គុណតម្លៃនៃអាហារសម្រាប់សុខភាព

អាហារ យើងបរិភោគវា មានគុណសម្បត្តិ និងគុណវិបត្តិ នៅពេលបរិភោគវាមិនប្រុងប្រយ័ត្ន

អាហារសម្រាប់មនុស្សយើង សព្វថ្ងៃមាន ប្រាំប្រភេទជាសំខាន់ ដើម្បីទទួលទានរៀងរាល់ថ្ងៃ។ យើងត្រូវការ អាហារសាងសង់ អាហារគាំពារ អាហារការពារ អាហារឋាមពល និងអាហារខនិជ។ អាហារសាងសង់ មានប្រភព៖ ប្រតេអ៊ីន សត្វ​​ (ជ្រូក មាន់ ទា គោ ក្របី​ ត្រី ទឹកសាប និងសមុទ្ទ។ល។) និងប្រតេអ៊ីនពីសណ្តែក (សណ្តែកសៀង និងសណ្តែកផ្សេងៗ)។ អាហារគាំពារ​ មានប្រភព៖ អាមីដុង ឬ ហៅ ម៉្យាងថា កាបូហាយដ្រាត (អង្ករ ដំឡូង អង្ករសាលី និងគ្រាប់ធញ្ញជាតិផ្សេងៗទៀត។ អាហារការពារ មានប្រភព៖ ជាប្រភេទវិតាមីន មានក្នុង បន្លែ ផ្លែឈើគ្រប់មុខ និងប្រភពផ្សេងៗទៀត​ អាហារឋាមពល មានប្រភព៖ ខ្លាញ់សត្វ និងត្រីគ្រប់ប្រភេទ និង ប្រេងធញ្ញជាតិ ប្រេងដូង ប្រេងអូលីវ ។ល។ អាហារខនិជ មានប្រភព៖ ក្រុមអំបិល ដែក សូដ្យូម ម៉ូតាស្សូម កាល់ស្សូម ម៉ាញេស្យូម ម៉ង់កាណែស​ ក្លរ ។ល។ ដូច្នេះ យើងត្រូវការ អាហារទាំងប្រាំមុខនេះ ជាប្រចាំថ្ងៃ ក្នុងសមាមាត្រមួយត្រឹមត្រូវ បើលើស ក៏មានបញ្ហា និងបើខ្វះក៏មានបញ្ហា។

ឥលូវនិយាយអំពី លើសអាហារ គឺជម្ងឺលើសទម្ងន់ ភ្ជាប់នឹងអាហារសាងសង់ ជាពិសេស កាល់ឡូរីប្រចាំថ្ងៃ (មនុស្ស ម្នាក់ៗ ទាំងបុរស និង ស្ត្រី  ត្រូវការជាមធ្យម ចន្លោះ ពី ២០០០ ទៅ ២៥០០ កាល់ឡូរី) ដោយសារយើងបរិភោគច្រើនលើសតម្រូវការប្រចាំថ្ងៃ និងបញ្ចេញឋាមពលតិចតួច មិនសូវហាត់ប្រាណបញ្ចេញឋាមពល។ រូបមន្តកម្រិតម៉ាសខ្លួន គឺ យកទម្ងន់សរុប ចែកនឹងកម្ពស់គុណនឹងកម្ពស់ និងបើយើង នៅចន្លោះ រវាង ២០ និង ២៥ (ធម្មតា សម្រាប់បុរស) និង​នៅចន្លោះ រវាង ១៩ និង ២៤ (ធម្មតា សម្រាប់ស្ត្រី)។ បើសិនណា យើងមាន កម្រិតម៉ាសខ្លួន ចាប់ពី ២៦ ទៅ ៣០ លើសទម្ងន់ ៣១​ ទៅ ៤០ ធាត់ និងជាង ៤០ មហាធាត់ សម្រាប់បុរស និង ២៥ ទៅ ២៩លើសទម្ងន់ ៣០ ទៅ ៤០ ធាត់ និង ជាង ៤០ មហាធាត់ សម្រាប់ស្ត្រី។

បើសិនណា លោក/លោកស្រី មានស្ថានភាពបែបខាងលើនេះ ចូរប្រយ័ត្ន ព្រោះថ្ងៃណាមួយ លោក/លោកស្រីអាចនឹងជម្ងឺនានា ដូចជា ជម្ងឺទឹកនោមផ្អែម ជម្ងឺសន្លាក់ ជម្ងឺលើសឈាម​និងឈានដល់ដាច់សរសៃឈាមខួរក្បាល ស្លាប់ ស្លាប់មួយចំហៀងខ្លួន ឬក៏វៀចមាត់ និងលើសខ្លាញ់ ។ល។ អាស្រ័យហេតុនេះ យើងត្រូវតែរកវិធីការពារវា ជាមុន ពាក្យស្លោកមួយនិយាយថា “ការពារប្រសើរជាងព្យាបាល​” ហើយ យើងមានវិធីច្រើនយ៉ាង យកទៅការពារ តាមរយៈបញ្ចុះទម្ងន់៖

ប្រើប្រាស់ថ្នាំពេទ្យ ប៉ុន្តែប្រើប្រាស់ថ្នាំពេទ្យ អាចត្រឡប់មកវិញ នាពេលយើងឈប់ប្រើប្រាស់វា។  បើសិនណា យើងប្រើប្រាស់ប្រភេទអាហារ មានម៉្សៅខ្ញី ម៉្សៅរមៀត​ ម៉្សៅម្រំ ម៉្សៅពន្លៃ និងវិធីផ្សេងទៀត ជារៀងរាល់ និងទៀងទាត់ តាមក្បួនខ្នាតកំណត់ត្រឹមត្រូវ យើងអាចបញ្ចុះបានដោយសុវត្តិភាព​និងយូរអង្វែង។ ដោយលែក ទឹកអំពៅ ក៏អាចចូលរួមបញ្ចុះទម្ងន់ដែរ លោក/លោកស្រី អាចមើល យ៉ូធូប របស់សារៈសំខាន់នៃទឹកអំពៅ ក៏អាចវិភាគទានមួយផ្នែកដែរ។​បទពិសោធន៍ផ្ទាល់ខ្លួនរបស់យើងខ្ញុំ យើងខ្ញុំអនុវត្តផឹកទឹកអំពៅលាយក្រូចឆ្មារមួយផ្លែ និងទឹកខ្មេះផ្លែប៉ោមមួយស្លាព្រា រយៈពេលមួយឆ្នាំ យើងបានថ្លឹង វាស់ទម្ងន់ជាបន្តបន្ទាប់ យើងអាចបញ្ចុះទម្ងន់បានប្រហែលពីរគីឡូក្រាម ហើយវាស្ថិតស្ថេរ និងមិនត្រឡប់មកវិញឡើយ ។ បើលោកលោកស្រីចង់បានព័ត៌មានលម្អិត សូមចូលតាមមើលតាម យ៉ូធូប៖ HENG LIM INFO4U និង Sugar Cane Benefits។  ​

សូមអរគុណ  


Chamroeun Keo

31 គន្លឹះធ្វើដំណើរ ផុស

មតិយោបល