ក្រូចឆ្មារផ្តល់នូវរសជាតិដល់ម្ហូប ដុតនំ ទឹកជ្រលក់ សាឡាត់ គ្រឿងសមុទ្រ ភេសជ្ជៈនិងបង្អែម។ ពួកវាក៏ជាផ្លែឈើដ៏ស្រស់ស្អាតនិងជាប្រភពដ៏ល្អនៃវីតាមីនសេ។ យោងតាមប្រភពវិភាគ បានអោយដឹងថា ក្រូចឆ្មារ ៥៨ ក្រាម (ក្រាម) អាចផ្តល់នូវជាតិវីតាមីនសេច្រើនជាង ៣០ មីលីក្រាម។ ក្នុងសុខភាពផ្លូវចិត្ត ប្រសិនបើរាងកាយមនុស្សខ្វះវីតាមីនសេវា អាចនាំឱ្យមានបញ្ហាសុខភាព។ អ្នករុករកដំបូងបានដឹងថា ក្រូចឆ្មារផ្ទុកដោយសារធាតុវីតាមីនសេ ត្រូវបាននាំយកមកតាមផ្លូវដំណើរវែងៗរបស់ពួកគេ ដើម្បីជួយការពារ ឬព្យាបាលភាពវង្វេងស្មារតី។ ជាការពិត វាធ្វើឱ្យមានស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងចំណោមអ្នកធ្វើនាវាចរ ប្រសិនបើពួកគេខ្វះវីតាមីនសេ។ ដូច្នេះ អត្ថបទនេះផ្តោតលើមាតិកាអាហារូបត្ថម្ភរបស់ក្រូចឆ្មារ ផ្តល់អត្ថប្រយោជន៍សុខភាព ដែលអាចកើតមាន វិធីប្រើវាក្នុងអាហារ និងហានិភ័យសុខភាព។
ក្រូចឆ្មាពិតជាប្រភពដ៏ប្រសើរនៃវីតាមីន C និងសារជាតិ flavonoids និងមានភាពប្រឆាំងអុកស៊ីតកម្មស្មុគស្មាញ។ គួរកត់សម្គាល់ថា សារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់រ៉ាឌីកាល់សេរី ដែលអាចបំផ្លាញកោសិកាចេញពីរាងកាយ។ សារធាតុចិញ្ចឹមទាំងនេះ អាចជួយការពារជម្ងឺ បង្កើនសុខភាព និងសុខុមាលភាព។ ដូច្នេះ សូមបងប្អូនមេត្តាពិនិត្យមើលនូវអត្ថប្រយោជន៍មួយចំនួន ដែលអាចកើតមាននៃការទទួលទានក្រូចឆ្មារ។
ទីមួយក្រូចឆ្មារអាចចូលរួមក្នុងការប្រឈមនឹងជម្ងឺដាច់សរសៃឈាមខួរក្បាល។ យោងតាមការសិក្សាឆ្នាំ ២០១២ សារជាតិ flavonoids នៅក្នុងផ្លែក្រូចឆ្មារ អាចជួយបន្ថយហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាលរបស់ស្ត្រី។ ផ្អែកលើទិន្នន័យសិក្សាពីស្ត្រីជិត ៧០.០០០ នាក់ក្នុងរយៈពេល ១៤ ឆ្នាំ វាត្រូវបានបង្ហាញថា អ្នកដែលញ៉ាំផ្លែក្រូចឆ្មារភាគច្រើនមានហានិភ័យទាបនៃជម្ងឺដាច់សរសៃឈាមខួរក្បាលតិចជាងស្ត្រីដែលញ៉ាំតិចតួចបំផុត។ គួរចំណាំថា ជម្ងឺដាច់សរសៃឈាមខួរក្បាល ischemic គឺជាប្រភេទជម្ងឺដាច់សរសៃឈាមខួរក្បាលទូទៅបំផុត នៅក្នុងលោកយើងនេះ។ សង្ខេបឲ្យខ្លី វាអាចនឹងកើតឡើងភ្លាមៗ នៅពេលដែលកំណកឈាមរារាំងលំហូរឈាមទៅកាន់ខួរក្បាល។
