សាបាគឺជារដ្ឋមួយរបស់ប្រទេសម៉ាឡេស៊ីដែលស្ថិតនៅភាគខាងជើងនៃកោះ Borneo។ សាបាមានព្រំប្រទល់ជាប់ជាមួយនឹងរដ្ឋរបស់ម៉ាឡេស៊ីមួយទៀតឈ្មោះ Sarawak នៃភាគនិរតី និងភាគខាងត្បូងនៃ Kalimantan របស់ប្រទេសឥណ្ឌូនេស៊ី។
នៅសាបាមានម្ហូបប្រចាំតំបន់របស់ពួកគេមួយគឺដង្កូវSago។ អាហារមួយចំនួនមើលទៅទំនងនិងគួរឲ្យចង់ញ៉ាំប៉ុន្តែមិនមែនមានន័យថាអាហារទាំងនោះធ្វើឲ្យសុខភាពរបស់អ្នកល្អដែរនោះទេ។ ផ្ទុយទៅវិញការញ៉ាំដង្កូវ Sago គឺគួរឲ្យខ្ពើមណាស់ ប៉ុន្តែវាជាអាហារបំប៉នសុខភាពដ៏ល្អមួយ។
ដង្កូវនេះគឺជាកូនញាស់របស់សត្វល្អិតមួយប្រភេទដែលស្រដៀងនឹងសត្វខ្មូតមាននៅក្នុងដើមត្នោតSago។ ដង្កូវនេះអាចធំជាងកូនដៃបន្តិចហើយដូចជាដង្កូវយក្សអញ្ចឹង។
ដង្កូវពណ៌លឿងនេះមានប្រូតេអ៊ីនខ្ពស់ ហើយមានតម្លៃ ០.២៥ដុល្លាអាមេរិច (៤០ទៅ៤៥ RM/Kg = ១០.៨៨ដុល្លាអាមេរិចក្នុងមួយគីឡូក្រាម)។ វាមានតម្លៃថ្លៃបន្ដិច ប៉ុន្តែវាគឺជាម្ហូបដែលនិយមលក់ជាងគេនៅផ្សារ។
នកអាចញ៉ាំដង្កូវនេះទាំងរស់ ឬក៏ចម្អិនឲ្យឆ្អិនទៅតាមចំណង់ចំណូលចិត្តរបស់អ្នកញ៉ាំ៕