ប្រទេសស្អាតៗទាំង១៤ ដែលគួរអោយចង់រស់នៅ ហើយមិនចង់ឃ្លាត ក៏មានកម្ពុជាមួយដែរ


កម្ពុជាត្រូវបានគេហទំព័របរទេសមួយ ចាត់ទុកថាជាប្រទេសដែលគួរអោយចង់រស់នៅក្នុងចំណោម១៤ ប្រទេស ដោយសារតែភាពស្រស់ស្អាត ការចំណាយក្នុងការរស់នៅទាប និងងាយស្រួលរស់នៅ។

១. ប្រទេសកម្ពុជា

កម្ពុជាជាប្រទេសមួយដែលគួរអោយចង់ទស្សនា ទោះជាមានថវិកាតិចតួចក៏ដោយក៏អាចរស់នៅបាន។ គ្រាន់តែចំណាយ ៥$ អ្នកក៏អាចញាុំអហារសមុទ្រស្រស់ៗ ដែលទើបលើកពីទឹក មួយចាន និងចំអិនភា្លមៗបានដែរ។

២. វៀតណាម

ឆ្នេភាគអាគ្នេយ៏នៃប្រទេសវៀតណាមមានភាពល្បីល្បាញ ដោយសារតែព្រៃឈើដ៏ធំរហូតដល់ទៅ ១១.០០០ ហិចតា។ វាក៏ជាកន្លែងសម្រាប់មុជទឹកសមុទ្រមួយដ៏ស្អាតផងដែរនៅអាសុី។ អ្នកទេសចរអាចចូលលេងដោយឥតគិតថ្លៃ ហើយការចំណាយសម្រាប់ការស្នាក់នៅទីនោះ ប្រហាក់ប្រហែលជា ១៥០$ ទៅ ២០០$ ប៉ុណ្ណោះ ក្នុងមួយខែ។

៣. ឡាវ

ប្រទេសឡាវ ល្បីល្បាញដោយសារតែមានភ្នំដ៏ស្រស់ស្អាត រូបពុទ្ធដិមាដ៏ធំ វត្តព្រះពុទ្ធសាសនា និងហាងកាហ្វេ និង បា បណ្តែតទឹក។ អ្នកអាចរស់នៅទីនេះដោយចំណាយត្រឹមតែ ៩ ទៅ ២០$ ក្នុងមួយថ្ងៃ។ អាហារពេលល្ងាចមួយពេល ត្រឹមតែ ១ ទៅ ៥$ និង ការជួលកង់ប្រហែលជា ១០$។

៤. ថៃ

ទោះបីជាប្រទេសថៃ ពេញនិយមសម្រាប់អ្នកទេសចរជាច្រើន និងការរស់នៅត្រូវចំណាយច្រើនបន្តិច បើធៀបនឹង ប្រទេសផ្សេងៗទៀតនៅក្បែរខាង តែវានៅតែទាបនៅឡើយបើប្រៀបធៀបនឹងប្រទេសផ្សេងទៀតនៅភាគខាងជើង។ នៅទីនេះ អ្នកអាចជួលអាគាស្នាក់នៅត្រឹមតម្លៃ ១៦០$ ទៅ ៣២០$ ក្នុងមួយខែ ញាុំអាហារពី ១ទៅ៣ដុល្លាមួយពេល។ អ្នកអាចរស់នៅក្នុងទីជនបទ រស់នៅជាមួយនឹងធម្មជាតិ និង ព្រៃព្រឹក្សា ដែលការចំណាយប្រហែលជា ៤$ មួយថ្ងៃ។

