១១ យ៉ាង ដែលអាចធ្វើអោយអ្នកចង់ហោះទៅកាន់ប្រទេសថៃម្តងទៀត

Comments · 244 Views

ថៃជាប្រទេសមួយដែលនៅជាប់នឹងប្រទេសកម្ពុជា។ ប្រទេសនេះបានទទួលភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ មានឈ្

ថៃជាប្រទេសមួយដែលនៅជាប់នឹងប្រទេសកម្ពុជា។ ប្រទេសនេះបានទទួលភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ មានឈ្មោះជាទឹកដីនៃភាពញញឹម ប្រទេសនេះសំបូរដោយរឿងរ៉ាវ និងទេសភាពស្អាតៗដែលអាចទាក់ទាញអ្នកទេសចរ អោយត្រឡប់មកកាន់ប្រទេសនេះជាច្រើនដង។ ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលអាចធ្វើអោយអ្នកចង់ទៅលេងប្រទេសថៃម្តងទៀតបន្ទាប់ពីបានទៅទស្សនាម្តង រួចហើយ។

ថៃជាប្រទេសមួយដែលនៅជាប់នឹងប្រទេសកម្ពុជា។ ប្រទេសនេះបានទទួលភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ មានឈ្មោះជាទឹកដីនៃភាពញញឹម ប្រទេសនេះសំបូរដោយរឿងរ៉ាវ និងទេសភាពស្អាតៗដែលអាចទាក់ទាញអ្នកទេសចរ អោយត្រឡប់មកកាន់ប្រទេសនេះជាច្រើនដង។

ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលអាចធ្វើអោយអ្នកចង់ទៅលេងប្រទេសថៃម្តងទៀតបន្ទាប់ពីបានទៅទស្សនាម្តង រួចហើយ។

១. រូងភ្នំ ប្រាយ៉ាណាខន

អ្នកគួរតែទៅទស្សនារូងភ្នំ ប្រាយ៉ាណាខន អោយបានម្តងក្នុងមួយជីវិត។ អ្នកនឹងត្រូវឡើងភ្នំកំពស់ ១៤០០ ហ្វីត។ វាមិនមែនជាការងាយស្រួល តែវាមានតម្លៃ ដោយសារមានទេសភាពដ៏អស្ចារ្យនៅទីនោះ។

២. ស្វារាប់រយក្បាល

គេអាចរកឃើញស្វានៅគ្រប់ទីកន្លែងនៃប្រទេសថៃ ជាពិសេសនៅតាមឆ្នេរសមុទ្រ តាមឧទ្យាន និងតាមវិហារ។ សម្រាប់អ្នកស្រុកនៅទីនោះ សត្វស្វាបានក្លាយជាផ្នែកមួយនៃជីវិតរបស់គេ ប៉ុន្តែបើជាមួយអ្នកទេសចរវិញ វាអាចជាការខុសប្លែក ហើយមិនអាចទាយទុកបាន ជួនកាលវាអោយអ្នកលេងវាដោយស្រួល តែពេលខ្លះ វាមកចូលលួចឥវ៉ាន់ របស់អ្នកក៏ថាបាន។

៣. ហាងកាហ្វេ C CUP

ហាងកាហ្វេ C CUP ជាទីកន្លែងដ៏គួរអោយស្រឡាញ់មួយដែលអ្នកចង់ទៅនៅទីក្រុងបាងកក ជាពិសេសបុរសៗ។ អ្នកបម្រើស្រីៗ នៅទីនោះគេអនុញ្ញាតអោយស្លៀកពាក់តាមចិត្តចង់ ព្រោះគេពុំមានកំណត់ឯកសណ្ឋានអោយស្លៀកពាក់នោះទេ ដូច្នេះហើយពួកគេស្លៀកពាក់លេងម៉ូតស្របតាមឈ្មោះរបស់ហាង ហើយអាហារវិញក៏មានរសជាតិឆ្ងាញ់ផងដែរ។

៤. តែទឹកកកដាក់ថង់

វាហាក់ដូចជាគួរអោយចង់សើចដែរ សម្រាប់ប្រទេសថៃ គឺថាពួកគេមិនចូលចិត្តដាក់តែ ឬ កាហ្វេក្នុងពែងទេ តែបែជាចូលចិត្តដាក់ក្នុងថង់ផ្លាស្ទីកទៅវិញ។ អ្នកទេសចរមានអារម្មណ៏ថាងាយស្រួលក្នុងការកាន់ដើរតាមខ្លួន ។