ទីពីក្រូចឆ្មារផ្តល់ឱ្យបន្ថយសម្ពាធឈាម។ នៅក្នុងការសិក្សាឆ្នាំ ២០១៤ បានរកឃើញថា ស្ត្រីនៅក្នុងប្រទេសជប៉ុនដែលបានដើរជាប្រចាំនិងទទួលទានក្រូចឆ្មាររាល់ថ្ងៃមានសម្ពាធឈាមទាបជាងអ្នកដែលមិនបានទទួលទាន។ ទោះបីយ៉ាងណាក៏ដោយ ការស្រាវជ្រាវបន្ថែមអាចចាំបាច់ ដើម្បីកំណត់តួនាទីរបស់ក្រូចឆ្មារក្នុងការធ្វើឱ្យប្រសើរនៃសម្ពាធឈាម និងដើម្បីរកឱ្យឃើញថា តើការទទួលទានក្រូចឆ្មារពិតជាអាចជួយកាត់បន្ថយសម្ពាធឈាម ទន្ទឹមគ្នានឹងការដើរប្រចាំថ្ងៃ ក៏អាចបន្ថយសម្ពាធឈាមដែរ។ នៅក្នុងការសិក្សាអំពីប្រជាជនឆ្នាំ ២០១៩ ពីប្រភពទុកចិត្តបានបង្ហាញថា ការទទួលទានអាហារជាប្រចាំដែលមានសារជាតិ flavonoids អាចជួយការពារប្រឆាំងនឹងជម្ងឺមហារីកនិងជម្ងឺសរសៃឈាមបេះដូង។ ប៉ុន្តែការសិក្សានេះបានបង្ហាញថា អ្នកដែលជក់បារីឬផឹកស្រាច្រើនហាក់ដូចជាមិនសូវទទួលបានអត្ថប្រយោជន៍ពីការទទួលទាននោះឡើយ។
ប៉ូតាស្យូមអាចជួយបន្ថយហានិភ័យនៃជម្ងឺដាច់សរសៃឈាមខួរក្បាល។ តើអាហារណាខ្លះដែលផ្ទុកប៉ូតាស្យូម? ផ្អែកលើការសិក្សាឆ្នាំ ២០១៤ គេបានរកឃើញថា ស្ត្រីនៅក្នុងប្រទេសជប៉ុនដែលបានដើរជាប្រចាំនិងទទួលទានក្រូចឆ្មាររាល់ថ្ងៃមានសម្ពាធឈាមទាបជាងអ្នកដែលមិនបានទទួលទាន។ ប៉ុន្តែ ការស្រាវជ្រាវបន្ថែមអាចចាំបាច់ ដើម្បីកំណត់តួនាទីរបស់ក្រូចឆ្មារ ក្នុងវឌ្ឍនភាពនេះ និងដើម្បីរកឱ្យឃើញថា តើការទទួលទានក្រូចឆ្មារពិតជាអាចជួយកាត់បន្ថយសម្ពាធឈាម ឬតំណាលគ្នា នឹងការដើររាល់ថ្ងៃ ក៏អាចបន្ថយសម្ពាធឈាមបានដែរ។
ទីបីក្រូចឆ្មាអាចចូលរួមក្នុងការការពារជម្ងឺមហារីក។ ផ្លែក្រូចឆ្មារនិងទឹកក្រូចឆ្មារអាចជាប្រភពដ៏ប្រសើរនៃវីតាមីនដែលប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយការពាររ៉ាឌីកាល់សេរីពីការបំផ្លាញកោសិកាដែលអាចបណ្តាលឱ្យកើតជម្ងឺមហារីក។ ក៏ប៉ុន្តែ វាអាចជាសំណួរសួរថា តើសារធាតុប្រឆាំងអុកស៊ីតកម្មពិតជាអាចជួយការពារជម្ងឺមហារីកបានដែរឬទេ?។ ដូច្នេះការសិក្សាបន្ថែម គួរតែត្រូវបានអនុវត្តបន្តជាភស្តុតាង នៃសារធាតុប្រឆាំងអុកស៊ីតកម្មបែបនេះ។
ទីបួនក្រូចឆ្មារអាចរក្សាបាននូវស្បែកដែលមានសុខភាពល្អ។ នៅក្នុងផ្លែក្រូចឆ្មារ វីតាមីន C ដើរតួនាទីយ៉ាងស្វាហាប់ក្នុងការបង្កើតកូឡាជែន ដែលជាប្រព័ន្ធទ្រទ្រង់ស្បែក។ ចំណាំថា ការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ការបំពុលបរិស្ថាន អាយុនិងកត្តាដទៃទៀត អាចបណ្តាលឱ្យខូចស្បែក។ ក្នុងករណីការសិក្សាកណ្តុរឆ្នាំ ២០១៤ វាត្រូវបានគេណែនាំឲ្យស៊ី វីតាមីនសេតាមទំរង់ធម្មជាតិរបស់វា ឬក៏លាបវាលើមុខ អាចជួយការពារការខូចខាតប្រភេទខាងលើនេះ។
