Memoire Palace Resort & Spa

ពិតជាមិនអាចរំលងបានទេ ជាមួយនិងបទពិសោធន៍ថ្មីក្នុងការស្នាក់នៅដ៏ប្រណិត ស្ថិតក្នុងទឹកដីខេត្តសៀមរាប

សណ្ឋាគារ Memoir Palace Resort Spa ត្រូវបានសាងសង់ឡើងតាមម៉ូដបុរាណខ្មែរ​ ដែលត្រូវបានជ្រើសរើសទីតាំងយ៉ាងល្អច្បាស់លាស់​ ពីលម្ហូររបស់ខ្យល់ និងទិសនៃពន្លឺ សម្រាប់ការនាំនូវសេចក្ដីសុខ សុភមង្គល ដល់ភ្ញៀវក្នុងការមកស្នាក់នៅ។ ដំណាក់-វីឡានីមួយៗ របស់សណ្ឋាគារម៉េម័រផាឡេស យកលំនាំគំរូតាមផ្ទះខ្មែរបូកផ្សំនិងការរចនាយ៉ាងល្អ ហើយដំណាក់-វីឡានីមួយៗ មាន៨បន្ទប់ធំៗ បំពាក់ដោយគ្រឿងសង្ហារឹមបុរាណសម័យលាយឡំគ្នា សក្តិសមជាវិមានដ៏អស្ចារ្យ ហាក់នាំអារម្មណ៍ភ្ញៀវដែលមកស្នាក់នៅត្រឡប់ទៅកាន់សម័យកាលរបស់របបនិយមមួយក្នុងឆ្នាំ ១៩៦០។​​

Memoir Palace Resort Spa
Tel: 063 766 588 / 069 285 888
ទីតាំង៖ ផ្លូវផ្សារក្រោម ភូមិវិហារចិន​ ឃុំស្វាយដង្គំ ខេត្តសៀមរាប
ផែនទី៖ https://goo.gl/maps/65SWoWgEYVH2
វេបសាយ៖ http://www.memoirepalace.com

Reference : https://kohsantepheap.tv


Ding Ding

65 Travel Tips posts

Comments