Noni Fruit and Health

It is truly amazing fruit that is miracle to benefit healthy human being indeed.

ញ (Noni) គឺជាដើមឈើបៃតងតូចមួយ ដែលដុះលូតលាស់នៅកោះប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងឥណ្ឌា។ វាត្រូវបានគេប្រើនៅក្នុងប្រភេទជាឧសថបុរាណ យ៉ាងហោចណាស់ ២០០០ ឆ្នាំកន្លង។ ដើមញ (ណូនី) ដែលមានឈ្មោះវិទ្យាសាស្ត្រ Morinda citrifolia លូតលាស់ជាផ្លែឈើ មានពណ៌រដិបរដុប និងពណ៌សលឿង។ ដើមឈើនេះស្ថិតនៅក្នុងក្រុមគ្រួសាររុក្ខជាតិ Rubiaceae ជាប្រភេទរុក្ខជាតិតែមួយ ដែលផលិតគ្រាប់កាហ្វេ។

ទឹកដមញ និងផ្លែញ ពុំមែនជាសារធាតុ ប្រើសម្រាប់ ផលិតឱសថនិងថ្នាំគ្រាប់នោះឡើយ។ ស្លឹក ផ្កា ដើម សំបក និងឫសញ​ ក៏ត្រូវបានប្រើក្នុងប្រព័ន្ធឱសថបុរាណដែរ ។ ពីស្លឹក រហូតដល់ឫសញ  ត្រូវបានកែច្នៃតាមវិធីផ្សេងៗគ្នា សម្រាប់បង្កើតជាគ្រាប់កាប់សូល  គ្រាប់សំប៉ែត និងតែ។ ញ ជាអាហារបំប៉នពេញនិយម ដោយសារតែកម្រិតខ្ពស់នៃសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ។ វាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន​  វាអាចបន្ថយ ឬបន្ទាប ភាពតានតឹងអុកស៊ីតកម្ម (lowering oxidative stress)។ .

 

១.​ កម្ចាច់អង់ទីអុកស៊ីដង់ផ្ទាល់

ញ (Noni) និងប្រេងញ គឺជាប្រភពពីរ ដែលផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទ ដូចជា anthocyanins, beta-carotene, catechins និង flavonoids ។ យោងតាមវិទ្យាស្ថានសុខភាពជាតិ អាហារដែលផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយកាត់បន្ថយការខូចខាត នៃកោសិកាដោយសារស្រ្តេសអុកស៊ីតកម្ម។

ដោយសារតែស្ត្រេសអុកស៊ីតកម្មនេះ វាបានសម្រាលបញ្ហាសុខភាពជាច្រើន។ ឧទាហរណ៍ ទឹកដមញ (Noni​ juice) អាចជួយបន្ថយហានិភ័យ នៃជំងឺមហារីក ជំងឺបេះដូង ទឹកនោមផ្អែម ជំងឺវង្វេងស្មារតី (Alzheimer’s disease) និងការចុះខ្សោយនៃភ្នែក ទាក់ទងវ័យ នឹងអាយុ។ ថ្មីៗនេះ គេរកឃើញថា វាអាចជួយកាត់បន្ថយការលើសទម្ងន់ កាត់ផ្តាច់ទំនាក់ទំនងនាំឲ្យធាត់ហួស (obesity) ភាពធាត់ ដោយសារកំហូចមុខងារមេតាបូលីស (obesity-associated metabolic dysfunction)  និងឥទ្ធិពលវិជ្ជមានរបស់វា លើសុខភាពមីក្រូ និងភាពឈឺចុកចាប់ (positive influence on the microbiome and gut health) ។

២. ប្រយុទ្ធប្រឆាំងនឹងការឈឺចាប់ទាក់ទងនឹងដុំសាច់

មជ្ឈមណ្ឌលជាតិសម្រាប់ការបំប៉ននិងសុខភាពរួម (National Center for Complementary and Integrative Health ) រាយការណ៍ថា ទោះបីមិនមានភស្តុតាងបញ្ជាក់ថា វាអាចព្យាបាលជំងឺមហារីកបានក៏ដោយ ក៏វាអាចជាអាហារប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ដែលអាចជួយការពារ  និងគាំទ្រប្រព័ន្ធភាពស៊ាំ។​ ជាពិសេស វាអាចប្រឆាំងនឹងក្រុមមេរោគមហារីក ដោយសារ anthraquinones​ ដូចជា Ucidin, Alizarin និង Rubiadin ។ ដូចនេះ ផ្លែញ (Noni) បានក្លាយជាចំណាប់អារម្មណ៍នៃផ្លែឈើក្នុងចំណោមផ្លែឈើនានា សម្រាប់ការព្យាបាលជំងឺមហារីក។

