួននៅ​រាជធានីភ្នំពេញ គឺ​សា​ខា​អូឡាំពិក នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២១ ដើម្បីឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ដែល​កំពុង​តែ​មានការកើន​ឡើង​ឥត​ឈប់ឈរ ក៏ដូច​ជា​ចង់នាំ​យក​រស​ជាតិ​ម្ជូរ រួម​នឹង​​អំបិលម្ទេស និង​ទឹក​ជ្រលក់ចម្រុះរស​ជាតិ​​ពីម្ចាស់​ដើម ឱ្យ​អតិ​ថិ​ជន​​ថ្មី​សាក​ល្បង ក្រោយពី​មានភាពល្បីល្បាញ​ខ្លាំង​​នៅ​ខេត្ត​បាត់​បង។

ការបើកសាខាថ្មីនេះ បានកើតឡើងក្រោមការផ្ដួចផ្តើមគំនិតពីយុវតីម្នាក់មានវ័យត្រឹម១៨ឆ្នាំ ដែលបានទិញសិទ្ធិយីហោ ឬ Franchise ពីហាង ណាលីន ម្ជូរក្រឡុកបាត់ដំបងផ្ទាល់ ដើម្បីបើកហាងជាសាខា ក្រោយពីកញ្ញាបានជាប់ចិត្តនឹងរសជាតិម្ជូរថ្មីៗ និងស្រស់ៗគួរឱ្យស្រក់ទឹកមាត់ រួមទាំងអំបិលម្ទេស និងទឹកជ្រលក់ដ៏ឆ្ងាញ់រហូតដល់ទៅជាង១០០ ស្របតាមរដូវកាល​នៃ​ផ្លែឈើ​របស់ខ្មែរ​យើង​។

 

កញ្ញាសុខរមនា បានកត់​សម្គាល់​​ថា៖ «ក្រោយ​ពី​ការ​បើក​សាក​ល្បង​តាំងពីថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ មុន​ពេល​ធ្វើការ​សម្ពោធ ខ្ញុំ​កត់សម្គាល់​ឃើញ​ថា មាន​អតិ​ថិជន​ជា​ច្រើន​បាន​គាំទ្រ និង​បាន​ទិញម្ជូរពី​ហាង​ខ្ញុំ ក៏ដូច​ជា​សរសើរ​មិន​ដាច់ពី​មាត់​​លើរស​ជាតិ​ម្ទេស និង​ទឹក​ជ្រលក់​ជា​ច្រើន​ប្រភេទ ជាពិសេស កន្លែង​ស្អាត ហើយ​​បុគ្គ​លិក​​រួស​រាយ​រាក់​ទាក់​»​​​។

គិត​ត្រឹម​ពេល​នេះ ហាង ណាលីន ម្ជូរ​ក្រឡុកបាត់ដំបង មានសាខា​សរុប​ចំនួន​១៩​ហើយ​ទូ​ទាំង​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​៨​សាខា​នៅ​រាជធានីភ្នំ​ពេញ ហើយ​ហេតុ​ផល​នៅពីក្រោយ​ភាព​ជោគ​ជ័យ​របស់​ហាង​ម្ជូរ​ក្រឡុក​បាត់​បង ណាលីន គឺ​​ដោយ​សារ​តែ​អំបិល​ម្ទេស និងទឹក​ជ្រលក់ មាន​រស​ជាតិ​ប្លែក​ពី​គេ ជា​ច្រើន​រសជាតិ រហូត​ដល់​ទៅ​៤០​មុខ​។

ប៉ុន្តែ ក្នុងចំណោមអំបិលម្ទេស និងទឹកជ្រលក់ជាង​១០០មុខនោះ អំបិលហឹរហោះ គឺជាអំបិលម្ទេសមានប្រជាប្រិយភាព និងលក់ដាច់ខ្លាំងជាង ខណៈដែលអំបិលម្ទេសនេះ មានរសជាតិហឹរខ្លាំងបែបស្រក់ទឹកមាត់ និងឆ្ងាញ់ជាពិសេសសម្រាប់អ្នកចូលចិត្តហឹរខ្លាំង។