៥. ឥណ្ឌា

ប្រទេសដែលមានប្រជាជនកកកុញមួយនេះ ល្បីខ្លាំងខាងស្ថាបត្យកម្ម ការប្រតិបត្តិសាសនា និងការរស់នៅដែលចំណាយតិច។ អ្នកអាចជួលអគារស្នាក់នៅទីនេះសម្រាប់មនុស្សពីរនាក់ត្រឹមតែ ១០០ទៅ១១០$ ក្នុងមួយខែ។ បាយដ៏ឆ្ងាញ់មួយចាន ត្រឹមតែ ៦០ សេន ហើយម្ហូបច្រើនមុខត្រឹមតែ ១ទៅ ២ដុល្លាប៉ុណ្ណោះ។

៦. នេប៉ាល់

ប្រទេសដ៏អាថ៌កំបាំងដូចជានេប៉ាល់ ត្រូវបានគេស្គាល់ច្រើនថាជា មជ្ឈមណ្ឌលព្រលឹងស្មារតីនៃអាសុី ហើយវាក៏ជាទីឋានសួគ៌សម្រាប់អ្នកដែលមិនសូវមានប្រាក់ច្រើន។ អ្នកអាចញាុំអាហារដ៏ឆ្ងាញ់ត្រឹមតែតម្លៃ១ដុល្លាក្នុងមួយថ្ងៃ។ ការស្នាក់នៅអាចចំណាយត្រឹមតែ ១ទៅ២ដុល្លាក្នុងមួយថ្ងៃនៅក្នុងទីក្រុងកាតាម៉ាន់ឌូ ហើយការធ្វើដំណើរសាធារណៈត្រឹមតែ ២០សេន។

៧. ចិន

ចិនជាប្រទេសដែលមានរឿងរ៉ាវប្លែកៗច្រើន រាប់ពីភូមិស្រុកស្ងាត់ និង ស្រស់ស្អាត រហូតដល់ទីក្រុងដែលមានមនុស្សរស់នៅណែនណាន់តាន់តាប់ តែវាក៏មិនចំណាយច្រើនដែរសម្រាប់ការរស់នៅ និងធ្វើដំណើរក្នុងប្រទេសចិន។ អ្នកអាចធ្វើដំណើរតាមតាក់សុីចំណាយត្រឹម១ដុល្លា និង ការហូបអាហារប្រហែលជា ២ដុល្លាក្នុង១ពេល។

៨. ប៊ុលការី

តាមការមើលឃើញ ការរស់នៅក្នុងប្រទេសប៊ុលការី ត្រូវចំណាយច្រើនជាងប្រទេសផ្សេងទៀតនៅខាងដើម តែបើប្រៀបធៀប នឹងប្រទេសនៅប៉ែកអឺរ៉ុប អ្នកអាចរីករាយនឹងទេសភាព និងបទពិសោធន៏នៃការរស់នៅ ដ៏ល្អ ដោយចំណាយតិចជាងប្រទេសអឺរ៉ុបផ្សេងៗទៀត។ ផ្នែកខ្លះនៃប្រទេសប៊ុលការី មើលទៅដូចជាប្រទេសបារាំង ប៉ុន្តែការចំណាយនៃការស់នៅទាបជាងឆ្ងាយ។ ភេសជ្ជៈមួយកំប៉ុងត្រឹមតែ ៨០ សេន ហើយការជួលអគារស្នាក់នៅត្រឹមតែ ២០០ ដុល្លាក្នុង១ខែ។

៩. នីការ៉ាហ័្គរ

នីការ៉ាហ្គ័រជាជម្រើសមួយសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរ មើលទេសភាពស្អាតៗ និង ប្លែកៗ តែមិនសូវសំបូរប្រាក់។ រាប់ពីអាហារ រហូតដល់ការស្នាក់នៅក្នុងប្រទេសនេះមានតម្លៃថោក តែគុណភាពក៏មិនចាញ់ប្រទេសផ្សេងៗនោះដែរ។ ការចំណាយប្រហែល ៩៩៥$ ក្នុងមួយខែ អាចអោយអ្នកស្នាក់នៅទីនោះ ក្នុងអគារជួលធំមួយ បង់ថ្លៃទឹកភ្លើង អាហារសម្រាប់អ្នក និង ដៃគូរបស់អ្នក ហើយអាចសល់សម្រាប់ការកំសាន្តទៀតផង។