ទីប្រាំ ក្រូចឆ្មារអាចការពារជម្ងឺហឺតតាមភស្តុតាងមួយចំនួន។ មនុស្សមានជម្ងឺហឺត ដែលទទួលទានបរិមាណវីតាមីន C ខ្ពស់ និងសារធាតុចិញ្ចឹមផ្សេងទៀត នៅពេលណាដែលពួកគេផ្តាសាយ អាចជួបប្រទះនឹងជម្ងឺហឺតតិចតួច។ ពិតណាស់ អ្នកនិពន្ធបានរកឃើញភស្តុតាង ដែលថាវីតាមីនសេក៏អាចជួយមនុស្ស ឲ្យថមថយ ភាពរំញោចនៅទងសួត នាពេលពួកគេមានជម្ងឺផ្តាសាយធម្មតា។
ទី ប្រាំមួយ ក្រូចឆ្មារអាចជួយជំរុញការស្រូបយកជាតិដែក។ កង្វះជាតិដែកអាចជាមូលហេតុឈានមុខគេនៃភាពស្លេកស្លាំង។ ពិតណាស់ ប្រៀបធៀបអាហារដែលអាចមានវីតាមីន C ខ្ពស់ ជាមួយនឹងអាហារដែលសំបូរទៅដោយជាតិដែក គឺមានសមត្ថភាពក្នុងការស្រូបយកជាតិដែក។ ប៉ុន្តែ ការទទួលទានវីតាមីន C ច្រើន អាចបណ្តាលឱ្យមានបញ្ហាក្រពះពោះវៀនធំ ចំពោះអ្នកដែលប្រើថ្នាំគ្រាប់ជាតិដែក។ ដោយលែក វាប្រហែលជាល្អបំផុត ក្នុងការទទួលបានជាតិដែក ពីប្រភពនៃរបបអាហារ ដូចជាថ្លើមគោ ស្លឹកសណ្តែក សណ្តែកស្ងួត សាច់សត្វ និងស្ពៃខ្មៅ។ ដូច្នេះ ការច្របាច់យកទឹកក្រូចឆ្មារបន្តិច ដាក់លើសាឡាដ ដែលមានស្លឹកស្ពិណាស់ខ្ចីៗ អាចជួយដល់ការទទួលទានជាតិដែក និងវីតាមីនសេយ៉ាងច្រើនបំផុត។
ទីប្រាំពី ក្រូចឆ្មាអាចចូលរួមបង្កើនប្រព័ន្ធភាពស៊ាំ។ ក្នុងករណីជាក់ស្តែង អាហារដែលមានវីតាមីន C ខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀត អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគ ដែលបង្កឱ្យមានជម្ងឺផ្តាសាយធំនិងផ្តាសាយធម្មតា។ ថ្វីត្បិតតែ អាហារបំប៉នមានវីតាមីនសេ អាចមិនបន្ថយការកើតជម្ងឺផ្តាសាយក្នុងចំនួនប្រជាជនច្រើនយ៉ាងណាក៏ដោយ ក៏វាអាចជួយបន្ថយរយៈពេលនៃជម្ងឺផ្តាសាយបាន នៅនាទីចុងក្រោយ។ ម៉្យាងវិញទៀត វីតាមីនសេ ក៏អាចជួយបង្កើនភាពស៊ាំ ចំពោះមនុស្សដែលកំពុងធ្វើលំហាត់ប្រាណខ្លាំង។ នៅក្នុងការអនុវត្តជាក់ស្តែង ការច្របាច់ក្រូចឆ្មារមួយផ្លែ ដាក់ចូលក្នុងទឹកក្តៅអ៊ុនៗមួយកែវ ជាមួយទឹកឃ្មុំមួយស្លាបព្រាធំ ធ្វើឱ្យភេសជ្ជៈនេះ មានផាសុខភាពសម្រាប់អ្នកដែលឧស្សាហ៍ក្អក ឬត្រជាក់ខ្លួន។
