អាកាសចរណ៏តម្លៃទាប នៅអាមេរិច

Comments · 284 Views

ទាំងនេះគឺជាបញ្ជីអាកាសចរតម្លៃទាប នៅទ្វីបអាមេរិច ឬនៅប្រទេសផ្សេងតែហោះហើរទៅកាន់អាមេរិច និងប្រទេសផ្សេងទ

Southwest Airlines: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប ដ៏ធំបំផុតនៅក្នុងពិភពលោក តាមរយៈចំនួនអ្នកធ្វើដំណើរ ដែលបានជិះ។ ជើងយន្តហោះនេះហោះទៅរវាង អាមេរិច និង តំបន់ការីបៀន

JetBlue: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបរបស់អាមេរិច ដែលត្រូវបានគេផ្តល់ពិន្ទុខ្ពស់បំផុតនៅសហរដ្ឋអាមេរិច និងជាក្រុមហ៊ុនដែលទទួលបានផ្កាយ៤ តែមួយគត់របស់អាមេរិច

Alaska Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបហោះហើរទៅកាន់តំបន់ អាឡាស្កា

Island Air: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបហោះហើរទៅកាន់កោះហាវ៉ៃ

Virgin America: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប ដែលហោះរវាងក្រុងធំៗនៃតំបន់ឆ្នេខាលិច និង ខាងកើត

Fly Frontier: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប នៅក្នុងតំបន់ របស់អាមេរិច

Spirit: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប មួយទៀតរបស់អាមេរិច

Sun Country: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប មួយផ្សេងទៀតរបស់អាមេរិច

West Jet: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបរបស់កាណដា និងជាក្រុមហ៊ុនអាកាសចរណ៏លំដាប់ទី២ របស់កាណាដា។ វាហោះហើរ ៣៨០ ជើងក្នុងមួយថ្ងៃ ទៅកាន់អាមេរិច ម៉ិចស៊ិចកូ កាណាដាផ្ទាល់ និងតបន់ ការីបៀន។

Sunwing Airlines: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់កាណាដាដែលហោះហើរទៅកាន់តំបន់ការីបៀន កាណាដា និង អាមេរិច

Porter Airlines: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបមួយទៀតរបស់កាណាដា ដែលហោះហើរជាទៀងទាត់ រវាងអាមេរិច និង កាណាដា

Viva Aerobus: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រទេសម៉ិចស៊ិចកូ កាន់កាប់ដោយក្រុមហ៊ុន Ryanair

Volaris: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបក្នុងស្រុករបស់ម៉ិចស៊ិចកូ

InterJet: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបមួយទៀតរបស់ម៉ិចស៊ិចកូ។ វាហោះហើរទាំងក្នុងស្រុក និង អន្តរជាតិ ទៅកាន់ តំបន់ការីបៀន និង អាមេរិចកណ្តាល ខាងត្បូង និង ខាងជើង។

Azul Brazilian Airlines: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាប របស់ប្រេស៊ីល ដែលហោះហើរទៅកាន់ទូទាំងពិភពលោក តែសម្រាប់ការធ្វើដំណើរទៅទីឆ្ងាយៗ វានៅមានតម្លៃថ្លៃនៅឡើយ។ ទោះយ៉ាងណា វាមានតម្លៃថោក ចំពោះការហោះហើរ ពីព័រទុយហ្គាល់ និង អេស្បាញ ទៅកាន់ អាមេរិចឡាទីន ។

EasyFly: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបរបស់កូឡុមប៊ី

Avianca: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបមួយផ្សេងទៀតរបស់កូឡុមប៊ី

TAME: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបមកពីប្រទេស អេក្វាឌ័រ

LATAM: ជាក្រុមហ៊ុនអាកាសចរណ៏ដ៏ធំបំផុតមួយនៅអាមេរិចខាងត្បូង មានមូលដ្ឋាននៅប្រទេស ឈីលី ហោះហើរទូទាំងអាមេរិចឡាទីន អូស្រ្តាលី អាមេរិច និង អឺរ៉ុប។ ហើយវាជាអាកាសចរណ៏តែមួយគត់ដែលហោះទីកាន់ កោះអ៊ីស័្ទរ។

Virgin Australia: ជាក្រុមហ៊ុនអាកាសចរណ៏តម្លៃទាបរបស់អូស្ត្រាលី ដែលហោះហើរទៅទូទាំងពិភពលោក បង្កើតឡើងដោយអ្នកជំនួញជនជាតិអង់គ្លេសឈ្មោះ រីឆាត ប្រេនសុន។

Comments