Ginger & Benefits

This is truly nice ginger for heathy human being indeed

សារៈសំខាន់នៃខ្ញីសម្រាប់ព្យាបាល

ខ្ញីជាគ្រឿងផ្សំអាហារទូទៅនៅចុងភៅអាស៊ីនិងឥណ្ឌា។ ប៉ុន្តែ ខ្ញីត្រូវបានប្រើប្រាស់ សម្រាប់ ជាឱសថ ជាច្រើនសតវត្សរ៍ ក្នុងចំណោម ប្រទេសជាច្រើន។ ខ្ញីមានប្រវត្តិប្រប្រាស់យូយាណាស់មកហើយ សម្រាប់ សម្រួលបញ្ហា រំលាយអាហារ ដូចជា ចង្អោ លែងឃ្លានបាយ សញ្ញាថាមានជម្ងឺ និងឈឺចាប់។ ខ្ញីជារុក្ខជាតិមើម អាចបរិភោគបាន ស្រស់ៗ ជាម្សៅ ស្ងួតហិរ ជាប្រេង ឬជា ទឹកដម។​ ពិតណាស់ខ្ញីមានសារៈប្រយោជន៍ច្រើនគួរឲ្យកត់សម្គាល់។​    

ការបរិភោគ ផ្លែឈើ និងបន្លែ គ្រប់បែប អាចជួយបន្ថយហានិភ័យ នៃជីវិតរស់ទាក់ទងនឹងលក្ខខណ្ឌសុខភាពយ៉ាងច្រើន។ មានការស្រាវជ្រាវ ជាច្រើន បានអះអាងថា បង្កើនការបរិភោគ អាហាររុក្ខជាតិ ដូចជា ខ្ញី អាចជួយកាត់បន្ថយហានិភ័យ ធាត់ហួស ទឹកនោមផ្អែម ជម្ងឺបេះដូង។ ជាងនេះទៅទៀត ខ្ញីអាចជួយបន្ថយអត្រាស្លាប់ លើកកម្ពស់សុខភាព ស្បែក សក់ បង្កើនឋាមពល​ និងបញ្ចុះទម្ងន់។ 

ខ្ញីជួយសម្រួលបន្ធូបន្ថយភាពក្រហល់ក្រហាយក្រពះ បង្កើនទឹកមាត់និងទឹកប្រមាត់​ បន្ធូបន្ថយសម្ពាធត្បិតក្រពះ ចលនាអាហារ និង​ទម្លាក់រសក្រពះមកពោះវៀនតូច។  បើយើងទំពារខ្ញីឆៅ ឬផឹកតែខ្ញី វាអាចជាការព្យាបាលរោគចង្អោទូទៅនៅផ្ទះ និងជួយសម្រាលចង្អោនាពេលមានជម្ងឺមហារីក។

ស្ត្រីមានផ្ទៃពោះ អាចជួបប្រទះ ជម្ងឺចាញ់កូន។ គេអាចប្រើ ខ្ញី បន្ធូបន្ថយ ក្អួតចង្អោ ក្នុងទម្រង់ជាខ្ញីបន្ទះ ឬស្ករគ្រាប់។ នារដូវត្រជាក់ ផឹកតែខ្ញី គឺជាមធ្យោបាយល្អ សម្រាប់ភាពកក់ក្កៅ។ វាធ្វើឲ្យយើងបែកញើស ដែលនាំទៅរក ចេញញើស បង្កើតកម្តៅក្នុងដងខ្លួន។ ភ្ញាក់ពីដំណេកនៅរដូវក្កៅ តែខ្ញីមានសារៈប្រយោជន៍ណាស់។  

ផលិតតែខ្ញីស្រស់នៅផ្ទះ ចិត ២០ ទៅ ៤០ ក្រាម ខ្ញីស្រស់ និង ដាក់ទៅក្នុងកែវទឹកក្តៅ។ បន្ទាប់មក បន្ថែមចំណិតក្រូចឆ្មារមានជាតិវិតាមីនសេ ឬទឹកឃ្មុំ អាចប្រឆាំងទប់ទល់ប៉ាក់តេរីមួយចំនួន។  ការសិក្សាអ្នកស្ម័គ្រចិត្ត ៧៤នាក់ មកពីសកលវិទ្យាល័យចចៀ រកឃើញថា ប្រើខ្ញីបន្ថែមប្រចាំថ្ងៃ អាចបន្ថយបាន២៥%ពីការឈឺចាប់សាច់ដុំនៅក្នុងលំហាត់ប្រាណ។

