ផ្លែឪឡឹកគឺជាផ្លែឈើមួយប្រភេទសម្បូរដោយសារធាតុទឹក និងវីតាមីនជាច្រើនប្រភេទដែលជួយថែរក្សាស្បែកបានយ៉ាងល្អ។ ផ្លែឪឡឹកក៏ត្រូវបានគេយកទៅប្រើប្រាស់ជាសារធាតុផ្សំនៅក្នុងគ្រឿងសម្អាងមួយចំនួនដោយសារតែគុណប្រយោជន៍នៃសមាសធាតុដែលមាននៅក្នុងផ្លែឪឡឹក។​ វីតាមីនជាច្រើនប្រភេទត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកដូចជា វីតាមីនអា វីតាមីនបេ៦ វីតាមីនសេ lycopene និង amino acids ដែលជាសមាសធាតុជួយក្នុងការថែរក្សាសម្រស់អោយកាន់តែស្រស់ស្អាត។ អត្ថប្រយោជន៍ដែលត្រូវបានរកឃើញនៅក្នុងផ្លែឪឡឹកមានដូចជា៖

បង្កើនជាតិទឹកក្នុងខ្លួន
កាត់បន្ថយសក់ជ្រុះ
ជួយអោយសក់ភ្លីរលោង
ជួយការពារស្បែកពីភាពជ្រីវជ្រួញ
ផ្ដល់សំណើមដល់ស្បែក
ជួយឱ្យគេងលក់ស្រួល
ប្រឆាំងភាពចាស់
ជួយសម្រកទំងន់

image