Anthraquinones អាចការពារជាតិគ្លុយកូសមិនជ្រាបឱ្យចូលទៅក្នុងកោសិកាដុំសាច់បាន។ វាការពារពីជំងឺមេតាស្ទាស៊ីស (Metastasis) ដែលនៅទីបំផុត វានាំទៅដល់ការស្លាប់របស់កោសិកា។ ដោយសារលទ្ធផលនេះ វាមានប្រយោជន៍ក្នុងការបន្ថយល្បឿននៃកោសិកាមហារីក។ ទោះបីជាការស្រាវជ្រាវបានបង្ហាញថា សមាសធាតុទាំងនេះ អាចជួយកាត់បន្ថយការឈឺចាប់និងអស់កម្លាំង ដែលទាក់ទងនឹងជំងឺមហារីកក៏ដោយ ក៏វាហាក់ដូចជាមិនកាត់បន្ថយទំហំដុំសាច់ដែរ។

Anthraquinones ត្រូវបានគេរកឃើញជាទូទៅនៅក្នុងគ្រាប់និងស្លឹកញ (noni) ។ ប៉ុន្តែ ការសិក្សាបានចេញផ្សាយថា វាពុំមានភស្ដុតាង និងភស្តុតាងជាមូលដ្ឋាន យកមកជំនួសឧសថមហារីកមួយចំនួន ដោយសារ មានការខ្វះខាតវិធីសាស្ត្រកែច្នៃយកសារធាតុចេញពី anthraquinones មកប្រើប្រាស់ប្រឆាំងនឹងមេរោគមហារីក។

៣. ប្រយុទ្ធប្រឆាំងនឹងការរលាកនិងជំរុញភាពស៊ាំ

ការស្រាវជ្រាវនៅក្នុងទិនានុប្បវត្តិ នៃផលិតផលធម្មជាតិបានបង្ហាញថា ទឹកដមញ (noni) ដែលមានសារជាតិល្បើង (fermented noni fruit juice) គឺមាន “អាស៊ីតខ្លាញ់ថ្មី ប្រភពដើមអាស៊ីតអាស្កូប៊ីក និងអ៊ៀរីដូត glycoside ថ្មី ដែលជាសារធាតុរំលាយអាហារសំខាន់សម្រាប់មេតាប៉ូល៊ីស”  រួមគ្នា ជាមួយសមាសធាតុ ១៣ ក្រុមផ្សេងទៀត។

ការសិក្សានេះបានបង្ហាញពីអត្ថប្រយោជន៍នៃការបន្សាបជាតិពុល នៃសារធាតុញ noni ដោយសារតែវត្តមាននៃអង់ស៊ីម ដែលគេស្គាល់ថា quinone reductase ។ នេះបង្ហាញថាទឹកដមញ noni អាចដើរតួជាអាហារប្រឆាំងនឹងការរលាកខ្លាំង។ យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ចំណុចល្អទាំងនេះអាចជួយកាត់បន្ថយផលប៉ះពាល់នៃជំងឺរលាកសន្លាក់បាន។ ដោយបន្ថែមទឹកដមញ noni ទៅក្នុងរបបអាហាររបស់លោកអ្នក លោកអ្នកអាចកាត់បន្ថយរោគសញ្ញា ដែលជាប់ទាក់ទងនឹងការរលាកដូចជាឈឺសន្លាក់ជាដើម។

លើសពីនេះទៀតអាស៊ីដអាមីណូដែលមាននៅក្នុងទឹកដមញ noni អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ។ ទឹកដមញ Noni មានផ្ទុកអាស៊ីដអាមីណូ ១៧ ប្រភេទ ប៉ុន្តែសឺរីន​ (serine) អាហ្គីនីន (arginine) និងមេទីយ៉ូណីន (methionine) ដែលមាននៅក្នុងទឹកដមញ មានប្រយោជន៍ជាពិសេសក្នុងការរក្សារាងឱ្យរឹងមាំ។

៤. អាចជួយកាត់បន្ថយកូលេស្តេរ៉ុលនិងសម្ពាធឈាម

នៅក្នុងការសិក្សាមួយដែលធ្វើឡើងលើអ្នកជក់បារីក្រុមដែលត្រូវបានគេដឹងថាមានហានិភ័យខ្ពស់ចំពោះសុខភាពបេះដូងដែលត្រូវបានគេរកឃើញ បានបង្ហាញថា កម្រិតកូឡេស្តេរ៉ុលទាប និងទ្រីគ្លីសេរីតថយចុះ បន្ទាប់ពីអ្នកជក់បារីបានទទួលទានទឹមដមញ noni អស់រយៈពេល ៣០ ថ្ងៃ។

ការរកឃើញរួមបង្ហាញថា ទឹកដមញ noni ផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធសរសៃឈាមបេះដូង តាមរយៈការបន្ថយការរលាកនៅក្នុងខ្លួន។ មានភស្តុតាងបញ្ជាក់ថា វាអាចជួយបន្ថយសម្ពាធឈាមខ្ពស់។ វាហាក់ដូចជាគាំទ្រដល់ការថែរក្សាសម្ពាធឈាមធម្មតា ដោយសារសកម្មភាពប្រឆាំងអុកស៊ីតកម្មរបស់វា និងឥទ្ធិពលវិជ្ជមានលើផ្លូវរលាក។