៥. ហាងកាហ្វេសេលហ្វី

ប្រសិនបើអ្នកចង់ផឹករូបខ្លួនឯង អ្នកអាចរកបាននៅជិតៗនោះ គឺមានហាងកាហ្វេមួយឈ្មោះ KC Café អាចធ្វើតាមសំណូមពរ របស់អ្នកបាន។ នៅទីនោះអ្នកអាចអោយគេដាក់រូបរបស់អ្នកនៅលើពែងកាហ្វេទឹកដោះគោរបស់ អ្នកបាន ហើយអ្នកអាចរីករាយនឹងភាពប្លែកអស្ចារ្យនេះ។

៦. ដើរព្រៃជាមួយដំរី

នៅក្នុងប្រទេសថៃអ្នកអាចទទួលបានបទពិសោធន៏ដើរព្រៃជាមួយសត្វដំរី។ អ្នកអាចងូតទឹកអោយវា ផ្តល់អាហារ លេងជាមួយវា និង ជិះវាបាន ប្រសិនបើអ្នកក្លាហាន ។

៧. វត្ត ឃុនអ៊ិនថាប្រាមុន

វិហារចំណាស់ដ៏អស្ចារ្យដែលមានរូបពុទ្ធដិមាសឹងពីលើ គឺជាទិដ្ឋភាពដ៏អស្ចារ្យ។ ទីកន្លែងនោះមានភាពស្ងប់ស្ងាត់ និង មានសេចក្តីសុខ។ ដូច្នេះប្រសិនបើអ្នកចង់អោយរាងកាយ និង ចិត្តរបស់អ្នកស្ងប់សុខ អ្នកគួរតែទៅកាន់ទីនោះ។

៨. បទពិសោធន៏សំរាកក្នុងគុក១ថ្ងៃ

ស្តាប់ឮដំបូងវាហាក់ដូចជាគួរអោយខ្លាច តែនេះជាស្ទីលមួយបែបនៃសណ្ឋាគារមួយនៅក្នុងទីក្រុងបាងកក។ ប្រសិនបើអ្នកចង់ដឹងពីបទពិសោធន៏នៃការដេកនៅក្នុងគុក អ្នកអាចស្វែងរកនៅទីនោះបាន។

៩. ឡានដឹកដូងពេញៗ

ដូងពិតជាពិសេសខ្លាំងណាស់នៅក្នុងប្រទេសថៃ។ វាល្បីដោយសារតែវាមានទឹកផ្អែមជាងដូងដែលដាំនៅក្នុងប្រទេសផ្សេងៗនៅក្នុងពិភពលោក ដោយសារតែដី និង លក្ខខណ្ឌអាកាសធាតុនៅទីនោះ។ ទឹកដូង និងខ្ទិះដូងថៃ មានភាពល្បីល្បាញទូទាំងពិភពលោក។

១០. ហេឡូ ឃីតធី ស្ប៉ា

នេះប្រហែលជាហាងស្ប៉ាដ៏ស្អាតជាងគេនៅលើផែនដីនេះ។ ហេឡូឃីតធីស្ប៉ាផ្តល់ជូននូវសេវាកម្ម និងបរិយាកាសលំហែជាច្រើន និងបរិយាកាសដែលធ្វើអោយយើងដូចជាកូនក្មេង។ អ្នកអាចសាកល្បងទៅកាន់ទីនោះដើម្បីផ្លាស់ប្តូរ បរិយាកាស។

១១. ស្លឹកព្រលឹតយក្ស

ប្រសិនបើអ្នកចង់មានអារម្មណ៏ដូចជានៅក្នុងពិភពហ្គេមពិតៗ សួន Victoria Lilly អាចបម្រើអ្នកបាន។ វាជាកន្លែងគយគន់ទេសភាពដ៏ស្រស់ស្អាតមួយក្នុងតំបន់ពិស្ណុលោក នៃភាគខាងជើងប្រទេសថៃ។ វាអាចទ្រទម្ងន់មនុស្សពេញវ័យពីរនាក់ ហើយអ្នកអាចលោកឆ្លងពីស្លឹកមួយទៅស្លឹកមួយ ដោយមិនភ័យថាលិចឡើយ។