កញ្ញា សុខ ដាលីន ម្ចាស់ហាងម្ជូរក្រឡុកបាត់ដំបង បានឱ្យដឹងថា៖ «ក្រោយពីបានបើកអស់រយៈពេល៥ ទៅ៦ឆ្នាំកន្លងមកនេះ ខ្ញុំសង្កេតឃើញថា ហាងម្ជូរ ណាលីន ដណ្តើមបានប្រជាប្រិយភាពខ្លាំង ពិសេសហាងទាំងអស់របស់យើងសុទ្ធសឹងអាចរកប្រាក់ចំណូលបានពីចន្លោះទៅ៦០ម៉ឺនរៀល ទៅ១លានរៀលក្នុង១ថ្ងៃ បើទោះបីមានវិបត្តិកូវីដ ១៩ ក៏ដោយ»។

ចំពោះ​គោល​ដៅទៅ​ថ្ងៃ​អនា​គត ហាង​ម្ជូរ ណាលីន ចង់​ពង្រីក​សា​ខា​ឱ្យបាន​២៣​ទូទាំង​ប្រទេស​កម្ពុជា ហើយ​ក៏​ចង់​លក់ Franchise របស់​ខ្លួន​ទៅកាន់ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​ថៃ​ផង​ដែរ ដែលដូច​ទៅនឹង​ទស្ស​ន​វិស័យ​របស់កញ្ញា សុខរមនា ដែរ ដោយ​កញ្ញានឹង​បើក​​សា​ខា​ថ្មី​របស់​ខ្លួន ប្រសិន​បើ​ដំណើរការ​អាជី​វកម្មមាន​ភាពល្អ​ប្រសើរ​ដូច​បច្ចុប្បន្ន​។

ម្ចាស់ដើមហាង ណាលីន រូបនេះ បានបន្ថែមទៀតថា ការបង្កើតហាង និងបង្កើតឱ្យមានការលក់សិទ្ធិ Franchise នេះ ក៏មានគោលបំណងបង្កើតមុខរបរដល់ស្ត្រីខ្មែរផងដែរ ក៏ដូចជាលើកស្ទួយវិស័យអាវីវកម្មនៅកម្ពុជា និងផ្ដួចផ្តើមគំនិតឱ្យចេះបង្កើតយីហោដោយខ្លួនឯង មិនថា មុខរបរដូចជាការលក់ម្ជូរនេះក៏ដោយ។

ដើម្បីអបអរដល់ការបើកហាងម្ជូរ ណាលីន សាខាអូឡាំពិកថ្មីនេះ អតិថិជនទាំងអស់ដែលចំណាយប្រាក់ទិញ៥០០០រៀល នឹងទទួលបានអំបិលដោយឥតគិតថ្លៃចំនួន៣មុខ ទិញអស់១០០០០រៀល ហ្វ្រីអំបិល៥មុខ ខណៈដែលទិញអស់២០០០០រៀល ហ្វ្រីអំបិល១កំប៉ុងតូច ខណៈដែលការផ្ដល់ជូននេះ មានរយៈពេល៣ថ្ងៃប៉ុណ្ណោះ។

ហាងម្ជូរ ណាលីន សាខាអូឡាំពិក មានទីតាំងស្ថិតនៅអគារលេខ៨៨-៨៩ ផ្លូវលេខ៣៤៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយលោកអ្នកអាចទៅកាន់ទីតាំងផ្ទាល់ក៏បាន ឬអាចទាក់ទងទៅកាន់លេខទូរសព្ទលេខ ០៩៣ ២៩ ៨៣ ៩៦ ឬចូលទៅកាន់ផេក Facebook៖ ម្ជូរក្រឡុកណាលីន សាខាអូឡាំពិក

សម្រាប់​ការ​ទាក់ទង​ទិញ​សិទ្ធិ​បើក​សា​ខា​ថ្មីពី​ហាងម្ជូរ ណាលីន សូម​ចូលទៅកាន់៖

  • ហ្វេសបុកផេក៖ Nalin Fruits
  • ឬតាម​រយៈ​លេខ​ទូរសព្ទ ០៨៥ ៧២២ ២២៦​៕

Mengsok

30 គន្លឹះធ្វើដំណើរ ផុស

មតិយោបល