ទីប្រាំបីក្រូចឆ្មារអាចបង្ហាញពីសមត្ថភាពរបស់វាទៅនឹងការសម្រកទម្ងន់។ ក្នុងឆ្នាំ ២០០៨ ការសិក្សាលើពពួកសត្វកកេរ ដែលបានផឹកទឹកក្រូចឆ្មារ ដែលមានជាតិខ្លាញ់ខ្ពស់ រយៈពេល ១២ សប្តាហ៍ឡើង ទម្ងន់ស្រាលជាងពពួកសត្វ ដែលមិនផឹកទឹកក្រូចឆ្មារ ។ ក្នុងឆ្នាំ ២០១៦ ស្ត្រីជនជាតិកូរ៉េដែលអស់រដូវចំនួន ៨៤ នាក់ ដែលមានសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ (BMI) បានអនុវត្តតាមរបបអាហារបំបាត់ជាតិក្រូចឆ្មារឬរបបអាហារផ្សេងទៀតរយៈពេល ៧ ថ្ងៃ។ ហើយ អ្នកដែលទទួលទានរបបអាហាររបស់ក្រូចឆ្មារ បានទទួលនូវភាពប្រសើរឡើងនៃភាពធន់នឹងអាំងស៊ុយលីន ខ្លាញ់ក្នុងខ្លួន BMI ទម្ងន់រាងកាយ និងសមាមាត្រត្រគាក ជាងអ្នកដែលទទួលទានរបបអាហារដទៃទៀត។ ប៉ុន្តែការស្រាវជ្រាវបន្ថែមអាចចាំបាច់ ដើម្បីបញ្ជាក់ថា តើក្រូចឆ្មារពិតជាអាចជួយ ដល់ការសម្រកទម្ងន់ដែរឬទេ។
នៅពេលយើងទទួលទានក្រូចឆ្មារជាប្រចាំ យើងអាចទទួលបានវីតាមីនសេ ដែលជាសារធាតុចិញ្ចឹមចាំបាច់និងជាអង់ទីអុកស៊ីដង់។ ប្រសិនបើមនុស្សម្នាក់មិនទទួលទានវីតាមីនសេគ្រប់គ្រាន់ ពួកគេនឹងវិវត្តទៅរកកង្វះវិតាមីនសេ ក្រោយមក នឹងវិវត្តទៅជាមួយហៅថា ជម្ងឺ scurvy។ កង្វះវិតាមីនសេ កម្រណាស់នៅសហរដ្ឋអាមេរិក ប៉ុន្តែវាអាចខ្វះ ដោយសាររបបអាហារខុសៗគ្នាមិនផ្ទុកសារធាតុវិតាមីនសេ។ រោគសញ្ញាអាចនឹងចាប់ផ្តើមលេចមានឡើង ក្នុងរយៈពេលមួយខែ នៃការមិនទទួលទានវីតាមីនសេ។ ជាលទ្ធផល មនុស្ស អាចប្រឈមនឹងភាពអស់កម្លាំងនិងខ្សោយ (មានន័យថាអារម្មណ៍មិនស្រួល) រលាកអញ្ចាញធ្មេញ ឬអញ្ចាញធ្មេញហូរឈាម និងស្នាមក្រហមលើស្បែកដោយសារបែកសសៃឈាម នៅខាងក្រោម តំបន់មានអត្ថប្រយោជន៏លើផ្ទៃមុខ ឈឺសន្លាក់ ស្នាមរបួសព្យាបាលយឺត បាក់ធ្មេញ និងបាក់ទឹកចិត្ត។
ភាគច្រើន វាកើតឡើងនៅពេល ដែលជាលិកាភ្ជាប់ចុះខ្សោយ ដោយសារកង្វះវីតាមីនសេ និងដោយសារវីតាមីន C ជួយឱ្យរាងកាយស្រូបយកជាតិដែក។ មនុស្សដែលខ្វះជាតិដែក ក៏អាចវិវត្តទៅជាភាពស្លេកសាំងផងដែរ។ គួរកត់សម្គាល់ថា អាហាររូបត្ថម្ភនៃក្រូចឆ្មារមួយមានទំងន់ ៥៨ ក្រាមមានឋាមពល ១៦,៨ កាឡូរីកាបូអ៊ីដ្រាត ៥.៤១ ក្រាម មានជាតិស្ករ ១,៤៥ ក្រាម កាល់ស្យូម ១៥,១ មីលីក្រាម ជាតិដែក ០,៣៥ មីលីក្រាម ម៉ាញេស្យូម ៤,៦ មីលីក្រាម ផូស្វ័រ ៩,៣ មីលីក្រាម ប៉ូតាស្យូម ៨០ មីលីក្រាម សេលេញ៉ូម ០,២ មីក្រូក្រាម។ វីតាមីនសេ ៣០.៧ មីលីក្រាម, folate ៦.៤ មីក្រូក្រាម, choline ៣.០ មីក្រូក្រាម វីតាមីន A ០,៦ មីក្រូក្រាម និងលីនទីនបូកនឹងហ្សូហ្សេនទីន ៦.៤ មីក្រូក្រាម។