ទីបំផុត ទឹមដមនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអត់ធ្មត់កាន់តែប្រសើរឡើង សម្រាប់ការធ្វើលំហាត់ប្រាណនិងការស៊ូទ្រាំខណៈពេលដែលបន្ថយការឈឺសន្លាក់និងអស់កម្លាំង។ នេះបើយោងតាមការសិក្សាឆ្នាំ ២០១៨ ។ នេះបញ្ជាក់ថា វាអាចជួយមនុស្សឱ្យប្រកាន់ខ្ជាប់នូវទម្លាប់ ដែលមានសុខភាពល្អ អាចទទួលបានទាំងទម្ងន់ និងបេះដូង។

៥. អាចការពារជំងឺប៉ារ៉ាស៊ីត

ដោយសារតែការផ្គត់ផ្គង់ដ៏សំបូរបែបនៃសមាសធាតុ phenolic និងប្រេងក្រអូបដែលវាមានផ្ទុកទឹកផ្លែឈើ noni អាចជួយការពារជំងឺធាតុបង្កជំងឺដូចជាប្រភេទដែលគេហៅថាជំងឺ leishmaniasis ដែលកើតឡើងជាញឹកញាប់នៅតំបន់ត្រូពិកនិងអឺរ៉ុបខាងត្បូង។

ឥឡូវនេះក្រុមអ្នកស្រាវជ្រាវចាប់អារម្មណ៍នឹងការប្រើប្រាស់អាហារនិងថ្នាំបំប៉នធម្មជាតិ ដើម្បីផ្តល់ការការពារប្រឆាំងនឹងប៉ារ៉ាស៊ីត ចាប់តាំងពីភាពធន់នឹងថ្នាំនិងផលវិបាក ដែលបណ្តាលមកពីថ្នាំកំពុងក្លាយជារឿងធម្មតា។

រុក្ខជាតិ noni មានផ្ទុកសារធាតុ anthraquinones សមាសធាតុផ្សំត្រូវបានគេរកឃើញថាមានផ្ទុក hepatotoxic (ពុលដល់ថ្លើម) និងមហារីក។ មានរបាយការណ៍ដែលបានបញ្ជាក់ជាច្រើនអំពីការរងរបួសថ្លើម រួមទាំងជំងឺរលាកថ្លើម និងជម្ងឺខ្សោយថ្លើម ដែលទទួលស្គាល់មកពីការទទួលទានញ។ ទឹកដមញ Noni មានជាតិប៉ូតាស្យូមខ្ពស់  និងគួរជៀសវាង ចំពោះអ្នកដែលមានជំងឺតម្រងនោម បេះដូង និងថ្លើម ដំណាលគ្នាជាមួយអ្នកដែលប្រើថ្នាំបញ្ចុះទឹកនោម អង់ស៊ីមអង់ហ្សីយ៉ូស៊ីនបំប្លែង (potassium-sparing diuretics, angiotensin converting enzyme, ACE, inhibitors)​ ឬអង់ហ្សីយ៉ូស៊ីនរារាំង (angiotensin receptor blockers, ARBs) ។ អាស្រ័យហេតុនេះ វានាំអាចនាំឱ្យមានជំងឺលើសឈាម hyperkalemia (កម្រិតប៉ូតាស្យូមខ្ពស់ហួសប្រមាណ) ។

ស្រដៀងគ្នានេះដែរ ប្រសិនបើអ្នកមានបញ្ហាហូរឈាម ឬកំពុងប្រើថ្នាំបន្ថយឈាមដូចជា Coumadin (warfarin) ឬ Plavix (clopidogrel) លោកអ្នកគួរតែចៀសវាងប្រើញ Noni ព្រោះវាអាចធ្វើអោយឈាមកក ឬឈាមរត់យឺត។ ទឹកញ Noni ក៏មានជាតិស្ករខ្ពស់ផងដែរ ហើយគួរតែប្រើដោយប្រុងប្រយ័ត្ន ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។ ទឹកញ Noni ក៏អាចធ្វើអន្តរកម្មជាមួយនឹងថ្នាំនិងការព្យាបាលដទៃទៀតដែរដូចជា phenytoin អង់ស៊ីមថ្លើម UGT (uridine 5'-diphospho-glucuronosyltransferase) និងទាំងការព្យាបាលដោយប្រើគីមីនិងវិទ្យុសកម្ម។

ដោយសារតែកង្វះនៃការស្រាវជ្រាវសុវត្ថិភាព ទឹកញមិនគួរត្រូវបានប្រើ ចំពោះស្ត្រីមានផ្ទៃពោះ ម្តាយបំបៅកូន ឬកូននោះទេ។ គ្មានគោលការណ៍ណែនាំ ឲ្យប្រើប្រាស់ទឹកញ នូវចំណុះណាមួយសមស្របនោះឡើយ។ ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយក្នុងឆ្នាំ ២០០៩ បានរកឃើញថា ទឹកញមានសុវត្ថិភាពអាចទទួទានបាន គឺអាចរហូតដល់ ៧៥០ ​​មីល្លីលីត្រ (ឬទឹកញប្រហែល ២៥ អោន) ក្នុងមួយថ្ងៃ។

https://www.verywellfit.com/noni-juice-what-you-need-to-know-88326 


Chamroeun Keo

7 Article posts

Comments