ហនុមាន ចែករំលែក Haknuman Share
ហនុមាន ចែករំលែក Haknuman Share

ហនុមាន ចែករំលែក Haknuman Share

@HaknumanShare

វត្តសង្កែ ជាបូជនីយដ្ឋានដែលមានអាយុកាលដ៏ចំណាស់មួយ ដោយមានសំណង់អគារដែលមានអាយុកាលជាច្រើនឆ្នាំមកហើយ ដែលជាទីសក្ការៈបូជាយ៉ាងស័ក្កិសិទ្ធិរបស់ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស។ ម្យ៉ាងទៀតក៏មានបងប្អូនខ្មែរយើងដែលពួកគាត់ទៅរស់នៅក្រៅប្រទេសក៏ឧស្សាហ៍បានមកលាបំណន់នៅទីនេះផងដែរ។វត្តសង្កែស្ថិតក្នុងភូមិរំចេក4 ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។វត្តសង្កែ មានចម្ងាយប្រហែល 550ម៉ែត្រ ពីទីរួមខេត្ដបាត់ដំបង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ35 ធ្វើដំណើរឆ្លងកាត់ស្ពានសង្កែ រួចបត់ឆ្វេងតាមផ្លូវលេខ159 នៅខាងឆ្វេងដៃ។

image

ទំនប់វារីអគ្គីសនីគិរីរម្យគឺជាកន្លែងដែលសាងសង់សំរាប់ផ្តត់ផ្គង់អាគី្គសនីនៅខេត្តកំពង់ស្ពី។ កន្លែងនេះកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាព្រោះវាភាពស្ងប់ស្ងាត់ និងមានទេសភាពស្រស់ស្អាត ហើយអាចងូតទឹកកម្សាន្តបាន។ទំនប់វារីអគ្គីសនីស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ទំនប់វារីអគ្គិសនីគិរីរម្យ មានចម្ងាយប្រហែល 72គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ4 ក្នុងចម្ងាយប្រមាណ 64គីឡូម៉ែត្រ នៅខាងស្តាំដៃយើងនឹងឃើញផ្លូវបំបែកចូលទៅកាន់ទំនប់ រួចយើងបន្តដំណើរប្រហែល 8គីឡូម៉ែត្រ ទៀតយើងនឹងទៅដល់ទីតាំងនោះ។

image

រមណីយដ្ឋានបឹងសំរិទ្ធ ជារមណីយដ្ឋានមួយដ៏ល្អប្រណិតនៅក្នុងខេត្តកំពង់ធំដែលផ្ទៃដី ប្រមាណជា70ហិចតា។ នៅទីនេះភ្ញៀវទសេចរអាចផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងបរិយាកាសយ៉ាងស្រស់ស្រាយនិងសេវាកម្មមួយចំនួនដូចជា សួនកម្សាន្ត អាងហែលទឹក ភោជណីយដ្ឋាន ទីធ្លាកម្សាន្ត សេវាកម្មស្នាក់នៅ និងបន្ទប់ប្រជុំដ៏ធំ ដើម្បីបម្រើតាមតម្រូវការរបស់ភ្ញៀវ។រមណីយដ្ឋានបឹងសំរិទ្ធស្ថិតក្នុងភូមិដូង ឃុំបាល័ង ស្រុកបារ៉ាយ ខេត្តកំពង់ធំ។រមណីយដ្ឋានបឹងសំរិទ្ធ មានចម្ងាយ 44គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ដោយចេញពីរសាលាខេត្តបត់ស្ដាំជិះតាមផ្លូវជាតិលេខ 6ចម្ងាយប្រហែល 42គីឡូម៉ែត្រ រួចបត់ស្ដាំប្រហែល 2.5គីឡូម៉ែត្រ រួចបត់ស្ដាំទៀតប្រហែល 650ម៉ែត្រ។

image

រមណីយដ្ឋានឫស្សីហាន់ជ័យ គឺជារីស៊តមួយដែលមានទេសភាពស្រស់ស្អាតជាមួយនិងការកែឆ្នៃបែបធម្មជាតិ ដែលនៅដាច់តែឯងហើយនៅជុំវិញរីស៊តមានដើមឈើតូចធំ ជាពិសេសនោះមានដើមត្នោតដុះជាជួរជុំវិញរីស៊តដែលលម្អរទៅដោយភាពទាក់ទាញដែលគួរឱ្យចង់គយគន់ និងទទួលបាននូវខ្យល់អាកាសបរិសុទ្ទដ៏រ៉ូមេទិច ហើយ រមណីយដ្ឋានឫស្សីហាន់ជ័យ គឺកំពង់តែទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកលេងកម្សាន្តគ្រប់រដូវកាល។រមណីយដ្ឋានឫស្សីហាន់ជ័យស្ថិតក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រមណីយដ្ឋានឫស្សីហាន់ជ័យ មានចម្ងាយប្រមាណ២២គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ដោយធ្វើដំណើរតាមផ្លូវPR222ប្រហែល២០គីឡូម៉ែត្រយើងនឹងមកដល់ស្ពានហាន់ជ័យ ហើយបន្តដំណើរតាមផ្លូវឡើងទៅតាមប្រាសាទហាន់ជ័យប្រមាណជា២គីឡូម៉ែត្រទៀត យើងនឹងមកដល់រមណីយដ្ឋានឬស្សីហាន់ជ័យ។

image

ប្រាសាទត្នោតជុំកើត ជាប្រាសាទដែលសាងសង់ឡើង ពីថ្មបាយក្រៀមនិងឥដ្ឋបុរាណ និងមានដើមឈើធំៗជាម្លប់ ជាពិសេសមានដើមត្នោតជាច្រើន និងខ្យល់អាកាសបរិសុទ្ធ បរិយាកាសស្ងប់ស្ងាត់ ថែមទាំងមានធម្មជាតិនៅជុំវិញយ៉ាងស្រស់ស្អាតទៀតផង។ប្រាសាទត្នោតជុំកើតស្ថិតក្នុងភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយ៍ ខេត្តកំពង់ធំ។ប្រាសាទត្នោតជុំខាងកើត មានចម្ងាយប្រហែល40 គីឡូម៉ែត្រពីទីរួខេត្តកំពង់ធំ ដោយធ្វើដំណើរចេញពីទីរួមខេត្តតាមផ្លូវជាតិលេខ6 បានប្រហែល35 គីឡូម៉ែត្ររួចបត់ស្ដាំប្រហែល5 គីឡូម៉ែត្រ នឹងមានចម្ងាយប្រហែល700ម៉ែត្រពីប្រាសាទត្នោតជុំខាងលិច។

image