ការណែនាំអំពីរបបអាហារបច្ចុប្បន្ន បានណែនាំអោយទទួលទានវីតាមីន C ៧៥ មីលីក្រាម ក្នុងមួយថ្ងៃសម្រាប់ ស្ត្រីដែលមានអាយុចាប់ពី ១៩ ឆ្នាំឡើងទៅ និង ៩០ មីលីក្រាម ក្នុងមួយថ្ងៃ សម្រាប់បុរស។ ចំពោះអ្នកជក់បារី ពួកគេប្រហែលជាត្រូវការ ៣៥ មីលីក្រាម ក្នុងមួយថ្ងៃ ច្រើនជាងអ្នកមិនជក់បារី។ ក្រូចឆ្មារក៏មានបរិមាណតិចតួចដែរ ដូចជា thiamin riboflavin វីតាមីន B-6 អាស៊ីត pantothenic ស្ពាន់ និងម៉ង់ហ្គាណែស។ ខុសពីផ្លែឈើជាច្រើនក្រូចឆ្មារប្រហែលជាមិនទុំ ឬមានគុណភាពល្អប្រសើរទេ បន្ទាប់ពីបេះឬប្រមូលវា។ ដូច្នេះ យើងគួរតែប្រមូលផលក្រូចឆ្មារនៅពេលណាដែលទុំ និងទុកវានៅសីតុណ្ហភាពក្នុងបន្ទប់ឆ្ងាយពីពន្លឺព្រះអាទិត្យដោយផ្ទាល់។
អ្នកខ្លះនិយាយថាទឹកក្រូចឆ្មារមានគុណប្រយោជន៍យ៉ាងច្រើនរាប់ចាប់ពីការសម្រកទំងន់រហូតដល់បំបាត់ការធ្លាក់ទឹកចិត្ត។ ក្នុងបរិមាណគ្រប់គ្រាន់សារធាតុចិញ្ចឹមផ្សេងៗនៅក្នុងក្រូចឆ្មារ អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពទាំងនេះ។ ដោយលែក ការទទួលទានទឹកក្រូចឆ្មារជំនួសទឹកផ្លែឈើឬទឹកសូដា អាចមានអត្ថប្រយោជន៍ ព្រោះវាជួយកាត់បន្ថយការទទួលទានជាតិស្កររបស់មនុស្សម្នាក់។ ការផឹកទឹកក្រូចឆ្មារឱ្យបានច្រើន ក៏អាចជួយការពារការខ្វះជាតិទឹកបានដែរ។
ចំណាំ ក្រូចឆ្មារមានមាតិកាអាស៊ីដខ្ពស់ ដូច្នេះវាអាចប៉ះពាល់ដល់មនុស្សដែលប្រឈមនឹងដំបៅមាត់។ វាអាចបណ្តាលឱ្យមានអារម្មណ៍រមូលពោះ ជម្ងឺច្រាលទឹកក្រពះ (GERD) ។ វាអាចធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ដូចជាការក្រហាយទ្រូងនិងចង់ក្អួត។ សារធាតុចិញ្ចឹមនៅក្នុងក្រូចឆ្មារ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ប៉ុន្តែវាពិបាកទទួលបានសារធាតុចិញ្ចឹមចាំបាច់ទាំងអស់ពីក្រូចឆ្មារ ដោយសារតែរសជាតិជូរ និងមាតិកាអាស៊ីតខ្ពស់។ ជាចុងក្រោយ យើងគួរទទួលទានទឹកក្រូចឆ្មារ ដែលជាផ្នែកមួយនៃរបបអាហារផ្សេងៗគ្នា រួមមាន ទឹកក្រូចឆ្មារនិងបន្លែស្រស់ៗជាច្រើនទៀត អាចផ្តល់នូវរបបជីវជាតិ និងពោរពេញដោយសុខភាពដល់មនុស្ស។
https://www.medicalnewstoday.com/articles/283476