ខ្ញីជួយ បន្ថយ រោគសញ្ញា រដូវមិនទៀងទាត់ (ឈឺចុកចាប់ខ្លាំង វដ្តរដូវមិនទៀងទាត់)។ មានការសិក្សាមួយបានបង្ហាញថា ៨៣% នៃស្រ្តី ប្រើប្រាស់ខ្ញី គ្រាប់កាប់ស៊ុល បានបន្ថយភាពឈឺចាប់រហូតដល់៤៧% ប្រៀបធៀបទៅនឹងចូលរួមពិសោធន៍ទាំងអស់។

ខ្ញីត្រូវបានប្រើប្រាស់ជាច្រើនសតវត្សរ៍ណាស់មកហើយ ដើម្បីកាត់បន្ថយរលាក និងព្យាបាលជម្ងឺរលាក។ការសិក្សារបស់ព្រឹត្តិប័ត្រស្រាវជ្រាវការពារជម្ងឺមហារីក រកឃើញថាមើមខ្ញីត្រូវបានប្រើដល់អ្នកចូលរួមស្ម័គ្រ និងមានសញ្ញាថយរលាកក្នុងពោះវៀនធំ ក្នុងពេលមួយខែ។ អ្នកស្រាវជ្រាវ ពន្យល់ថា ពេលវាធ្លាក់ចុះរលាក ហានិភ័យ មហារីកពោះវៀនធំទំនងជា ធ្លាក់ចុះដែរ។ ខ្ញីបានបង្ហាញពីសមត្ថភាព នៅក្នុងគ្លីនិក សម្រាប់ព្យាបាលរលាក ជាមួយនឹងរលាកសន្លាក់ឆ្អឹង។    

សាវតាសារធាតុនៅក្នុងខ្ញី មានចំនួនច្រើនណាស់។ បើកាលណា យើងប្រើខ្ញីស្រស់ យើងនឹងបានទទួលរសជាតិ ក្នុងម្ហូបអាហារនិងភេសជ្ជៈ ដោយពុំចាំបាច់បន្ថែមសូដ្យូម។ យើងតែងតែប្រើប្រាស់ខ្ញីក្នុងចំនួនតិចតួច នោះខ្ញីនឹងពុំមានបរិមាណសារៈសំខាន់ជាឋាមពល កាបូហាដ្រាត ប្រូតេអ៊ីន ឬសរសៃសែលលុយឡូសឡើយ។ ខ្ញីមានចំនួនសារធាតុប្រឆាំងរលាកនិងជាតិពុល មានប្រយោជន៍ដល់សុខភាព៖ ហ្សីនហ្សេរូល បេតាការូតែន កាស៊ីស៊ីន អាស៊ីតកាហ្វេអ៊ិក កាគូម៊ីននិងសាលីស៊ីលែត។    

តាមការវិភាគ ជាក់ស្តែងមួយ គេរកឃើញថា​ក្នុងខ្ញី ១០០ ក្រាម មាន Carbohydrate - 17.77 g, ​Dietary Fiber - 2 g, Protein - 1.82 g, Dietary Fiber - 2 g, Sugars - 1.7 g, Sodium - 13 mg, Vitamin B6 - 0.16 mg, Calcium - 16 mg, Iron - 0.6 mg, Vitamin C - 5 mg, Potassium - 415 mg, Magnesium - 43 mg, Phosphorus - 34 mg, Zinc - 0.34 mg, Folate - 11 mcg, Riboflavin - 0.034 mg, Niacin - 0.75 mg, Iron - 0.6 mg។​ ប្រភពៈ (Wikipedia)

រាល់ថ្ងៃនៃការអនុវត្តខ្ញុំទទួលទានម្សៅខ្ញីពី ២ ទៅ ៤ ក្រាមក្នុងរយៈពេលពីរបីឆ្នាំ។ ខ្ញុំកត់សម្គាល់ថាខ្ញីអាចផ្តលឋាមពល រួចផុតពីការក្អកនិងផ្តាសាយធម្មតា ការពារក្រពះរលាក កាត់បន្ថយអាការៈរលាកសន្លាក់នៅកខ្ញុំជាដើម។ ដូច្នេះខ្ញីដើរតួនាទីជាអាហារ និងការពារជំងឺច្រើន​ជាងអ្វី ដែលយើងគិតវាទៅទៀត។

http://www.medicalnewstoday.com/articles/265990.php


Chamroeun Keo

35 គន្លឹះធ្វើដំណើរ ផុស

មតិយោបល