ទោះកូវីដ-១៩ បន្តរាលដាល តែអ្នកដើរកម្សាន្តកើនឡើង ជាពិសេសនៅភ្នំពេញ កំពត និងកំពង់ស្ពឺ

ក្រសួងទេសចរណ៍ បង្ហាញទិន្នន័យទេសចរក្នុងខែមិថុនា ដែលមានភ្ញៀវជាង ៣៤ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃ

ក្រសួងទេសចរណ៍ បង្ហាញទិន្នន័យទេសចរក្នុងខែមិថុនា ដែលមានភ្ញៀវជាង ៣៤ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិផ្ទៃក្នុងជាង ៤ពាន់នាក់ដើរកម្សាន្តនៅទូទាំងប្រទេស ពោលកើនឡើង ២៧.៥៩ភាគរយ ធៀបនឹងខែឧសភា។ ចំពោះការកើនឡើងនេះ លោក តុប សុភ័ក ចាត់ទុកថា ជាសញ្ញាល្អ ដែលបង្ហាញថាសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបឡើងវិញ។
 
ក្នុងខែមិថុនានេះ រាជធានីភ្នំពេញ ទទួលទេសចរចំនួន ៦០,២៧៧នាក់ ដែលស្ថិតក្នុងលំដាប់លេខ១ ដែលមានភ្ញៀវច្រើនជាងគេ។ បន្ទាប់មក ខេត្តកំពត ឈរនៅលំដាប់លេខ២ មានទេសចរចំនួន ៥០,៦៥១នាក់ និងកំពង់ស្ពឺ បានចំណាត់ថ្នាក់លេខ៣ មានទេសចរចំនួន ៣៩,៣០០នាក់។
 
ដោយឡែក ខេត្តបាត់ដំបងវិញ មានទេសចរចំនួន ៣៥,១៤២នាក់, ខេត្តព្រះសីហនុមានទេសចរ ៣២,៩៥៣នាក់ ខេត្តកែប មានទេសចរចំនួន ២០,៧៤៨នាក់ ខណៈខេត្តសៀមរាប មានទេសចរចំនួន ២០,២២៦នាក់។ ក្នុងចំណោមទេសចរសរុបក្នុងខែមិថុនាចំនួន ៣៤៦,៥១៨នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៣៤២,១០៩នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុងចំនួន ៤,៤០៩នាក់។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា គោលដៅទេសចរណ៍សំខាន់ៗ ដែលស្រូបទាញទេសចរផ្ទៃក្នុងច្រើនក្នុងនោះ គោលដៅទេសចរណ៍តំបន់ឆ្នេរ ដូចជាខេត្តកំពត កែប និងខេត្តព្រះសីហនុ, គោលដៅអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិទេសចរណ៍។
 
លោករដ្ឋមន្ត្រី បន្ថែមថា ទីតាំងទេសចរណ៍ខ្លះ ទទួលភ្ញៀវក្នុងស្រុក លើសពីសមត្ថភាពផ្ទុករបស់ខ្លួន ដែលបណ្ដាលមកពីការសម្រុកទៅលេងដំណាលគ្នា ក្នុងថ្ងៃឈប់សម្រាក។ ប៉ុន្តែករណីនេះ មន្ទីរទេសចរណ៍ខេត្ត រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យ និងណែនាំ ឱ្យគោរពតាមវិធានសុវត្ថិភាពទេសចរណ៍ និងដើម្បីបង្វែងការកកកុញ។


 លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍។ រូបភាពពី ហ្វេសប៊ុក លោក តុប សុភ័ក។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ កត់សម្គាល់ថាភ្ញៀវទេសចរកុះករនេះ ជាសញ្ញាណវិជ្ជមាន ចំពោះការងើបឡើងនៃវិស័យទេសចរណ៍កម្ពុជា។ លោក បន្ថែមដូច្នេះថា៖ «ទេសចរដែលទៅច្រើនហ្នឹង ក៏មិនជាប្រមូលផ្ដុំនោះដែរ គឺទៅជាលក្ខណៈគ្រួសារតូចៗ អ្វីដែលសំខាន់បងប្អូនប្រជាពលរដ្ឋ លោកក៏បានដឹង យល់ អំពីការការពារខ្លួនក្នុងដំណាកកាលកូវីដ-១៩ ហើយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ និងអាជ្ញាធរដែនដីតាមរាជធានីខេត្ត បានធ្វើការអប់រំណែនាំជាប្រចាំផងដែរ»។
 
ទោះបីចំនួនទេសចរផ្ទៃក្នុង បន្តការកើនឡើងជាបន្តបន្ទាប់ ក្រោយរាជរដ្ឋាភិបាល បើកដំណើរការទីតាំងទេសចរណ៍ឡើងវិញ ប៉ុន្តែវាមិនទាន់មានសន្ទុះខ្លាំងក្លាទេ បើធៀបនឹងឆ្នាំ២០២០ ពោលថយចុះប្រមាណ ៤៣,៤% ធៀបនឹងខែមិថុនា ឆ្នាំ២០២០។ ការណ៍នេះដោយសារ តំបន់ទេសចរណ៍មួយចំនួន បន្តមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នៅឡើយ៕
 
ប្រភព​ ៖ ថ្មីៗ

Mengsok

30 គន្លឹះធ្វើដំណើរ ផុស

មតិយោបល