១០. កាតេម៉ាឡា

ប្រទេសដ៏ទាក់ទាញមួយនេះ សំបូរដោយមត៌កវប្បធម៌ ដ៏មានតម្លៃនៅទីនោះ ។ ជួលកន្លែងស្នាក់នៅត្រឹមតែតម្លៃ ២០០ ដុល្លា ហើយអាហារវិញត្រូវចំណាយអស់ត្រឹមតែ ២៤ ទៅ ៤០$ ក្នុង ១ សប្តាហ៏។

១១. ហុងឌុយរ៉ាស់

ហុងឌុយរ៉ាស់ជាប្រទេសមួយដែលបានក្លាយជាគោលដៅទេសចរ ដ៏លឿនរហ័សមួយនាពេលបច្ចុប្បន្ននេះ ដោយសារតែ វាមានតម្លៃថោក ស្រស់ស្អាត រីករាយ រ៉ូមែនទិច និង មានអាហារឆ្ងាញ់ៗ។ អ្នកអាចទៅកាន់ទីនោះជាមួយនឹងកាបូបស្ពាយមួយ ហើយអ្នកអាចរកអ្វីៗនៅទីនោះបានដោយតម្លៃថោក។ អាហារដ៏ឆ្ងាញ់មួយចាននៅទីនោះ មានតម្លៃត្រឹមតែ ៣$ ប៉ុណ្ណោះ។

១២. ប៉េរ៉ូ

តម្លៃនៅប៉េរ៉ូ ខុសគ្នាពីមួយតំបន់ទៅមួយតំបន់ តែជាទូទៅវាថោកជាងនៅប្រទេសផ្សេងៗជាច្រើនទៀត ហើយអ្នកអាច ទទួលបានប្រយោជន៏ពី វប្បធម៌សំបូរបែប ទីក្រុងដ៏រស់រវើក និងទេសភាពដ៏ស្រស់ស្អាត។

១៣. មិុចសិុចកូ

នៅចំកណ្តាលនៃប្រទេស អ្នកអាចស្វែររកបណ្តុំនៃវប្បធម៌របស់ទីក្រុង Guanajuato។ អ្នកអាចជួលអាគារស្នាក់នៅ ត្រឹមតែតម្លៃ ១៥០ ទៅ ២០០$ ក្នុងមួយខែ តម្លៃភេសជ្ជៈតិចជាង១ ដុល្លា ហើយសំបុត្រកុនមួយតម្លៃត្រឹមតែ ៣$ ប៉ុណ្ណោះ។

១៤. អាល់បានី

មានមនុស្សតិចណាស់ដែលដឹងពីវា តែឆ្នេភាគខាងត្បូងប្រទេសនេះជាទីកន្លែង ដ៏ស្រស់ស្អាត និង ស្ងប់ស្ងាត់។ តំបន់នេះស្ថិតនៅក្នុងក្រុងប៊ូទ្រីន និង ក្បែរសួនឧទ្យានជាតិ។ អាហាររបស់តំបន់នេះឆ្ងាញ់ រីឯអាកាសធាតុវិញក៏ល្អ ដូចនៅតំបន់មេឌីទែរ៉ានេ។ មិនដូចប្រទេសផ្សេង អាល់បានីជាកន្លែងរស់នៅដែលមានតម្លៃថោក។ ភេសជ្ជៈមានតម្លៃ ៩០សេន អាហារធ្វើពីត្រីដ៏ឆ្ងាញ់តម្លៃត្រឹមតែ ៦$ ហើយអាគារជួលស្នាក់នៅតម្លៃត្រឹមតែ ១០០ ទៅ ១២០ដុល្លាក្នុង១ខែ។